ប័ណ្ណសារព័ត៌មាន
2012-02-27
ដីរញ្ជួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃអាទិត្យ បានបណ្ដាលឲ្យមនុស្សម្នានៅក្រុងឈ្មោះ កាវស៊ុង (Kaohsiung) នៃកោះតៃវ៉ាន់ភ័យស្លន់ស្លោរត់ចេញពីផ្ទះសម្បែងគ្រប់គ្នា។
2012-02-26
កាលពីដើមសប្ដាហ៍នេះ ក្រុមជនជាតិដើមភាគតិចនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ជាង ៣០០នាក់ បាននាំគ្នាវាយកម្ទេចគ្រឿងចក្រក្រុមហ៊ុនសម្បទានចិនមួយ ឈ្មោះ ជុង ហ្យុង រី។
2012-02-26
សកម្មជនគណបក្សសមរង្ស៊ីខេត្តរតនគិរី អះអាងថា ប៉ូលិសមូលដ្ឋានបានរឹបអូសឌីស វីស៊ីឌី ជាប្រភេទខ្សែវីដេអូឃោសនារបស់គណបក្សសមរង្ស៊ី រំលោភទៅលើសិទ្ធិប្រជាពលរដ្ឋអ្នកមាននិន្នាការគាំទ្រគណបក្សប្រឆាំងមួយនេះ។
2012-02-26
ពលរដ្ឋកំពុងរស់នៅក្នុងអគារ ហ្សេ៦ ជាន់ផ្ទាល់ដីនៅបុរីកីឡាមួយរូបចោទថា ក្រុមហ៊ុនផានអ៊ីមិច (Phanimex) បម្រុងរុះផ្ទះគាត់ដោយគ្មានសំណង។
2012-02-26
ចៅក្រមសាលាដំបូងខេត្តបានចេញដីកាសម្រេចរក្សាការពារមួយដែលធ្វើឲ្យប៉ះពាល់លើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ។
2012-02-26
បុរសម្នាក់នៅឯភូមិដាច់ស្រយាលមួយនៃខេត្តពោធិ៍សាត់ ត្រូវមិត្តភ័ក្ដិសម្លាប់ដោយសង្ស័យថាចេះអំពើអាបធ្មប់។
2012-02-25
មន្ត្រីពន្ធនាគារខេត្តព្រៃវែងបានចោទថ្នាក់ដឹកនាំរបស់ខ្លួនថាបានកាត់ប្រាក់បៀវត្សប្រចាំខែពួកគេរាប់ម៉ឺនរៀលជារៀងរាល់ខែ ដោយមិនប្រាប់ពីមូលហេតុដល់បុគ្គលិកនោះទេ។
2012-02-25
នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតា។ កងទ័ពប្រទេសទាំងពីរក៏មានការប្រាស្រ័យរាប់អានរកគ្នាជាធម្មតា។
2012-02-25
ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ជាច្រើនបានបញ្ជូនកូនចៅទៅធ្វើការនៅប្រទេសក្រៅ ពិសេសនៅប្រទេសម៉ាឡេស៊ី ក្នុងបំណងរកប្រាក់ជួយគ្រួសារដើម្បីរំដោះភាពក្រីក្រ។
2012-02-25
អ្នកឯកទេសផ្នែកកសិកម្មនៃប្រទេសថៃមើលឃើញថា ប្រទេសថៃអាចនឹងបាត់បង់ភាពនាំមុខក្នុងការនាំអង្ករចេញលក់ទៅក្រៅស្រុក ហើយថាប្រទេសវៀតណាមអាចនឹងជំនួសតំណែងនេះវិញ។
2012-02-25
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺនៃសហរដ្ឋអាមេរិក (US-CDC) ថ្មីៗនេះ បានចែកមួកការពារសុវត្ថិភាពចំនួន ៥១៦មួក ដល់សិស្សានុសិស្ស និងគ្រូបង្រៀននៅសាលាបឋមសិក្សាសណ្ដាន់១ និងសាលាបឋមសិក្សាភូមិធំ នៅខេត្តក្រចេះ។
2012-02-25
គណៈសង្ឃនៃគណៈធម្មយុត្តិកនិកាយបានស្នើសុំដល់រាជរដ្ឋាភិបាល ឲ្យជួយបង្កើតអាគារធិការដ្ឋានពុទ្ធិកសិក្សាគណៈធម្មយុត្តិមួយដាច់ដោយឡែកពីអាគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
2012-02-24
មន្ត្រីសិទ្ធិមនុស្សបានបង្ហាញថា តុលាការខេត្តបន្ទាយមានជ័យ កំពុងទទួលឥទ្ធិពលពីបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ខំឲ្យបិទបញ្ចប់សំណុំរឿងប្រទូស្តកេរ្តិ៍ ឬបៀតបៀនកេរ្តិ៍ខ្មាស លើស្ត្រីជាអ្នករត់តុម្នាក់នៅភោជនីយដ្ឋានមួយក្នុងខេត្តបន្ទាយមានជ័យ។
2012-02-24
មន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា នៅក្នុងឆ្នាំ២០១១ មានជនបរទេសចំនួន ២០នាក់ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទទិញពេស្យាចារកុមារ និងផលិតរូបភាពអាសអាភាសកុមារ ក្រោមរូបភាពជាអ្នកទេសចរមកកាន់កម្ពុជា។
2012-02-24
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១២៖ «ការរំលោភសិទ្ធិពលការិនីដែលចប់កិច្ចសន្យាការងារជាស្ត្រីបំរើក្នុងផ្ទះនៅប្រទេសម៉ាឡេស៊ី»។