ប័ណ្ណសារព័ត៌មាន
ក្រសួងធនធានទឹក និងឧតុនិយម មានគម្រោងស្ដារទន្លេមេគង្គ និងទន្លេបាសាក់ ដើម្បីសម្រួលផ្លូវនាវាចរណ៍ជើងទឹករវាងភ្នំពេញ ឆ្ពោះទៅប្រទេសវៀតណាម ឲ្យបានប្រសើរជាងសព្វថ្ងៃ។
រដ្ឋាករទឹកស្វយ័តកម្ពុជា និងក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាសបើកផ្លូវឲ្យក្រុមហ៊ុនឯកជននានា នៅប្រទេសកម្ពុជា ចុះបញ្ជីដើម្បីទិញមូលបត្រចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាង ៥០នាក់ នៅស្រុកអណ្តូងមាស ខេត្តរតនគិរី បាននាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរខេត្ត និងសង្គមស៊ីវិលជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីសហគមន៍។
និពន្ធដោយ លោក យី ឆេងអ៊ួ (ប៉េង)
សម្រង់ព័ត៌មានសំខាន់សម្រាប់សប្ដាហ៍នេះរួមមាន សាលាក្ដីខ្មែរក្រហមសហការជាមួយសារព័ត៌មាន ផ្សព្វផ្សាយពីការសុំអភ័យទោសរបស់ ឌុច តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ចាន់ ចេង វិលមកកម្ពុជាវិញ បន្ទាប់ពីភៀសខ្លួនបាន២ខែ រួមនឹងព័ត៌មានដទៃទៀត។
មណ្ឌលមួយរបស់អង្គការខាណា (Khana) មានឈ្មោះថា មណ្ឌលសំចត ខាណា មានជ័យ ជាមណ្ឌលមួយក្នុងចំណោមមណ្ឌលទាំងបួន ដែលអង្គការនេះបង្កើតឡើងដើម្បីជួយផ្ដល់ប្រឹក្សាអ្នកកើតជំងឺអេដស៍ និងជួយអប់រំ និងស្ដារនីតិសម្បទាអ្នកចាក់គ្រឿងញៀន។
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន មកពីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅថ្ងៃទី២៨ ខែកុម្ភៈ នេះ បាននាំគ្នាហែក្បូនតាមទូក តាមរទេះគោយន្ត បួងសូងសុំឲ្យអ្នកតាក្រហមក ជួយថែរក្សាទន្លេ ដើម្បីបម្រើសេចក្ដីសុខដល់អ្នកភូមិ។
ការបាញ់សម្លាប់ពលរដ្ឋខ្មែរនៅតាមព្រំដែនពីសំណាក់ទាហានការពារព្រំដែនថៃ នៅតែបន្តកើតមានជាបន្តបន្ទាប់។ ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសកម្ពុជា បានដាក់កំណត់ទូតទៅកាន់ក្រសួងការបរទេសថៃ ជាថ្មីម្ដងទៀត តាមរយៈឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ក្នុងគោលបំណងបញ្ឈប់ការបាញ់ប្រហារទាំងនេះ។
គ្រូបង្រៀន និងបុគ្គលិកអប់រំខេត្តព្រៃវែង ប្រមាណ ២០នាក់ បានអះអាងថា ពួកគាត់មិនទាន់បានបើកប្រាក់ខែចូលនិវត្តន៍អស់រយៈ ពេល ២ឆ្នាំមកហើយ។
សាលាក្ដីខ្មែរក្រហម នៅថ្ងៃ២៨ កុម្ភៈ បានប្រកាសថា សាលាក្ដីខ្មែរក្រហមនឹងមានប្រាក់ខែសម្រាប់បើកឲ្យបុគ្គលិកផ្នែកជាតិ នៅក្នុងរយៈពេល២ ឬ ៣សប្ដាហ៍ខាងមុខទៀត។
មន្ត្រីទីចាត់ការការងារព្រំដែនរបស់អគ្គបញ្ជាការនៃក្រសួងការពារជាតិកម្ពុជា និងថៃ បានជួបប្រជុំគ្នា នៅឯខេត្តសៀមរាប រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារក្រឡាប់រថយន្តទេសចរណ៍របស់ក្រុមហ៊ុនរិទ្ធ មុន្នី ដឹកអ្នកដំណើរនៅក្បែរគល់ស្ពានតាតៃ ស្រុកកោះកុង ខេត្តកោះកុង នៅវេលាម៉ោង ១រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២។
សមាគមគ្រូបង្រៀនស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃសកម្មភាពទិញ-លក់ឈ្មោះគ្រូបង្រៀន និងសកម្មភាពកិបកេងប្រាក់ខែគ្រូបង្រៀនដែលបោះបង់ការងារកំពុងកើតមានក្នុងមន្ទីរអប់រំខេត្តរឧត្តមានជ័យ។
និពន្ធដោយ លោក យី ឆេងអ៊ួ (ប៉េង)
លោកនាយករដ្ឋមន្ត្រីបានប្រកាសរំលាយឡូត៍នេសាទចំនួន ៣៥ កន្លែង នៅបឹងទន្លេសាប ចាប់ពីចុងខែកុម្ភៈ ឆ្នាំ២០១២ នេះតទៅ ដើម្បីដាក់ជាសម្បត្តិសាធារណៈ។ ចំណែកឯឡូត៍នេសាទ ២ទៀត នៅខេត្តបន្ទាយមានជ័យ គឺរក្សាទុករហូតដល់ចប់អាណត្តិទើបរំលាយជាក្រោយ។
សហជីពកម្មករទាមទារអោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការងារ ដកតំណែង និងដាក់ទណ្ឌកម្មមន្ត្រីមួយចំនួនពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារកម្មករនៅក្រុងបាវិត ក្នុងខេត្តស្វាយរៀង។
បន្ទាប់ពីមានការបិណ្ឌបាតរបស់សម្ដេចព្រះសង្ឃរាជ្យ និងសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាល ហាមប្រាមការដាក់តាំងគោដុត មិនបានជោគជ័យទាំងស្រុង ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញមុខធ្វើអន្តរាគមន៍។
អ្នកភូមិបុរីកីឡាប្រមាណ ១០០នាក់ បិទផ្លូវលេខ ២១១ ក្នុងសង្កាត់វាលវង់ខណ្ឌ ៧ មករា នៅព្រឹកថ្ងៃច័ន្ទ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១២ ដើម្បីទាមទារអោយក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) សង់អាគារអោយគ្រប់ចំនួនទៅតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ។
សិក្ខាសាលាលើកទីមួយស្ដីអំពីការរៀបចំផ្លូវទន្លេរវាងប្រទេសអាស៊ាន ដែលមានការចូលរួម និងរៀបចំដោយក្រសួងមហាផ្ទៃ និងស្ថានទូតនានាដែលប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៧ កុម្ភៈ គឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយអំពើភេរវកម្ម និងបទល្មើសផ្សេង នៅក្នុងតំបន់តាមរយៈការប្រើប្រាស់ផ្លូវទន្លេ។
ព្រះសង្ឃខ្មែរកម្ពុជាក្រោម ពុទ្ធបរិស័ទ និងអង្គការសមាគមខ្មែរកម្ពុជាក្រោមទាមទារឲ្យក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតជាថ្មី ជុំវិញការសុគតរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ព្រះនាម អ៊ាង សុខធឿន។
មន្ត្រីជាន់ខ្ពស់នៃស្ថានទូតសហរដ្ឋអាមេរិក និងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា កំពុងតែចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីអប់រំប្រជាពលរដ្ឋខ្មែរ និងម្ចាស់ឱសថដ្ឋាននានា ឲ្យយល់ដឹងអំពីគ្រោះថ្នាក់ដល់សុខភាព។
អ្នកដឹកនាំ និងបុគ្គលិករបស់អង្គការសិទ្ធិមនុស្សនានា បានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានខ្លាំងជាងមុនថែមទៀត ដើម្បីកុំឲ្យទាហានថៃបន្តបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលដីថៃខុសច្បាប់។
អតីតពលការិនីចំណាកស្រុកម្នាក់ ដែលទៅធ្វើការជាស្ត្រីបម្រើក្នុងផ្ទះ នៅប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា អ្នកស្រីត្រូវបានម្ចាស់ក្រុមហ៊ុនហៅទៅជួបនៅព្រឹកថ្ងៃច័ន្ទនេះ ពាក់ព័ន្ធនឹងបញ្ហាដែលអ្នកស្រីបានអះអាងថា នៅមិនទាន់បានទទួលប្រាក់ខែធ្វើការ ២ឆ្នាំ ដែលមានទឹកប្រាក់សរុបចំនួន ២៧០០ដុល្លារអាមេរិក។
គណៈប្រតិភូពីសាលាក្ដីខ្មែរក្រហមបានបញ្ចប់កិច្ចប្រជុំជាមួយតំណាងប្រទេសផ្ដល់ជំនួយសម្រាប់ស្ថាប័នរកយុត្តិធម៌ក្នុងប្រទេសកម្ពុជានោះ កាលពីថ្ងៃទី ២៤កុម្ភៈ កន្លងទៅ នៅបុរីញីវយ៉ក ស.រ.អា.។