ប័ណ្ណសារព័ត៌មាន
សកម្មជនតវ៉ារឿងដីធ្លីនៅតំបន់បឹងកក់ លោកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគាររយៈពេល ២៦១ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៣ ខែឧសភា។ ក្នុងរយៈពេលនេះ ស្ទើររៀងរាល់ថ្ងៃ អ្នកបឹងកក់ ដែលភាគច្រើនជាស្ត្រីមេផ្ទះ បានតវ៉ាទៅតាមស្ថាប័នជាតិ អន្តរជាតិពាក់ព័ន្ធមួយចំនួន ដើម្បីសុំអន្តរាគមន៍ដោះលែងលោកស្រីអោយមានសេរីភាពវិញ។
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣៖ «ការជ្រើសរើសពូជស្រូវសម្រាប់នាំចេញ និងលក់បានថ្លៃខ្ពស់»។
ស្របពេលដែលពុទ្ធសាសនិក និងព្រះសង្ឃជាច្រើនរយអង្គ បានប្រារព្ធពិធីបុណ្យពិសាខបូជា យុវជនចម្រុះសាសនាមួយក្រុម បាននាំគ្នាហែក្បួនក្នុងន័យប្រារព្ធពិធីបុណ្យនេះដែរ។ ក្នុងនោះ យុវជនប្រមាណ ២០០នាក់ បាននាំគ្នាកាន់បដា និងទង់សាសនា ដើរដង្ហែនៅទីប្រជុំជនក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សហជីពកម្មករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងភ្នំពេញ កំពុងមានការខ្វែងគំនិតគ្នាជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុន អេស.ស៊ី.អេ និង ស៊ី.អេ.អិម.អេស (SCA និង CAMS) នៅក្នុងលក្ខខណ្ឌការងារមួយចំនួន ដូចជាការដំឡើងកាំប្រាក់ជូនកម្មករ និងការទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករដែលគេបានបញ្ឈប់ពីការងារទៅហើយ បានត្រឡប់ចូលមកធ្វើការងារវិញជាដើម។
ព្រះចៅអធិការវត្តថ្នាញ សង្កាត់បាទី នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានជនមិនស្គាល់មុខធ្វើឃាតកាលពីអាធ្រាត្រថ្ងៃទី២៣ ឧសភា នៅក្នុងទីអារាមនោះ។ មន្ត្រីបក្សនយោបាយ សន្និដ្ឋានថា មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ចំណែកមន្ត្រីសង្គមស៊ីវិល និងសមត្ថកិច្ចមូលដ្ឋាន ថាករណីនេះស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
ប្រជាពលរដ្ឋ កម្មករ សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន នៅមានការសង្ស័យចំពោះតួលេខកម្មករស្លាប់ និងរងរបួសដោយសារការបាក់ពិតាននៅរោងចក្រ វីងស្តារស៊ូ (Wing Star Shoes) កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅ។
ការផ្ដល់ការបណ្ដុះបណ្ដាលជំនាញ និងការងារ គឺជាតម្រូវការចាំបាច់របស់យុវជនក្នុងពេលបច្ចុប្បន្ន។ បញ្ហានេះ ត្រូវបានអង្គការមិនមែនរដ្ឋាភិបាលធ្វើការក្នុងវិស័យលើកកម្ពស់យុវជនកម្ពុជា បានរៀបចំគម្រោងជ្រើសរើសយុវជនងាយរងគ្រោះ ផ្ដល់វគ្គបណ្ដុះបណ្ដាលឲ្យមានជំនាញមួយ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ កម្មវិធី គឺមានស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ផ្ដល់ជំនួយ។
ការបញ្ជូនក្រុមនិស្សិតស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ចុះវាស់វែងដីសម្បទានសង្គមកិច្ច ដើម្បីចេញប័ណ្ណកម្មសិទ្ធិចែកជូនប្រជាពលរដ្ឋនោះ ពុំមែនសុទ្ធតែមានលទ្ធផលល្អនោះទេ។ មានពេលខ្លះ ប្រជាពលរដ្ឋជាម្ចាស់ដី ក៏ត្រូវទទួលរងគ្រោះបាត់បង់ដីស្រែចម្ការ ហើយបញ្ហានេះត្រូវគេមើលឃើញថា មានជាប់ពាក់ព័ន្ធទៅអាជ្ញាធរមូលដ្ឋាន។
បន្ទាប់ពីធ្វើការតវ៉ាទាមទារនៅមុខសាលាដំបូងខេត្តឲ្យតុលាការដោះលែងសកម្មជនការពារដីធ្លីរបស់ខ្លួនអស់រយៈពេល ៣ថ្ងៃ តែពុំទទួលបានលទ្ធផល ប្រជាសហគមន៍ក៏បាននាំគ្នាធ្វើពិធីបន់ស្រន់ និងដាក់ទំនាយចំពោះមន្ត្រីតុលាការ និងអ្នករួមគំនិតប្រឌិតភ័ស្ដុតាងនៅឯបូជនីយដ្ឋានលោកតាឃ្លាំងមឿង វិញម្ដង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកលំដាប់លេខរៀងទី៤ របស់គណបក្សប្រជាជនកម្ពុជា លើសន្លឹកឆ្នោតថា ជាសញ្ញាឈ្នះការបោះឆ្នោតអាណត្តិទី៥ បន្តទៀត។ ប៉ុន្តែ សម្រាប់គណបក្សប្រឆាំងដែលមានលេខរៀងទី៧ លើសន្លឹកឆ្នោតវិញ និយាយថា លេខរៀងទី៧ ទៅវិញទេដែលមានអត្ថន័យល្អ និងជាសញ្ញាឈ្នះការបោះឆ្នោតខែកក្កដា ខាងមុខ។
ប្រជាពលរដ្ឋឃុំខ្សឹម បានចោទមន្ត្រីបរិស្ថានស្រុកស្នួល ថាបានប្រើអំពើហិង្សាទៅលើយុវជនម្នាក់ឲ្យរងរបួសធ្ងន់។ អំពើហិង្សានេះ កើតមានដោយសារយុវជននោះបានកាប់ដើមឈើសម្អាតក្នុងចម្ការដំឡូងរបស់ខ្លួន។ តែត្រូវមន្ត្រីបរិស្ថានចោទប្រកាន់ថា បានទន្ទ្រានព្រៃអភិរក្សការពាររបស់រដ្ឋាភិបាល។
ក្រុមឃ្លាំមើលដំណើរការប្រជាធិបតេយ្យ និងគណបក្សនយោបាយមួយចំនួន បានជំរុញឲ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋានប្រកបដោយភាពអព្យាក្រឹត្យឥតលំអៀង។
ប្រទេសកម្ពុជា ធ្លាប់មានឈ្មោះជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ជាពិសេសធនធានជលផលទឹកសាប។ បឹងទន្លេសាប មានវិសាលភាពយ៉ាងធំទូលាយ សម្បូរទៅដោយធនធានជលផល និងជីវចម្រុះ ហើយបានផ្ដល់នូវការងារ និងមុខរបរចិញ្ចឹមជីវិតដល់ប្រជាពលរដ្ឋប្រមាណជាង ១លាន ៥សែននាក់។
ការសិក្សារបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) និងអង្គការដទៃទៀត បានរកឃើញថា ជាយូរមកហើយដែលកម្ពុជា មានបញ្ហាក្នុងការចាត់ចែង និងគ្រប់គ្រងធនធានធម្មជាតិ។ ដំបូង គេឃើញមានវិបត្តិកើតមានចំពោះព្រៃឈើ សម្បទានរ៉ែ ឧស្ម័ន និងប្រេង ហើយចុងក្រោយនេះ មានវិបត្តិដីសម្បទានសេដ្ឋកិច្ច។
អ្នកជំនាញខាងបរិស្ថានអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជា អភិវឌ្ឍប្រទេស រដ្ឋាភិបាលគិតពីបញ្ហាការបង្កើតមុខរបរ សហគ្រាសនានា ធ្វើយ៉ាងណាឲ្យមានផលប្រយោជន៍ពីគោលការណ៍អភិវឌ្ឍន៍នោះ រដ្ឋាភិបាលមិនសូវគិតពីបញ្ហាប៉ះពាល់បរិស្ថានប៉ុន្មានទេ។
ការចោទប្រកាន់បុគ្គលម្នាក់ទៅបុគ្គលម្នាក់ ថាជាសកម្មជនបក្សនយោបាយ តែងតែកើតមានឡើងជាញឹកញយក្នុងសង្គមខ្មែរសព្វថ្ងៃ។ នៅឯខេត្តកំពង់ចាម អនុគណៈកម្មការវត្តមួយ ត្រូវបានសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រកាសឲ្យចុះចេញពីតួនាទី ដោយសារតែមាននិន្នាការប្រឆាំងគណបក្សកាន់អំណាច។
អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៣ ឧសភា សួរដេញដោលដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរកម្ពុជាក្រោម ឈ្មោះ ចៅ នី បន្ថែម បន្ទាប់ពីលោកធ្លាប់មកបំភ្លឺម្ដង កាលពីចុងឆ្នាំ២០១២។
ព្រៃឡង់ដែលបណ្ដុំទៅដោយឈើប្រណិត និងឈើលេខ១ រាប់ពាន់ហិកតារ ត្រូវបានសហគមន៍រកឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនយ៉ាងតិច២ គឺក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) របស់វៀតណាម និងក្រុមហ៊ុនរបស់ឧកញ៉ា ទី្រ ភាព កំពុងធ្វើអាជីវកម្ម និងដឹកចេញមិនក្រោមពី ១៥ ទៅ ២០ឡាន ក្នុងមួយថ្ងៃៗ។
អំឡុងពេលពាក់កណ្ដាលខែឧសភា នេះ មានព្រឹត្តិការណ៍ពីរសំខាន់ ដែលទាក់ទាញអារម្មណ៍លោកអ្នកនាងអ្នកស្ដាប់ និងអានគេហទំព័រវិទ្យុអាស៊ីសេរី យ៉ាងខ្លាំង គឺសេចក្ដីរាយការណ៍អំពីរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) និងសេចក្ដីរាយការណ៍អំពីនិស្សិតសកលវិទ្យាល័យមេគង្គកម្ពុជា ប្រតិកម្មទៅលោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។
ឈើប្រណិត និងឈើប្រភេទលេខ១ ដែលគេលួចកាប់ពីក្រៅតំបន់សម្អាតផ្ទៃអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម នៅខេត្តស្ទឹងត្រែង កំពុងត្រូវបានគេដឹកជញ្ជូនចេញពីព្រៃ និងបន្តដឹកជញ្ជូននាំចេញទៅប្រទេសវៀតណាម។
ព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងរយៈពេលកន្លងមកនេះ។ រហូតមកទល់ពេលនេះ ព្រះសង្ឃទាំងនោះមិនដឹងថាអាជ្ញាធរវៀតណាម បញ្ជូនយកទៅឃុំឃាំងនៅទីកន្លែងណាពិតប្រាកដនៅឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៣ ខែឧសភា បានធ្វើសន្និសីទកាសែត ដើម្បីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតសភាអាណត្តិទី៥។
បន្ទាប់ពីការតវ៉ាដោយអហិង្សាអស់រយៈពេល ២ថ្ងៃ នៅមុខសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លីម្នាក់ដែលត្រូវតុលាការចេញដីកាចាប់ខ្លួនបញ្ជូនមកដាក់ពន្ធនាគារ ពីបទឆបោក តែពុំទទួលបានលទ្ធផលនោះ ក្រុមអ្នកតវ៉ាមានគម្រោងបន្តការតវ៉ានេះនៅថ្ងៃបន្ទាប់ ដោយប្ដូររូបភាពនៃការតវ៉ានេះ។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលរកឃើញថា ក្នុងរយៈពេលជិត ១០ឆ្នាំ គិតពីឆ្នាំ២០០៣ ដល់ខែមីនា ឆ្នាំ២០១៣ វិវាទដែលផ្ទុះឡើងបណ្ដាលមកពីប្រាក់ឈ្នួលទាប និងអត្ថប្រយោជន៍ផ្សេងៗ មានជាង ៨០០ករណីនៅទូទាំងប្រទេស។
កម្មកររោងចក្រស្បែកជើង និងកាត់ដេរនៅខេត្តចំនួន២ បន្តកូដកម្មសុំប្ដូរលក្ខខណ្ឌការងារមួយចំនួន ខណៈការទាមទាររបស់ពួកគេមិនទាន់មានការយល់ព្រមតាមការចរចារបស់មន្ត្រីដោះស្រាយវិវាទការងារខេត្តនីមួយៗ ហើយកម្មករបានធ្វើកូដកម្មច្រើនថ្ងៃដែរ។
នៅថ្ងៃទី៣ នៃដំណើរបេសកកម្មរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺលោក ឱម យ៉ិនទៀង ជុំវិញភាពរីកចម្រើនក្នុងការអនុវត្តអនុសាសន៍ដែលមានក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់លោកកាលពីឆ្នាំមុន។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលបញ្ហាសង្គម និងយុវជននៅកម្ពុជា បានសម្ដែងការកោតសរសើរចំពោះយុវជនមួយក្រុមដែលបានប្រឆាំងដោយផ្ទាល់នៅចំពោះមុខលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថារបាយការណ៍ស្ដីពីសិទ្ធិមនុស្សរបស់លោកមិនឆ្លុះបញ្ចាំងពីការពិត។
ប្រមុខដឹកនាំរដ្ឋាភិបាលបានចោទគណបក្សសង្គ្រោះជាតិថា នាំយករបបខ្មែរក្រហមវិលមកជាថ្មី បើបក្សប្រឆាំងឈ្នះការបោះឆ្នោតសភាអាណត្តិទី៥ ខាងមុខនេះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រតិកម្មតបចំពោះបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជុំវិញការប្រកាសទ្រព្យសម្បត្តិ។
ប្រជាពលរដ្ឋជាសហគមន៍ប្រមូលអនុផលព្រៃឈើនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយឈ្មោះបិញភឿក១ បានប្រើប្រាស់កងកម្លាំងរាជអាវុធហត្ថបាញ់គំរាមប្រជាពលរដ្ឋ។