ជនប្រដាប់អាវុធបាញ់គំរាមនិងដុតបំផ្លាញផ្ទះអ្នកភូមិ៣ខ្នងនៅបាត់ដំបង
2009-11-22
យ៉ាងហោចណាស់មានផ្ទះអ្នកភូមិ៣ខ្នងត្រូវបានជនមិនស្គាល់មុខ៣នាក់ដុតបំផ្លាញចោល ហើយបានបាញ់កាំភ្លើងគំរាមអ្នកភូមិចំនួន២០គ្រាប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែវិច្ឆិកា នៅភូមិចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
នាយករដ្ឋមន្ត្រីសម្រេចយកសម័យប្រជុំថ្ងៃ១១ ធ្នូ ដើម្បីឆ្លងសេចក្ដីព្រាងច្បាប់អំពើពុករលួយ
2009-11-21
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃ២០ វិច្ឆិកាកន្លងទៅ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចយកសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ខាងមុខ ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ។
នគរបាលអន្តោប្រវេសន៍នៅប៉ោយប៉ែតរងការចោទថាបន្តជំរិតប្រាក់ពីកម្មករ
2009-11-21
មន្ត្រីសិទ្ធិមនុស្សនិងប្រជាជននៅក្រុងប៉ោយប៉ែតបានចោទថា នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅតែបន្តការជំរិតលុយកាក់ពីកម្មករខ្មែរដែលថៃចាប់បញ្ជូនមកវិញម្នាក់ៗចំនួន២០០បាត បើទោះបីករណីនេះត្រូវបានក្រសួងមហាផ្ទៃមានបទបញ្ជាហាមឃាត់ក៏ដោយ។
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
2009-11-21
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងដែលមានឆ្នាំងសម្រាប់ចម្រាញ់ចំនួន៩ ត្រូវបានកម្លាំងចម្រុះរកឃើញនិងកម្ទេចចោល ដោយប្រើគ្រាប់មីនកាលពីថ្ងៃ១៨ វិច្ឆិកាកន្លងទៅ ក្នុងព្រៃជ្រៅនៃតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់។
អាជ្ញាធរខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៤នាក់បន្ថែមទៀតក្នុងរឿងជម្លោះដី
2009-11-21
ស្នងការខែត្រកំពង់ធំបានឲ្យដឹងនៅថ្ងៃ២០ វិច្ឆិកាថា សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋដែលដុតគ្រឿងចក្ររបស់ក្រុមហ៊ុនតាន់បៀនកាលពីពេលថ្មីៗនេះបាន៤នាក់បន្ថែមទៀត នៅក្នុងជម្លោះដីធ្លីរវាងពលរដ្ឋជាមួយនឹងក្រុមហ៊ុនវៀតណាម។
ចំនួនពលរដ្ឋខ្មែរដែលថៃចាប់បញ្ជូនមកកម្ពុជាវិញមានការកើនឡើង
2009-11-21
នៅឯច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ មានដំណឹងមកថា ចំនួនពលករខ្មែរដែលថៃចាប់បញ្ជូនមកឲ្យកម្ពុជាវិញមានចំនួនកើនឡើង។
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
2009-11-21
មន្រ្តីជាន់ខ្ពស់កម្ពុជានៅថៃ្ង២០ វិច្ឆិកា បានបកស្រាយរួមគ្នាជុំវិញសំណុំរឿងចារកម្មថៃនិងបុគ្គលិកថៃ៩នាក់ ដែលសមត្ថកិច្ចបានចាត់វិធានការចាប់ខ្លួននិងដកសិទ្ធិមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាសនោះថា ជាការបង្ការមិនឲ្យមានការប៉ះពាល់ដល់សន្តិសុខជាតិនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
ស្ថានភាពជំងឺគ្រុនឈាមក្នុងរយៈពេល៤៤អាទិត្យនៃឆ្នាំ២០០៩
2009-11-20
មន្ត្រីជំនាញក្រសួងសុខាភិបាលបានអះអាងថា ឆ្នាំ២០០៩នេះជំងឺគ្រុនឈាមដែលកើតមានទៅលើកុមារមានការកើនឡើងជាឆ្នាំ២០០៨កន្លងទៅ ប៉ុន្តែអត្រានៃការបាត់បង់ជីវិតគឺមានចំនួនថយចុះបើគិតរយៈពេល៤៤អាទិត្យដូចគ្នា។
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
2009-11-20
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានទាមទារឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយអនុញ្ញាតឲ្យបុគ្គលិកថៃ ចូលបំពេញការងារត្រួតពិនិត្យជើងយន្តហោះហោះហើរឡើងវិញ។
ពលរដ្ឋមានជម្លោះដីនៅឧត្ដរមានជ័យបន្តតវ៉ានៅទីស្ដីការគណៈរដ្ឋមន្រ្តី
2009-11-20
ប្រជាពលរដ្ឋចំនួន២៩គ្រួសារក្នុងភូមិបូស ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ នៅថៃ្ងព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកានេះ បានបន្តការតវ៉ាជាថ្មីទៀតនៅឯទីស្តីការគណៈរដ្ឋមន្រ្តីនៅក្នុងទីក្រុងភ្នំពេញ ដើម្បីសុំឲ្យជួយដោះស្រាយប្រគល់ដីធ្លីមកឲ្យពួកគាត់វិញ។
ផ្ទះប្រហែល៣០០ខ្នងត្រូវបំផ្លាញដោយអគ្គិភ័យនៅឫស្សីកែវ
2009-11-19
យ៉ាងហោចណាស់មានផ្ទះជនជាតិចាមប្រហែល៣០០ខ្នងត្រូវបំផ្លាញទាំងស្រុង ប៉ុន្តែពុំទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងរបួសនៅឡើយ នៅក្នុងអគ្គិភ័យមួយដែលឆាបឆេះនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ នៅព្រឹកថ្ងៃ១៩ វិច្ឆិកា។
អ្នកកើតជំងឺផ្ដាសាយA(H1N1)នៅកម្ពុជាកើនដល់៤៤៤នាក់
2009-11-19
មន្រ្តីជំនាញផ្នែកសុខភាពនៅកម្ពុជាបានឲ្យដឹងថា មានការកើនទ្បើងយ៉ាងឆាប់រហ័សនៃជំងឺផ្តាសាយប្រភេទថ្មី A(H1N1) បន្ថែមទៀតហើយ ដែលគិតមកដល់សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកកើតជំងឺផ្ដាសាយថ្មីនេះកើនឡើងដល់៤៤៤នាក់។
ឈើប្រណីតរាប់រយម៉ែត្រគូបត្រូវឈ្មួញដឹកឆ្លងកាត់ច្រកព្រំដែនកម្ពុជា-វៀតណាម
2009-11-19
មន្ត្រីសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ឈើប្រណីតរាប់រយម៉ែត្រគូបត្រូវបានក្រុមឈ្មួញដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាបន្តបន្ទាប់ បើទោះបីជាពុំមានច្បាប់អនុញ្ញាតក៏ដោយ។
ស្ថានភាពបញ្ហាជម្លោះដីនៅស្រុកសន្ទុកខេត្តកំពង់ធំ
2009-11-19
មន្រ្តីស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងនៅថ្ងៃ១៩ វិច្ឆិកាថា ទំនាស់ដីនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅតែមានភាពតឹងតែងដដែល ដោយអាជ្ញាធរមានសមត្ថកិច្ចនៅតែដាក់កម្លាំងឡោមព័ទ្ធផ្លូវចេញចូលភូមិ មានទំនាស់នោះនៅឡើយ ហើយពលរដ្ឋជាច្រើនគ្រួសារនៅតែមិនព្រមចាកចេញពីតំបន់ដីមានទំនាស់នោះ។

