ជន​រងគ្រោះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ​ស្នើសុំ​ឲ្យ​បង្កើន​ចំនួន​នគរបាល​ស្ត្រី

ដោយ សុ ជីវី
2015.01.16
ប៉ូលិស​ស្រី ៦២០ ប៉ូលិស​ស្រី។
Photo courtesy of Ministry of Women Affair

អំពើ​រំលោភ​សេពសន្ថវៈ​នៅ​តែ​ជា​បញ្ហា​ចោទ ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល កំពុង​ព្រួយ​បារម្ភ។ ក្មេង​ស្រី ឬ​ស្ត្រី​រងគ្រោះ​ជាច្រើន នៅ​បន្ត​ឋិត​ក្នុង​ភាព​ស្ងៀមស្ងាត់​មិន​រាយការណ៍​ពី​ករណី​នេះ ឬ​រាយការណ៍​ដែរ ប៉ុន្តែ​ពុំ​មាន​ក្តី​សង្ឃឹម​ថា​ទទួល​បាន​យុត្តិធម៌។

ស្រប​គ្នា​នេះ មាន​ជន​រងគ្រោះ​មួយ​ចំនួន​សម្រេច​ចិត្ត​មិន​ប្ដឹង​ផ្ដល់ ដោយសារ​តែ​ការ​ភ័យ​ខ្លាច ខ្មាស​អៀន ឬ​ត្រូវ​អាជ្ញាធរ​សម្រប​សម្រួល​ឲ្យ​ទទួល​សំណង​ក្រៅ​ច្បាប់។ បញ្ហា​នេះ ជន​រងគ្រោះ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ថា អាច​បណ្ដាល​មក​ពី​ការ​ខ្វះខាត​មន្ត្រី​នគរបាល​ជា​ស្ត្រី ដែល​មាន​ជំនាញ​ក្នុង​កិច្ច​ការពារ​សិទ្ធិ​ស្ត្រី។

ក្នុង​នាទី​ស្ត្រី​ខ្មែរ​សប្ដាហ៍​នេះ អ្នកស្រី សុ ជីវី រាយការណ៍​ពី​ការ​ស្នើសុំ​បង្កើន​ចំនួន​ស្ត្រី​បម្រើ​ការងារ​នគរបាល ក្នុង​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ​នៅ​កម្ពុជា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។