ប័ណ្ណសារព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមហ៊ុនដែលទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋទាំងអស់នៅកម្ពុជា ឲ្យឈប់បំពានដល់ដីធ្លី និងបង្កផលប៉ះពាល់ផ្សេងទៀតដល់ប្រជាពលរដ្ឋក្នុងពេលអនុវត្តគំរោងវិនិយោគរបស់ខ្លួននោះ។
ក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយ ឈ្មោះ ចកម៉ិក (JOGMEC) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ បានចាប់ផ្ដើមសិក្សារាវរកធនធានប្រេងកាតនៅក្រោមដី នៅខេត្តចំនួន ៣ ក្នុងប្រទេសកម្ពុជា គឺខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប។
សម្រង់ព័ត៌មានសម្រាប់សប្ដាហ៍នេះរួមមាន កម្ពុជាអនុញ្ញាតឲ្យការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បន្តអាណត្តិ២ឆ្នាំទៀតនៅកម្ពុជា រដ្ឋាភិបាលបញ្ជាក់ពីមូលហេតុនៃការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ បុគ្គលិកសាលាក្ដីខ្មែរក្រហមផ្នែកជាតិ មិនមានប្រាក់ខែបើក រួមនឹងព័ត៌មានដទៃទៀត។
ប្រមុខដឹកនាំរដ្ឋាភិបាលបានព្រមានទៅលោកឧកញ៉ា ណា ម៉ារឌី ម្ចាស់ក្រុមហ៊ុន ធីធីវ៉ាយ (TTY) ត្រូវបញ្ជូនទាហានការពារក្រុមហ៊ុនរបស់ខ្លួន ដែលបានបាញ់ពលរដ្ឋនៅឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឲ្យរងរបួសធ្ងន់ មកផ្ដន្ទាទោសឲ្យបានឆាប់។
ក្នុងសវនាការសាលាដំបូងនៅថ្ងៃអង្គារទី ៣១ មករា ជនជាប់ចោទ នួន ជា ថាវៀតណាមឃោរឃៅជាងអាមេរិក ព្រោះវៀតណាមចូលមកចាត់តាំងរដ្ឋអំណាចក្នុងទឹកដីខ្មែរ។ ប៉ុន្តែ លោក នួន ជា បានសរសើរដល់សីលធម៌ល្អរបស់អតីតសមមិត្តគាត់ គឺលោក ហេង សំរិន និងលោក ង្វៀន វ៉ាន់លិញ ជាប្រតិភូបក្សកុម្មុយនិស្តវៀតណាម កាលពីក្នុងទសវត្សឆ្នាំ ១៩៥០។
មន្ត្រីយោធាម្នាក់បានយកអាវុធទៅសម្លុតគំរាមអ្នកភូមិមិនឲ្យចូលទៅកាប់ឆ្ការព្រៃបង្កបង្កើនផលនៅលើដីស្រែមានទំនាស់មួយកន្លែង នៅក្នុងស្រុកម៉ាឡៃ នៅខេត្តបន្ទាយមានជ័យ។
អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា ស្ថាប័នព្រឹទ្ធសភាមិនមានប្រយោជន៍សម្រាប់ស្ថានភាពសង្គមកម្ពុជា បច្ចុប្បន្ននេះឡើយ ពីព្រោះថា ក្នុងរយៈកាលកន្លងមក ស្ថាប័នកំពូលមួយនេះ មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានឯករាជ្យនោះទេ។
នៅក្នុងសវនាការសាលាក្ដីខ្មែរក្រហមលើសំណុំរឿងលេខ ០០២ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១២ មេធាវីការពារក្ដីឱ្យជនជាប់ចោទបានដាក់ការសង្ស័យលើការផ្ដល់សក្ខីកម្មរបស់សាក្សី ឈ្មោះ ប្រាក់ យុត ថា មិនឆ្លើយដោយសេរីទេ ហើយថា រដ្ឋាភិបាលជ្រៀតជ្រែកក្នុងរឿងកូនក្ដីរបស់គាត់។
នៅឯខេត្តរតនគិរី មន្ត្រីព្រៃឈើបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួនប្រាំនាក់ពាក់ព័ន្ធកាប់រានព្រៃឈើទ្រព្យសម្បត្តិជាតិ។
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ បានបញ្ជូនរថយន្តធុនតូច និងរថយន្តធុនធំ សរុប ៣៣គ្រឿង ព្រមទាំងកុងតឺន័រធំៗ ចំនួន១៩ទៀត ដែលផ្ទុកបរិក្ខារពេទ្យ និងសម្ភារៈរបស់កងរាជអាវុធហត្ថ ទៅប្រទេសស៊ូដង់ខាងត្បូង (South Sudan)។
ប្រជាពលរដ្ឋសហគមន៍អ្នករស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ឲ្យដឹងថា នៅពេលបច្ចុប្បន្ន មានក្រុមសត្វព្រៃមួយចំនួនបាត់លែងឃើញមានក្នុងព្រៃក្បែរភូមិដូចមុនទៀតហើយ។
គណបក្ស សម រង្ស៊ី ប្រចាំខេត្តកំពង់ឆ្នាំង ប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតលេខ៧០០៣ ដោយចោទថា ដំណើរការរាប់សន្លឹកឆ្នោតមានភាពមិនប្រក្រតី។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ មានរយៈពេលមួយថ្ងៃ។ គឺបានប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៩ មករា ឆ្នាំ២០១២ ដោយចាប់ផ្ដើមពីម៉ោង ៧ព្រឹក រហូតដល់ ម៉ោង៣រសៀល។
ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញរបាយការណ៍សង្ខេបមួយ បញ្ជាក់ពីសេចក្ដីសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ថានឹងមិនយល់ព្រមតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper–Ansermet) ទៅបម្រើការនៅសាលាក្ដីខ្មែរក្រហមទេ។
អ្នកសិក្សាផ្នែកទស្សនវិជ្ជាពុទ្ធសាសនាមួយរូប នៅទីក្រុងភ្នំពេញ បានស្រាវជ្រាវ និងចងក្រងនូវ «ជីវប្រវត្តិក្រុមជំនុំបកប្រែគម្ពីរព្រះត្រៃបិដកកម្ពុជា» កាលពីប៉ុន្មានឆ្នាំមុន ឥឡូវនេះបានសម្រេចស្នាដៃរបស់ខ្លួនហើយ។
មន្ត្រីអង្គការសិទ្ធិមនុស្សរបស់ចិនតៃវ៉ាន់ បានចុះជួបប្រជាពលរដ្ឋនៅឃុំជីខលើ ស្រុកស្រែអំបិល ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គើរ (Koh Kong Sugar Industry) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលមានរយៈពេលជាង ៥ឆ្នាំមកហើយ។
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី យប់ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២៖ «យុវជន និងសមាហរណកម្មអាស៊ាន»។
សកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ខេត្តក្រចេះ នៅតែបន្តកើតមាន ក្រោយពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ប៉ុន្តែសមត្ថកិច្ចជំនាញហាក់គ្មានវិធានការបង្ក្រាបនោះឡើយ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រងការចោទប្រកាន់ថា បានប្រើហិង្សាលើប្រជាពលរដ្ឋក្នុងបេសកកម្មតាមចាប់ជនជាប់សង្ស័យតាមដីកាចាប់ខ្លួនដែលចេញដោយតុលាការខេត្ត។
បើទោះបីជាករណីគប់គ្រាប់បែកដៃទៅលើហ្វូងបាតុករមុខរដ្ឋសភា កាលពីឆ្នាំ១៩៩៧ បានកប់ទុកជាយូរមកហើយក៏ដោយ ក៏សហគមន៍អន្តរជាតិនៅមិនទាន់បោះបង់ និងព្រងើយកន្តើយចំពោះករណីនេះដដែល។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ ខែមករា បានបើកសវនាការលើបណ្ដឹងរបស់គណបក្ស សម រង្ស៊ី ដែលបានប្ដឹងចោទប្រកាន់មន្ត្រីគណបក្សប្រជាជនកម្ពុជា ពីបទប្រើលុយទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្ស សម រង្ស៊ី ម្នាក់។
បុរសជនជាតិភាគតិចចិន អ៊ុយហ្គរ៍ (Uighur) ពីរនាក់ ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលកម្ពុជា បានចាប់បញ្ជូនដោយបង្ខំទៅប្រទេសចិន កាលពីចុងឆ្នាំ២០០៩ ត្រូវបានតុលាការចិន កាត់ទោសអោយដាក់គុកអស់មួយជីវិត។
សកម្មជនការពារសិទ្ធិពលករ មន្ត្រីក្រសួងកិច្ចការនារី និងនគរបាលប្រឆាំងការជួញដូរមនុស្ស បានជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ ដើម្បីស្វែងរកវិធានការកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាលើពលករចំណាកស្រុក មានស្ត្រី និងកុមារ នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។
គ្រូពេទ្យចម្រុះនៃឯកទេសផ្នែកព្យាបាលជំងឺបេះដូងរបស់សហរដ្ឋអាមេរិកមួយក្រុម ដែលមានគ្នាចំនួន ១៥នាក់ កំពុងបំពេញបេសកកម្មជួយព្យាបាល និងវះកាត់ជំងឺបេះដូងឱ្យកុមារខ្មែរឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារអង្គរ មិត្តគ្មានព្រំដែន នៅខេត្តសៀមរាប។
បុរស និងស្ត្រីដែលរៀបការរួចហើយមួយចំនួន ពោលថា ការថែរក្សាជីវិតគ្រួសារប្ដីប្រពន្ធអោយផ្អែមល្ហែម និងស្រឡាញ់ពេញចិត្តគ្នារហូត គឺជាការងារលំបាកជាទីបំផុត។