បទ​ពិសោធន៍​ក្នុង​វិស័យ​នយោបាយ​របស់​មេ​ឃុំ​ស្ត្រី​នៅ​ខេត្ត​ឧត្ដរមានជ័យ

អ្នកស្រី ច្រឹក ពេជ្រណេង ដែល​បច្ចុប្បន្ន​ឈាន​ដល់​វ័យ​ជាង ៥០​ឆ្នាំ បាន​ជាប់​ជា​មេ​ឃុំ​ស្ត្រី​ដំបូង​គេ នៅ​ក្នុង​ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ។
2012-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេឃុំ​ស្ត្រី ៣០៥
អ្នកស្រី ច្រឹក ពេជ្រណេង មេ​ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Sochivy

អ្នកស្រី​រៀន​មិន​បាន​ចប់​ថ្នាក់​មធ្យម​សិក្សា​ឡើយ ប៉ុន្តែ​មាន​ចំណូល​ចិត្ត​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម។ អ្នកស្រី​ចាប់​ផ្ដើម​មាន​គំនិត​ចង់​ដឹង និង​ចូល​រួម​ក្នុង​វិស័យ​នយោបាយ​នៅ​ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​ធ្វើ​ជា​អនុប្រធាន​សមាគម​នារី នៅ​ក្នុង​ឃុំ​ផ្អាវ កាល​ពី​ឆ្នាំ​១៩៩១។ អ្នកស្រី​បាន​ហក់​ចូល​ក្នុង​ជួរ​នារី​នៃ​គណបក្សប្រជាជន​កម្ពុជា និង​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ចាប់​តាំង​ពី​អាណត្តិ​ទី១ ក្នុង​ឆ្នាំ​២០០៣ មក ប៉ុន្តែ​ពុំ​បាន​ជាប់​ជា​មេ​ឃុំ​ឡើយ គឺ​ទើប​មក​ដល់​អាណត្តិ​ថ្មី​នេះ ទើប​អ្នកស្រី​បាន​ជោគ​ជ័យ។

សូម​ស្ដាប់​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ជោគជ័យ​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ នៅ​ថ្នាក់​ក្រោម​ជាតិ ឬ​នៅ​មូលដ្ឋាន​ភូមិ​ឃុំ របស់​មេ​ឃុំ​ផ្អាវ អ្នកស្រី ច្រឹក ពេជណេង តាម​រយៈ​ការ​សាក​សួរ​របស់​អ្នកស្រី សុជីវី ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល