ប័ណ្ណសារព័ត៌មាន
2010-12-24
អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នឹងបើកសវនាការផ្ទាល់មាត់នៅចុងខែមីនា ឆ្នាំ២០១១ ដើម្បីពិនិត្យបណ្ដឹងសាទុក្ខ ឬបណ្ដឹងតវ៉ាជំទាស់នឹងសាលក្រមដាក់ទោសអតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។
2010-12-24
គេហទំព័រ Sithi របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍ដែលចងក្រងលម្អិតបន្ទាប់ពីបានធ្វើការស្រាវជ្រាវនូវសំណុំរឿងឃាតកម្មលើអ្នកកាសែតក្នុងប្រទេសកម្ពុជា។
2010-12-24
ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្ដែងប្រតិកម្មនៅថ្ងៃទី២៣ ខែធ្នូ ចំពោះសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ដែលបានប្រកាសថា ប្រជាពលរដ្ឋទើបតែបានចាប់ផ្ដើមចូលមករស់នៅក្នុងតំបន់នោះក្នុងអំឡុងឆ្នាំ១៩៩៣។
2010-12-24
គណៈប្រតិភូរបស់សភាថៃចំនួន ១៨រូប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូនេះ បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។
2010-12-24
នៅស្រុកកៀនស្វាយ មានកុមារីវ័យ ១០ឆ្នាំ ម្នាក់ ក្នុងចំណោមយុវជនមួយក្រុមកំពុងរៀនចុចឧបករណ៍ភ្លេងសម័យមួយយ៉ាងញាប់ដៃ។
2010-12-23
ថ្មីៗនេះ មានអតិថិជនតវ៉ាថា ក្រុមហ៊ុនអិមហ្វូន (Mfone) បានកាត់ប្រាក់រង្វាន់ ឬបូនើស (Bonus) របស់ខ្លួន ដែលពួកគេយល់ថា វាជាការរកស៊ីបោកប្រាស់។
2010-12-23
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅជាប់តំបន់ព្រំដែនខ្មែរ-ថៃ ឲ្យឈប់នាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើ ជៀសវាងកើតមានអំពើបាញ់សម្លាប់ និងចាប់ខ្លួនដោយកងទាហានការពារព្រំដែនថៃតទៅទៀត។
2010-12-23
ការប្រើឧបករណ៍នេសាទខុសច្បាប់នៅតែមាននៅក្នុងខេត្តព្រះសីហនុ។ ជនល្មើសត្រូវសហគមន៍ការពារផលនេសាទ និងអាជ្ញាធរមូលដ្ឋានសហការចាប់ ដើម្បីបង្ខំឲ្យជនទាំងឡាយនោះគោរពច្បាប់ជលផល។
2010-12-23
លោក ហ្សង់ ព្យែរ ដឺម៉ាហ្គើរី (Jean-Pierre De Margerie) តំណាងអង្គការស្បៀងអាហាពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអភ័យទោស និងទទួលយកប្រសាសន៍របស់លោក ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី៩ ខែធ្នូ នៅក្នុងខេត្តបាត់ដំបង ដែលលោកបានរិះគន់អង្គការនេះថា និយាយខុសពីការពិតស្តីពីសុវត្ថិភាពស្បៀងនៅកម្ពុជា។
2010-12-23
អាជ្ញាធរខេត្តកំពង់ធំ បានព្យាយាមឈូសឆាយដីធ្លីមួយកន្លែងនៅក្នុងភូមិថ្មសំលៀង ដើម្បីផ្ដល់ដីសម្បទានសង្គមកិច្ចដល់ក្រុមគ្រួសារជនពិការ ក្រោយពីគ្រួសារជនពិការបានបាត់បង់ដីធ្លីកន្លងមក ដោយសារតែការរឹបអូសយករបស់ក្រុមហ៊ុនវៀតណាមឈ្មោះ តាន់ បៀន។
2010-12-23
លោក លី ខុន អាយុ៣៤ឆ្នាំ កសិករនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្ដឹងចោទប្រកាន់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះថាបានបង្ករបួសស្នាមលើខ្លួន កាលពីថ្ងៃទី១៥ ធ្នូ នៅភូមិព្រែកជីក ក្នុងពិធីមង្គលការមួយ។
2010-12-23
សាលាក្ដីខ្មែរក្រហមបានសម្រេចបន្តកម្មវិធីព្យាបាលរបួសផ្លូវចិត្តដល់អ្នករងគ្រោះក្នុងរបបខ្មែរក្រហម សម្រាប់ឆ្នាំ២០១១ទៀត នៅគ្រាដែលសំណុំរឿង០០២ និងលើកមកកាត់ទោសនៅក្នុងឆមាសទី១ ឆ្នាំ២០១១។
2010-12-23
សន្ធិសញ្ញាឆ្នាំ១៩៨៩ និងច្បាប់ស្ដីពីការគ្រប់គ្រងកាកសំណល់នៅតាមប្រទេសនានាលើពិភពលោកកំណត់ថា អាគុយជាជំពូកសំណល់រឹងប្រកបដោយគ្រោះថ្នាក់ ដែលចាំបាច់ត្រូវត្រួតពិនិត្យការពារឱ្យបានហ្មត់ចត់។
2010-12-23
ពិរុទ្ធជនក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ បានរត់គេចខ្លួនរួចនៅគ្រាក្រុមអនុរក្សពន្ធនាគារបានបញ្ជូនទៅដេក សម្រាកព្យាបាលជំងឺ នៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី កាលពីពាក់កណ្ដាលយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០។
2010-12-23
នៅឯព្រំដែនខេត្តស្ទឹងត្រែង ជាប់នឹងប្រទេសលាវ មានសេចក្ដីរាយការណ៍មកថា ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមគ្នីគ្នាពីរនាក់ត្រូវគេបាញ់សម្លាប់ដោយមិនដឹងមូលហេតុ ខណៈពេលពលរដ្ឋខ្មែរទាំងនោះឆ្លងផុតខ្សែបន្ទាត់ព្រំដែនចូលទៅក្នុងទឹកដីប្រទេសលាវ។