ប័ណ្ណសារព័ត៌មាន
2012-12-27
អ្នកស្រី ច្រឹក ពេជ្រណេង ដែលបច្ចុប្បន្នឈានដល់វ័យជាង ៥០ឆ្នាំ បានជាប់ជាមេឃុំស្ត្រីដំបូងគេ នៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
2012-12-20
អ្នកភូមិក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ធ្លាប់មានប្រពៃណីត្បាញហូលផាមួង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតធ្វើពីសូត្រ។ ស្ត្រីស្រុកនេះក៏ធ្លាប់ចេះដាំមន ចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រដោយខ្លួនឯង។
2012-12-13
ចំនួនស្ត្រីដែលបានជាប់ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅក្នុងខេត្តឧត្តរមានជ័យ មានការកើនឡើងបើប្រៀបធៀបនឹងអាណត្តិទី២។
2012-11-29
អង្គការបណ្ដាញបុរសកម្ពុជា ចាប់ផ្ដើមយុទ្ធនាការរយៈពេល ១៦ថ្ងៃ នៅតាមបណ្ដាខេត្តក្រុងចំនួន៦ ទូទាំងប្រទេសឈ្មោះថា យុទ្ធនាការបំពាក់បូពណ៌ស។ យុទ្ធនាការនេះមានគោលដៅលើកកម្ពស់ការយល់ដឹងអំពីតម្រូវការបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ។
2012-11-23
ភាគច្រើននៃកម្មករនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា គឺជាស្ត្រី។ តាមច្បាប់ ពួកគេត្រូវទទួលបានការការពារសិទ្ធិស្មើនឹងបុរសដែរ ពោលគឺពុំមានការរើសអើងឡើយ។ លើសពីនេះ ពួកគេត្រូវទទួលបានការការពារសិទ្ធិបន្ថែមទៀតក្នុងនាមជាមាតា។
2012-11-16
អ្នកធ្វើការតាមផ្ទះដែលភាគច្រើន គឺជាស្ត្រី ជារឿយៗតែងរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ច ដោយប្រការផ្សេងៗ បើទោះជាពួកគេធ្វើការក្នុងស្រុក ឬនៅក្នុងប្រទេសដទៃក្ដី។
2012-11-10
ពាក្យថាវិទ្យាសាស្ត្រនយោបាយ ត្រូវបានគេយល់អោយស៊ីជម្រៅបានតិចតួចនៅឡើយ នៅក្នុងសង្គមកម្ពុជា។ មូលហេតុនេះ ជាចំណែកមួយដែលនាំឲ្យមុខវិជ្ជានេះ ពុំសូវមានយុវជនចាប់អារម្មណ៍សិក្សា។ លើសពីនេះ ចំនួននិស្សិតស្រីដែលបានចូលទៅសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ មានចំនួនកាន់តែតិចទៅទៀត។
2012-11-01
ក្មេងស្រីនៅតែត្រូវគេមើលឃើញថា ពុំសូវសកម្មក្នុងការចូលរួមក្នុងកិច្ចការសង្គម។ ប្រការនោះ គឺដោយសារពួកគេខ្វះភាពក្លាហាន និងមិនសូវមានទំនុកចិត្ត បើទោះបីជាពួកគេបានឆ្លងកាត់ការសិក្សាបានច្រើនក៏ដោយ។
2012-10-25
សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាន ត្រូវចាត់ទុកជាគោលការណ៍គ្រឹះនៃដំណើរការកែលំអការគោរពសិទ្ធិមនុស្សនៅក្នុងតំបន់។ សេចក្ដីព្រាងសេចក្ដីប្រកាសនេះនឹងត្រូវឆ្លងកាត់ការអនុម័តយល់ព្រមនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ាន ក្នុងខែវិច្ឆិកា ខាងមុខ។
2012-10-12
ស្ត្រីវ័យចំណាស់មួយក្រុមដែលបានរួចជីវិតចេញផុតពីរបបសម្លាប់រង្គាលកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ព្យាយាមបង្ហាញពីភាពឈឺចាប់ និងទុក្ខសោក ដែលពួកគេជួបប្រទះ ទៅដល់សាធារណជនជាតិ និងអន្តរជាតិ នៅក្នុងវេទិកាស្ត្រី ស្ដីពីហិង្សាយេនឌ័រពេលមានជម្លោះ។
2012-10-05
នារីខ្មែរបច្ចុប្បន្ន កាន់តែច្រើនឡើងៗបានចូលរួមក្នុងការអភិវឌ្ឍប្រទេស ដោយការចាប់យកតួនាទីសំខាន់ៗមួយចំនួនក្នុងជួរអ្នកដឹកនាំ។
2012-09-28
ច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ត្រូវបានបង្កើតឡើងក្នុងន័យការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ រក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីខ្មែរ។
2012-09-21
ជារឿយៗនៅលើទំព័រសារព័ត៌មានក្នុងស្រុកបានបង្ហាញ ស្ត្រីវ័យក្មេងៗមួយចំនួន បានសម្រេចចិត្តធ្វើអត្តឃាត។ ហេតុផលមួយក្នុងចំណោមមូលហេតុនៃការធ្វើអត្តឃាតនោះ គឺវិបត្តិស្នេហា។
2012-09-06
បច្ចុប្បន្ន ស្ត្រីភាគច្រើននៅប្រទេសកម្ពុជា ដែលសម្បូណ៌ប្រាក់កាស កំពុងនិយមចង់បានសម្បុរស្បែកស ដោយយល់ឃើញថា អ្នកមានសម្បុរស គឺមានសម្រស់ស្អាត សាច់ល្អ និងមានឋានៈស្តុកស្តម្ភក្នុងសង្គម។
2012-08-31
កញ្ញា ហេង លឹមហ៊ាង អាយុ២៣ឆ្នាំ កំពុងរៀនយកបទពិសោធន៍ និងស្វែងយល់អំពីដំណោះស្រាយក្រៅប្រព័ន្ធតុលាការ នៅក្រុមហ៊ុនផ្នែកច្បាប់មួយឈ្មោះថា Solution LLC ក្នុងរដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក។