កុមារា លួស លីហួរ កូន​ប្រុស​លោកស្រី យ៉ោម បុប្ផា ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ភូមិ​២២ តំបន់​បឹងកក់ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៣។

ការ​ទាមទារ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​លោកស្រី យ៉ោម បុប្ផា

សកម្មជន​តវ៉ា​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី យ៉ោម បុប្ផា បាន​ជាប់​ពន្ធនាគារ​រយៈពេល ២៦១​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី២៣ ខែ​ឧសភា។ ក្នុង​រយៈពេល​នេះ ស្ទើរ​រៀង​រាល់​ថ្ងៃ អ្នក​បឹងកក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​មេផ្ទះ បាន​តវ៉ា​ទៅ​តាម​ស្ថាប័ន​ជាតិ អន្តរជាតិ​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​សុំ​អន្តរាគមន៍​ដោះលែង​លោកស្រី​អោយ​មាន​សេរីភាព​វិញ។