ប័ណ្ណសារព័ត៌មាន
ក្នុងការឃោសនាបោះឆ្នោតមួយលើកៗ គណបក្សប្រឆាំងតែងតែជំរុញឱ្យប្រជាពលរដ្ឋជ្រើសរើសយកការផ្លាស់ប្ដូរក្នុងការបោះឆ្នោត។ សូមស្ដាប់ វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី យប់ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១២ ស្តីពី៖ «តើការផ្លាស់ប្ដូរចាំបាច់ដែរឬទេ នៅក្នុងប្រទេសកម្ពុជា?»។
អ្នកភូមិបឹងកក់ កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីសុំឲ្យជួយដោះលែងតំណាងរបស់ខ្លួនចំនួន ១៥នាក់ ដែលតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ចំនួន ២ឆ្នាំកន្លះនោះ ឲ្យមានសេរីភាពឡើងវិញ ពីព្រោះថា ពួកគាត់គ្មានទោសកំហុសអ្វីទេ។
អំពើហិង្សាកាប់សម្លាប់គ្នានៅក្នុងសង្គមកម្ពុជា នៅតែកើតមានទោះបីប្រទេសកម្ពុជាបានបង្កើត ច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សានេះក៏ដោយ។ មូលហេតុនៃការប្រើអំពើហិង្សា រហូតឈានទៅដល់ការកាប់សម្លាប់គ្នានេះ ត្រូវបានគេមើលឃើញថា បណ្ដាលមកពីកត្តាបូកផ្សំជាច្រើនប្រភេទ ដូចជា ជម្លោះពាក្យសំដីនៅក្នុងក្រុមគ្រួសារ ប្ដីប្រច័ណ្ឌប្រពន្ធ ប្រពន្ធប្រច័ណ្ឌប្ដី និងខ្វះការអប់រំជាដើម។
អ្នកវិភាគសង្គមជាច្រើនយល់ឃើញថា បញ្ហាអសន្តិសុខនានា ដូចជាចោរកម្ម គ្រឿងញៀនដែលបានកើតឡើងក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គឺបណ្ដាលមកពីចំនួនអ្នកងាយរងគ្រោះដោយសារការបណ្ដេញចេញ អ្នកគ្មានដីធ្វើកសិកម្ម និស្សិតដែលចេញពីសាលាអត់ការងារ និងអ្នកដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រជាដើម។
មន្ត្រីរដ្ឋាភិបាលចាត់ទុកថា ឆ្នាំ២០១២ នេះ ជាឆ្នាំប្រវត្តិសាស្ត្រមួយដែលកម្ពុជាបានប្រើប្រាស់តួនាទីរបស់ខ្លួនជាប្រធានអាស៊ាន និងទទួលយកតួនាទីសំខាន់ៗជាច្រើន ដូចជាការសម្រួល ស្វែងរកចំនុចរួមក្នុងតំបន់ដើម្បីបញ្ចប់ជម្លោះ ឬក៏បន្ធូរបន្ថយនូវភាពតានតឹងនៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង (South China Sea) រវាងប្រទេសសមាជិកអាស៊ានចំនួនបួន ជាមួយប្រទេសចិន។
ប្រជាពលរដ្ឋដែលអះអាងថា រងគ្រោះក្នុងជម្លោះដីធ្លីជាមួយនឹងម្ចាស់ស្រែអំបិល បានប្រតិកម្មទៅនឹងមន្ត្រីតុលាការខេត្តកំពត ដោយចាត់ទុកអង្គសវនាការក្រោមបទចោទប្រើហិង្សាលើការកាន់កាប់អចលនវត្ថុដោយសុចរិតថា ពុំបានឈរលើភាពឯករាជ្យ និងយុត្តិធម៌ទេ។
ការរួបរួមគ្នាឡើងវិញ រវាងបក្សហ៊្វុនស៊ិនប៉ិច និងបក្សនរោត្តម រណឫទ្ធិ នៅពេលថ្មីៗនេះ បានធ្វើឲ្យមេដឹកនាំបក្សនយោបាយនានាយល់ឃើញថា នឹងរឹតតែបាត់បង់ប្រជាប្រិយភាពលើសដើម ប្រសិនបើការរួបរួមថ្មីនេះ គ្រាន់តែជាឧបករណ៍របស់បក្សប្រជាជន។
កងកំលាំងសមត្ថកិច្ចឈរជើងនៅតំបន់ស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាលអះអាងថា ប៉ុនប៉ងបង្កើតអបគមន៍នោះ នៅតែបន្តបណ្ដេញប្រជាពលរដ្ឋចេញពីភូមិកំពង់ដំរី ឃុំកំពង់ដំរី ថែមទៀត។
សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការស្ដាប់សក្ខីកម្មរបស់សាក្សីឈ្មោះ នី កន ហើយ នៅថ្ងៃទី ៣០ ឧសភា។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ គ្រោងនឹងទៅជួបមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក សមាជិកសភា និងព្រឹទ្ធសភា ដើម្បីស្នើសុំឲ្យសហរដ្ឋអាមេរិកផ្អាកជំនួយយោធាជាបណ្ដោះអាសន្នទៅកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ដោះលែងអ្នកភូមិបឹងកក់ ១៥រូប។
ប្រជាពលរដ្ឋតំបន់បឹងកក់ស្វែងរកមន្ត្រីសង្គមស៊ីវិល ឲ្យជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីដោះលែងពលរដ្ឋបឹងកក់ចំនួន ១៥នាក់ ដែលតុលាការរាជធានីភ្នំពេញ ចាប់ដាក់ពន្ធនាគារក្នុងសកម្មភាពតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីដែលត្រូវរដ្ឋាភិបាលបង្ខំឲ្យចាកចេញពីលំនៅឋាន ទាំងមិនទាន់មានសំណងសមរម្យ។
សកម្មជនការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក លាង សុខជឿន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយពីពន្ធនាគារខេត្តកណ្ដាល នៅក្រុងតាខ្មៅ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ក្រោយពីបានជាប់ឃុំខ្លួនរយៈពេល ២ឆ្នាំ តាមសាលក្រមកាត់ទោសរបស់តុលាការខេត្តតាកែវ កន្លងមក។
សមាគមមនុស្សចាស់ខេត្តកំពង់ធំ បានជំរុញអោយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះមនុស្សចាស់ផង។ ដោយប្រជាពលរដ្ឋភាគច្រើនសំដែងការមិនពេញចិត្តចំពោះគណបក្សនយោបាយមួយចំនួនថា មិនដែលបានជួយដោះស្រាយអ្វីទេនៅពេលដែលពួកគាត់ជួបប្រទះនូវបញ្ហាផ្សេងៗនោះ។
ភ្នាក់ងារអង្គការសិទ្ធិមនុស្សអន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលកំពុងកើតមានទៅលើជនស៊ីវិល និងព្រះសង្ឃ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសបណ្ដេញជនជាតិ ចិនតៃវ៉ាន់ និងចិនដីគោក សរុប ៥០នាក់ ចេញពីប្រទេសកម្ពុជាហើយ តាមជើងយន្តហោះពិសេសរបស់ប្រទេសចិនពីកម្ពុជា ក្រោមកិច្ចសហការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខរបស់ចិន ផ្អែកតាមគោលនយោបាយចិនតែមួយ។
អំពើហិង្សាដោយសារតែបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជនកាន់តែរីកដុះដាលនៅក្នុងសង្គមកម្ពុជា រហូតដល់មានកងកម្លាំងរដ្ឋាភិបាល បានវាយដំ ឬបាញ់ប្រហារលើអ្នកតវ៉ា ក្នុងនោះមានពលរដ្ឋមួយចំនួនស្លាប់ និងខ្លះទៀតត្រូវតុលាការផ្ដន្ទាទោសដាក់គុកជាដើម។
នៅសល់ពេលតែបីថ្ងៃទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនពេញចិត្ត អាណត្តិទីបីហើយ។ ប៉ុន្តែមានករណីមិនប្រក្រតីមួយចំនួន បានកើតឡើងអំឡុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះ។
កម្ពុជាបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (Asean) លើកទី៦ នាវិមានសន្តិភាព នៅថ្ងៃទី២៩ ខែឧសភា នេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋសមាជិកអាស៊ានចំនួន ១០។
គណបក្ស សម រង្ស៊ី បានបង្ហាញរបាយការណ៍ថា មានករណីមិនប្រក្រតីមួយចំនួននៅតែបន្តកើតឡើង នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣នេះ។ ហើយអ្វីដែលគណបក្សចាត់ទុកថាជារឿងថ្មី និងត្រូវយកចិត្តទុកដាក់ គឺការចុះឈ្មោះស្ទួនរបស់មន្ត្រីរាជការ ដោយមានការចាត់តាំង។
កុមារីអាយុ ១៣ឆ្នាំម្នាក់ ត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម និងធ្វើទារុណកម្មធ្ងន់ធ្ងរ ដូចជាយក ចាន ឆ្នាំង អំបោសវាយក្បាល យកពូថៅដំក្រចកដៃផ្ទាប់លើឥដ្ឋជាដើម។ ករណីនេះកើតឡើងនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ឧសភា ថា អាជ្ញាធរភូមិ ឃុំ និងផ្នែកជំនាញ បានវាស់វែងយកដីក្បាលស្រែរបស់អ្នកភូមិ មកប្រគល់ឲ្យអ្នកភូមិធ្វើជាព្រៃសហគមន៍។
ភ្នាក់ងារសុខភាពរបស់រដ្ឋប្រចាំខេត្តសៀមរាប គ្រោងនឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញមួយចំនួន ទៅកាន់ភូមិបន្ទាយឈើ នៃសង្កាត់ទឹកវិល ក្រុងសៀមរាប ដើម្បីស្វែងរកថ្នាំពេទ្យរបស់គ្លីនិកឯកជនចិន ដែលបានចែកឱ្យពលរដ្ឋ កាលពីពេលថ្មីៗ ដើម្បីយកមកពិនិត្យឱ្យបានច្បាស់លាស់។
ពលរដ្ឋភាគច្រើននៅខេត្តមណ្ឌលគិរី ហាក់ដូចជាមិនទាន់បានយល់ថា អ្វីទៅដែលហៅថា អំពើពុករលួយថ្នាក់មូលដ្ឋាន ព្រោះពួកគាត់យល់ថា ពេលទៅធ្វើលិខិតស្នាមម្តងៗនៅឃុំ-សង្កាត់ ត្រូវតែបង់សេវាថ្លៃទឹកប៊ិចជូនមេឃុំ និងស្មៀន។
អាជ្ញាធរខេត្តក្រចេះ ត្រៀមកងកម្លាំងចម្រុះប្រមាណ មួយពាន់នាក់សម្រាប់ការពារឧបទ្ទវហេតុណាមួយ អាចនឹងកើតមាននៅថ្ងៃបោះឆ្នោត ទី៣ មិថុនា ខាងមុខនេះ។
ខណៈពេលយុទ្ធនាការឃោសនាបោះឆ្នោតសំរាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កំពុងតែប្រព្រឹត្តជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ រហូតមកនេះ ជាទូទៅគេសង្កេតឃើញភាគច្រើនតំណាងគណបក្ស សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនថា បានរំលោភនីតិវិធីឃោសនាបោះឆ្នោតច្រើនករណីនៅស្ទើរគ្រប់ខេត្តក្រុង។
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការឃ្លាំមើលកិច្ចការបោះឆ្នោត បានបង្ហាញថា ប្រជាពលរដ្ឋដែលបាត់បង់សិទ្ធិបោះឆ្នោត ឬខកខានមិនបានបោះឆ្នោត មានអត្រាមួយខ្ពស់នៅឡើយ ហើយបញ្ហានេះកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត និងតម្លៃនៃការរៀបចំបោះឆ្នោត។
មន្ត្រីគណបក្សប្រជាជនកម្ពុជា នៅខេត្តបាត់ដំបង រងការចោទប្រកាន់ថា បានប្រើក្រុមក្មេងស្ទាវឲ្យទៅវាយលើស្ត្រីម្នាក់ ដែលជាសកម្មជនគណបក្ស សម រង្ស៊ី នៅពេលស្ត្រីរូបនោះកំពុងដើរចែកខិត្តប័ណ្ណឃោសនារកសំឡេងឆ្នោតពីអ្នកភូមិ។
ប៉ូលិសបានបាញ់ប្រជាពលរដ្ឋម្នាក់ស្លាប់ នៅពេលទៅលេងកម្សាន្តក្នុងពិធីបុណ្យទ្បើងអ្នកតាមួយកន្លែង នៅឯភូមិឈើកាច់ កាលពីយប់ថ្ងៃទី២៦ ឧសភា មកទល់ពេលនេះ នៅមិនទាន់មានការស៊ើបអង្កេតណាមួយពីអាជ្ញាធរមូលដ្ឋាន និងអង្គការការពារសិទ្ធិមនុស្សណាមួយនៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក សូខាមផាន សុវណ្ណាថាត (Sukamphan Sovannathat) ដែលឡើងមកជំនួសលោក យុទ្ធសាក់ សាស៊ីប្រាផា (Yuthasak Sasiprapha) ថ្មីៗនេះ បានមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (Asean) លើកទី៦ នៅកម្ពុជា។