ប័ណ្ណសារព័ត៌មាន
ពលករខ្មែរចំនួន៥៨នាក់ ត្រូវបានតំណាងភ្នាក់ងារជ្រើសរើសពលករ អេ.ភី.ធី.អេស.អ៊ី (APTSE) ដឹកនាំពួកគាត់មកដល់ភូមិកំណើតវិញហើយ នៅថ្ងៃទី៣០ មិថុនា។
សមាជិកក្រុមប្រឹក្សាស្រុកមួយចំនួននៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល ជួយចាត់វិធានការ និងជំរុញប្រាក់ខែរបស់ពួកគេ ឱ្យបានឆាប់រហ័ស ពីព្រោះតែពួកគេបានរង់ចាំបើកប្រាក់ជាច្រើនខែមកហើយ។
ប្រជាពលរដ្ឋមកពីភូមិចំនួន៥ គឺភូមិថ្មី ភូមិឈូក ភូមិព្រៃតារៀម ភូមិក្រសាំង និងភូមិចម្ការគគីរ នៃសហគមន៍ព្រៃឈើឃុំក្រសាំង ជាច្រើនរយនាក់ បានធ្វើពិធីសូត្រមន្ត និងបួងសួងសុំឲ្យបារមីអ្នកតាឡ និងវត្ថុសក្ដិសិទ្ធិថែរក្សាព្រៃឈើ។
នៅព្រឹកថ្ងៃទី២៩ មិថុនា ព្រះសង្ឃ សិស្ស និស្សិត សហគមន៍ជនជាតិដើមភាគតិច និងអង្គការមិនមែនរដ្ឋាភិបាល បានធ្វើធម្មយាត្រាហែក្បួនឆ្ពោះទៅខាងក្រោមស្ពាន គីហ្ស៊ូណា (Kysona Bridge) នៅក្បែរដងទន្លេមេគង្គ នៃខេត្តកំពង់ចាម។
មេដឹកនាំគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនកំពុងចាំមើលសកម្មភាព នៃក្រុមយុវជនស្ម័គ្រចិត្ត ដឹកនាំដោយលោក ហ៊ុន ម៉ានិត ត្រូវជាកូនប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានប្រសិទ្ធភាពត្រឹមកំរិតណា។
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានរៀបចំបូកសរុបបញ្ចប់លទ្ធផលអនុវត្តគម្រោងយុទ្ធនាការ ដើម្បីការចូលរួមរបស់ប្រជាពលរដ្ឋ ស្តីពីអភិបាលកិច្ចល្អតាមមូលដ្ឋាន។
ក្រុមប្រជាពលរដ្ឋ និងសកម្មជនគណបក្ស សម រង្ស៊ី នៅសង្កាត់កោះរុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ប្រតិកម្ម និងទាមទារឲ្យមន្ត្រីក្រុមប្រឹក្សាសង្កាត់កោះរុង គោរពពាក្យសន្យាថា ផ្ដល់ស័ង្កសីចំនួន ២០សន្លឹក ក្នុងមួយគ្រួសារ ដល់គ្រួសារក្រីក្រប្រមាណ ២០គ្រួសារ នៅភូមិព្រៃស្វាយ សង្កាត់កោះរុង។
តុលាការខេត្តបាត់ដំបង រងការរិះគន់ថា មានការរើសអើងខាងផ្នែកនយោបាយ ដោយពុំបានលើកយកសំណុំរឿងព្រហ្មទណ្ឌរបស់សកម្មជនគណបក្សប្រឆាំង ដែលប្ដឹងកងការពារក្រុមហ៊ុនឯកជនមួយ យកមកចាត់ការទេ។
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១២៖ «ការស្ទង់មតិពីជំហរប្រជាពលរដ្ឋចំពោះគណបក្សនយោបាយក្នុងថ្ងៃបោះឆ្នោត»។
អាជ្ញាធរដែនដីឃុំឆ្នុកទ្រូ និងនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្នុងឃុំកំពុងមានទំនាស់គ្នា ដោយសារការប្រើប្រាស់ទ្រព្យសម្បត្តិរួមរបស់សាលា។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា ក្រសួងធនធានទឹកបានព្យាករថា ឆ្នាំ២០១២ នេះ ទឹកទន្លេមេគង្គ ទន្លេសាប ទន្លេចតុមុខ នឹងឡើងខ្លាំងជាងឆ្នាំ២០១១។
ក្រុមអ្នកច្បាប់ឯករាជ្យមួយចំនួន និងមន្ត្រីអង្គការសង្គមស៊ីវិល ហៅការគំរាមរបស់លោក ហ៊ុន សែន តាមប្រព័ន្ធច្បាប់ ប្រឆាំងនឹងប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យថា ទំនងជាចេតនានយោបាយក្នុងន័យដើម្បីបញ្ចប់ការរិះគន់នានា។
មន្ត្រីប៉ូលិសស្រុកភ្នំព្រឹកម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដាក់ពិន័យបញ្ឈរជើងពីការងារ ដោយចោទថា មានទោសកំហុសក្នុងការប្រើអំពើហិង្សាវាយទាត់ធាក់ និងចាប់ខ្លួនអ្នកភូមិម្នាក់ដាក់ខ្នោះដៃយកទៅធ្វើទារុណកម្មនៅប៉ុស្តិ៍ប៉ូលិស។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ មិថុនា បានឲ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានចោទប្រកាន់ថា ជាអ្នកដឹកនាំបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ៣នាក់ បានចូលសារភាពហើយ គឺនៅសល់តែមនុស្ស២នាក់ទៀតប៉ុណ្ណោះ។
គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការទប់ស្កាត់សកម្មភាព មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជ្រើសរើសតែងតាំងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិដោយខុសនីតិវិធី និងគោលការណ៍ច្បាប់។
ការប្រព្រឹត្តិអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការនៅតែបន្តកើតមាន ទោះបីជារដ្ឋាភិបាលបានបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីបង្ក្រាបបទល្មើសពុករលួយក្ដី។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគស្ថានភាពសង្គមកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ បានលើកឡើងថា ទីប្រឹក្សា និងអង្គរក្សផ្ទាល់ខ្លួនរបស់មន្ត្រីថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជាមានច្រើនហួសហេតុ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសលើសកលលោក ហើយវាជាការខ្ជះខ្ជាយមួយ ក្នុងការចំណាយថវិកាជាតិ។
ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William Todd) បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ហើយបានលើកអំពីការបិទវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មិនឲ្យផ្សាយក្នុងពេលបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី២ ទី៣ មិថុនា កន្លងទៅ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា នៅថ្ងៃទី២៨ មិថុនា បានរៀបចំឲ្យមានកិច្ចពិភាក្សាមួយរបស់អ្នកច្បាប់នៅកម្ពុជា ទាក់ទងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០៧ មក។
កិច្ចប្រជុំលើកទី២ នៃក្រុមការងាររួម កម្ពុជា និងថៃ បានឈានដល់ទីបញ្ចប់ហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ នៅឯវិមានសន្តិភាព នៅទីក្រុងភ្នំពេញ ក្រោយពីបានបើកកិច្ចប្រជុំនេះ រយៈពេលបីថ្ងៃកន្លងមក។
ក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំលឹកប្រជាពលរដ្ឋឲ្យបានជ្រាបថា សព្វថ្ងៃនេះមានក្រុមហ៊ុនផ្ទះល្វែង ឬបុរីចំនួន១៧ សាងសង់គ្មានអាជ្ញាប័ណ្ណពីស្ថាប័នជំនាញទេ។
អ្នកជំនាញឯករាជ្យដែលតាមដានវិបត្តិទំនាស់ដីធ្លីនៅកម្ពុជា បាននិយាយឲ្យដឹងនៅថ្ងៃទី២៧ មិថុនា ថា ការចុះវាស់ដីធ្លីរបស់មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនិស្សិតស្ម័គ្រចិត្តចំនួនជាង ១០០០នាក់ មិនបានជូនព័ត៌មានតាមខ្សែរយៈឲ្យបានទូលំទូលាយជាមុន ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ត្រូវវាស់វែងឡើយ។
កម្មករកម្មការិនីនៅរោងចក្រកាត់ដេរ តាយ យៀន (Tai Yang) រាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ដោយធ្វើកូដកម្មអហិង្សាមិនចូលធ្វើការ បន្ទាប់ពីថៅកែមិនព្រមទទួលយកសំណើរបស់ពួកគេ។
ក្រុមប្រជាពលរដ្ឋដែលលង់ខ្លួនបង់ប្រាក់ឲ្យក្រុមហ៊ុនមុន និងមន្ត្រីសិទ្ធិមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ បានជំរុញឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតច្បាប់របស់ក្រុមហ៊ុន អេ.ភី.ធី.អេស.អី (APTSE) ព្រមទាំងសុំឲ្យអាជ្ញាធរជំរុញក្រុមហ៊ុននេះ ឲ្យប្រគល់លិខិតស្នាម និងសងលុយដែលបានបង់មកឲ្យពួកគាត់វិញ។
ពលរដ្ឋខេត្តកំពង់ស្ពឺ ច្រើនរយនាក់ឡើងទៅជួបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងបំណងសុំឲ្យលោក ហ៊ុន សែន ជួយឲ្យក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លី ផ្តល់កម្មសិទ្ធិជូនពួកគាត់។
បង្គោលព្រំដែនកម្ពុជា វៀតណាម នៅភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ដែលជាស្រុកកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភានោះ មានប្រវែងប្រមាណ១០០ម៉ែត្រពីផ្ទះអ្នកភូមិអន្លង់ជ្រៃ។
ដោយ លោក យុន សុគុណ្ណា អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា ក្នុងបេសកកម្ម៣ឆ្នាំរបស់លោកមកកម្ពុជា លោកនឹងចុះជួបកសិករ ពិសេសយុវជនផ្ទាល់រស់នៅតាមខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដើម្បីទទួលព័ត៌មានពីតម្រូវការចាំបាច់របស់ពួកគេ។
ឯកអគ្គរដ្ឋទូតថ្មី នៃសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា លោក វីល្លៀម ថត (William Todd) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី។
គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានកំណត់ថ្ងៃជួបគ្នាដើម្បីជជែកពីការច្របាច់បញ្ចូលគ្នារវាងគណបក្សប្រជាធិបតេយ្យទាំងពីរ។ ជំនួបនេះត្រូវធ្វើឡើងនៅថ្ងៃទី១៦-១៧ កក្កដា ឆ្នាំ២០១២។