វេទិកាស្ត្រី របស់ NDI នៅខេត្តកំពង់ស្ពឺ
2008-05-01
វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) បានរៀបចំវេទិកាស្ត្រី កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០០៨ កន្លងមកនេះ នៅក្នុងឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសដល់បេក្ខនារីបម្រុងឈរឈ្មោះ នៃគណបក្សធំៗបី ដែលមានអាសនៈនៅក្នុងសភា បានជួបផ្ទាល់ស្តាប់ពីទុក្ខកង្វល់របស់ពលរដ្ឋ នៅមុនការបោះឆ្នោតសកល នាថ្ងៃ ២៧ ខែកក្កដា ខាងមុខនេះ។
បទសម្ភាសន៍ជាមួយលោកស្រី កិត្យា វរលក្ខណ៍
2008-04-23
វិទ្យុអាស៊ីសេរី បានធ្វើបទសម្ភាសន៍ជាមួយអគ្គលេខាធិការរងនៃគណបក្សសមរង្ស៊ី លោកស្រី កិត្យា វរលក្ខណ៍ ដែលបម្រុងនឹងឈរឈ្មោះលើកដំបូង ជាបេក្ខនារីតំណាងរាស្ត្រ នៅមណ្ឌលកំពង់ចាម ។
ស្ត្រីខ្មែរត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោតសកល
2008-04-19
ស្ត្រីគ្រូបង្គោល ៣៥រូប មកពីគណបក្សធំៗបី ដែលមានអាសនៈនៅសភា ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល ៣ថ្ងៃ កាលពីដើមខែមិនា កន្លងមកនេះ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ឬហៅកាត់ថា NDI បានសម្តែងក្តីសុទិដ្ឋិនិយមថា ការរៀនសូត្រពីចំណេះចេះដឹងទូទៅ ក៏ដូចជាជំនាញក្នុងការធ្វើយុទ្ធនាការផ្សព្វផ្សាយការរៀបចំផែនការ និងការធ្វើទំនាក់ទំនងសម្រាប់ការបោះឆ្នោតសកលខាងមុខនេះ និងជំរុញឲ្យមានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ជាពិសេសស្ត្រីមកបោះឆ្នោតជ្រើសរើសតំណាងរបស់គេ ។
ប្រវត្តិសង្ខេបរបស់អ្នកស្រី ចែម សេរីរក្ស ទាហានឆ័ត្រយោង
2008-03-26
នៅក្នុងនាទីស្ត្រីខ្មែរនាសប្ដាហ៍នេះ អ្នកស្រី ម៉ៅ សុធានី សូមលើកយកប្រវត្តិសង្ខេបរបស់អ្នកស្រី ចែម សេរីរក្ស ទាហានឆ័ត្រយោង មកជម្រាបជូន ។
បទសម្ភាសន៍ ជាមួយនិស្សិតគ្មានការងារធ្វើ
2008-02-18
អ្នកស្រី ម៉ៅ សុធានី បានធ្វើបទសម្ភាសន៍មួយ ជាមួយនិស្សិតម្នាក់ដែលមិនទាន់មានការងារធ្វើ ។
ស្ថានភាពវិស័យអប់រំ ក្នុងអំឡុងឆ្នាំ២០០៧
2008-01-30
លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា អត្រាចូលរៀន របស់កុមារី និងយុវនារី ក្នុងអំឡុង ឆ្នាំ២០០៧ មានការកើនឡើង បើប្រៀបធៀបទៅនឹង ឆ្នាំ២០០៦ ។














