ប័ណ្ណសារព័ត៌មាន
ប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ប្រមាណ ៨០០នាក់ បានប្រមូលផ្ដុំគ្នាបិទផ្លូវលេខ៧៦អា នៅចំណុចគីឡូម៉ែត្រលេខ១០៤ តាំងពីម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ ដោយសារមានទំនាស់ពាក់ព័ន្ធនឹងបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចចំនួន ៤។
ប្រជាពលរដ្ឋថៃ ជាង ១ម៉ឺននាក់ មានគំរោងនឹងលើកគ្នាមកជួបលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ នៅឯខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមេសា ខាងមុខ។
មន្ត្រីអង្គការសង្គមស៊ីវិលនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន បានទៅធ្វើទស្សនកិច្ចនៅតំបន់បឹងកក់ ដើម្បីពិនិត្យមើលស្ថានភាពអ្នកភូមិបឹងកក់ និងការអភិវឌ្ឍក្នុងតំបន់នោះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២។
ក្រុមអាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងចុះជួយប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរងគ្រោះបាត់បង់លំនៅឋានដោយសារខ្យល់ព្យុះ កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១២។
វេទិកាវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១២៖ «ផលិតផលស្តង់ដារ»។
មេដឹកនាំនៃប្រទេសកម្ពុជា និងចិន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើវិស័យនយោបាយ ជាដៃគូយុទ្ធសាស្ត្រ និងនៅលើឆាកអន្តរជាតិ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ។
ប្រទេសកម្ពុជាមានផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត តិចតូចប៉ុណ្ណោះ បើធៀបទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ (KDC International) ដែលមានលោកស្រី ជា ខេង ជាប្រធាននោះ បានអូសបន្លាយអស់រយៈពេលជាង ១០ឆ្នាំមកហើយរហូតមកទល់បច្ចុប្បន្ន នៅមិនទាន់រកបានដំណោះ ស្រាយនៅឡើយ។
ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិនៅតែជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងភ្នាក់ងារស៊ើបការណ៍សំងាត់របស់សហរដ្ឋអាមេរិក បន្តការស៊ើបអង្កេតករណីវាយប្រហារដោយគ្រាប់បែកដៃទៅលើហ្វូងបាតុករ កាលពីឆ្នាំ១៩៩៧។
រដ្ឋាភិបាលកម្ពុជា បានត្រៀមនឹងចំណាយថវិកាប្រមាណ ៣០លាន ដុល្លារអាមេរិក ដើម្បីចាប់ផ្ដើមអនុវត្តគម្រោងសំអាតបរិស្ថាន កែលំអ និងស្ដារដងស្ទឹងសៀមរាប ព្រមទាំងរៀបចំបណ្ដាញលូដើម្បីរំដោះទឹកចេញពីទីក្រុងផង។
កម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យគេនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រំដែនកម្ពុជា-ថៃ ជាច្រើនរយនាក់ បាននាំគ្នាធ្វើបាតុកម្មដោយបានយករទេះទៅដាក់តម្រៀបជួរគ្នានៅខាងមុខទីស្នាក់ការគយ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរខេត្តកោះកុង បានតាមចាប់ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដឹកតាមរថយន្តចេញពីទីក្រុងភ្នំពេញ ទៅខេត្តវិញ ដើម្បីកុំឲ្យប្រជាពលរដ្ឋទាំងនោះយកញត្តិដាក់នៅស្ថានទូតចិន ទាក់ទងរឿងទំនាស់ដីធ្លីរវាងអ្នកស្រុក ជាមួយក្រុមហ៊ុនចិននៅស្រុកខ្មែរ។
វេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន បានឈានចូលដល់ថ្ងៃទី២ នៅថ្ងៃទី៣០ ខែមីនា។ បណ្ដាញសង្គមស៊ីវិលដែលរៀបចំវេទិកានេះអះអាងថា សិក្ខាសាលាចំនួន៤ នៃវេទិកានេះ ត្រូវម្ចាស់សណ្ឋាគារឡាក់គី ស្តារ (Lucky Star) ហាមឃាត់មិនអោយដំណើរការ។
ប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បានមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃ៣០ ខែមីនា តាមជើងយន្តហោះពិសេសឈ្មោះ Air China នៅវេលាម៉ោង ៤ និង ១០នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រសួងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន លើកទី១៦ នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាផ្ដោតលើវិធានការចាំបាច់នានា ដើម្បីធានាកំណើនសេដ្ឋកិច្ច និងការកៀរគរវិនិយោគទុកនៅតំបន់អាស៊ាន។
រដ្ឋាភិបាលកម្ពុជា បានហៅសេចក្ដីថ្លែងការណ៍របស់អង្គការការពារសិទ្ធិមនុស្ស ឈ្មោះ Human Rights Watch (WRW) ស្ដីពីការរំឭកខួប ១៥ឆ្នាំ នៃព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករអហិង្សាថា មានចរិតលក្ខណៈនយោបាយ និងវិទ្ធង្សនា។
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិវែករកមុខឃាតកដែលបានបោះគ្រាប់បែកជាច្រើនគ្រាប់មកលើហ្វូងបាតុករកាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
នៅមុនកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថា អាស៊ាន អង្គការសង្គមស៊ីវិលនៃបណ្ដាប្រទេសជាសមាជិកសមាគមនេះ តែងតែបើកកិច្ចពិភាក្សារបស់ខ្លួន។ កិច្ចពិភាក្សានោះហៅថា វេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បង្ហាញកាលបរិច្ឆេទនៃយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ មានរយៈពេល ២សប្ដាហ៍។
មន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន បានឯកភាពគ្នាជាលាយលក្ខណ៍អក្សរដើម្បីពង្រឹងសន្តិសុខ និងសន្តិភាពនៅតំបន់អាស៊ានទាំងមូល។
តុលាការខេត្តស្វាយរៀង បានកោះហៅកម្មការិនីរោងចក្រកាត់ដេរ កៅវ៉េ (Kaoway) ចំនួន ៣រូបដើម្បីសាកសួរទាក់ទងទៅនឹងបណ្ដឹងរបស់ពួកគេដែលបានប្ដឹងអតីតអភិបាលក្រុងបាវិត ពីបទប៉ុនប៉ុងមនុស្សឃាត។
ស្ត្រីផ្សព្វផ្សាយស្រាបៀមកពីក្រុមហ៊ុននានា ក្នុងរាជធានីភ្នំពេញ ជិត ១០០នាក់ បានជួបគ្នានៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា។ ពួកគេបានបង្ហាញខ្សែវីដេអូខ្លី ដែលនិយាយពីការងារប្រចាំថ្ងៃ ពីទុក្ខលំបាក និងការទាមទារអោយដំឡើងប្រាក់ឈ្នួលគោល។
សកម្មជនការពារព្រៃឡង់ជាង ២០០នាក់ ដែលបានធ្វើដំណើរក្នុងយុទ្ធនាការព្រៃឡង់ ដើម្បីល្បាត ការពារ និងទប់ស្កាត់បទល្មើសព្រៃឈើ បានរកឃើញឈើអាររាប់រយរាប់ពាន់ម៉ែត្រត្រីគុណជាភស្តុតាងនៃឧក្រិដ្ឋកម្មព្រៃឈើ នៅតំបន់ព្រៃឡង់។
សវនាការរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី ២៨ មីនា ឆ្នាំ ២០១២ អង្គជំនុំជម្រះនៅបន្តសួរដេញដោលសាក្សី ឌុច នៅឡើយទេ។
នៅក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញសហរដ្ឋអាមេរិក បានចាប់អារម្មណ៍ទៅលើក្រុមជនជាតិដើមភាគតិចនៅប្រទេសវៀតណាម ពិសេសខ្មែរកម្ពុជាក្រោម។
នៅក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញសហរដ្ឋអាមេរិក បានចាប់អារម្មណ៍ទៅលើក្រុមជនជាតិដើមភាគតិចនៅប្រទេសវៀតណាម ពិសេសខ្មែរកម្ពុជាក្រោម។
អង្គការការពារសិទ្ធិមនុស្ស ឈ្មោះ Human Rights Watch នៅ ស.រ.អា. បានចេញសេចក្ដីថ្លែងការណ៍នារសៀលថ្ងៃពុធ ទី២៨ ដើម្បីរំឭកខួប ១៥ឆ្នាំ នៃព្រឹត្តិការណ៍គប់គ្រាប់បែកលើបាតុករគាំទ្រគណបក្សជំទាស់។
ជនជាតិស្អូច គឺជាជនជាតិភាគតិចមួយរស់នៅខេត្តព្រះសីហនុ។ ជនជាតិនេះកំពុងប្រឈមមុខទៅនឹងការបាត់បង់អត្តសញ្ញាណរបស់ខ្លួនពេលបច្ចុប្បន្ននេះ។