ប័ណ្ណសារព័ត៌មាន
ប្រទេសកម្ពុជា កំពុងរៀបចំបង្កើតគម្រោងផែនការប្លង់មេសម្រាប់ការអភិវឌ្ឍលើបញ្ហាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។
ប្រជាពលរដ្ឋក្នុងសង្កាត់ក្រាំងធ្នង់ ប្រឆាំងប្រធានសហគមន៍ និងមន្ត្រីអាជ្ញាធរដែលប៉ុនប៉ងព្យាយាមយកសាលាបុណ្យធ្វើជាសាលារៀនឲ្យអង្គការក្រៅរដ្ឋាភិបាលមួយ ដោយចាត់ទុកថា នេះគឺផ្នែកមួយនៃរូបភាពឈានទៅរកការដោះដូរ និងធ្វើអាជីវកម្មផ្ទាល់ខ្លួន។
គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១២ មានចំនួន ៤៨ករណី គឺបានបង្កឲ្យឆេះខូចខាតផ្ទះល្វែងចំនួន ៤៧ល្វែង ផ្ទះសង់ដោយថ្មខាងក្រោម ឈើលើជាង៣០ខ្នង រួមទាំងតូបលក់ដូរជាង២០តូបទៀត។
មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ត្រូវក្រុមសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ចាប់ខ្លួន និងបញ្ជូនទៅស្ថាប័នតុលាការពីបទដឹកជញ្ជូនធ្វើអាជីវកម្មឈើប្រណិតខុសច្បាប់ និងគ្រប់គ្រងអាវុធខុសច្បាប់។
សេចក្ដីជូនដំណឹងរបស់រដ្ឋសភា ចុះថ្ងៃទី ៣០ កក្កដា ឆ្នាំ២០១២ ប្រកាសថា សមាជិកសភាកម្ពុជា ជួបប្រជុំពីការអភិវឌ្ឍតំបន់ត្រីកោណជាមួយសភាឡាវ និងវៀតណាម។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ នឹងរៀបចំកម្មវិធីស្រាយបួសនៅថ្ងៃទី២ ខែសីហា ខាងមុខនេះ សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម។
បន្ទាប់ពីបែកធ្លាយព័ត៌មានពុករលួយ ក្នុងការប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការរបស់ក្រសួងសុខាភិបាលឆ្នាំ២០១២ រួចមក ថ្មីៗនេះក៏មានការចោទថា មានអ្នករត់ការប្ដូរទីកន្លែងធ្វើការរបស់មន្ត្រីសុខាភិបាលទើបប្រឡងចូលក្របខ័ណ្ឌថ្មី និងការផ្តល់ក្របខណ្ឌឋានន្តរស័ក្តិ មានភាពមិនប្រក្រតី។
កងកំលាំងនគរបាលអន្តរាគមន៍ចំនួនជិត ៤០០នាក់ មកពីខណ្ឌចំនួន ៨ នារាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ បានបញ្ចប់វគ្គហ្វឹកហ្វឺនចំនួន ៤៩ថ្ងៃ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មន្ត្រីសម្របសម្រួលនៃសហគមន៍ស្ត្រីផ្ទុកមេរោគអេដស៍នៅកម្ពុជា អ្នកនាង ព្រំ ដាលីស ត្រូវបានគេអញ្ជើញឲ្យមកចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍ នៅរដ្ឋធានីវ៉ាស៊ីនតោន រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៧ ខែកក្កដា ឆ្នាំ២០១២។
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា គេបានរៀបចំសម្ភារៈ និងថ្នាំពេទ្យយ៉ាងគ្រប់គ្រាន់ នៅតាមមន្ទីរពេទ្យបង្អែកចំនួន៥ និងមន្ទីរពេទ្យកុមារចំនួន២ទៀត ដើម្បីត្រៀមលក្ខណៈចាំទទួលព្យាបាលអ្នកកើតជំងឺគ្រុនឈាម។
វិស័យកាត់ដេរនៅប្រទេសកម្ពុជា បានផ្ដល់ការងារដោយផ្ទាល់ និងដោយប្រយោលប្រមាណ ១,៧លាននាក់។ ទីផ្សារសំខាន់នៃការនាំចេញសំលៀកបំពាក់កម្ពុជា គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ក្រុមអ្នកតាមដានសង្គម រិះគន់ការបំពេញការងាររបស់មន្ត្រីរាជការមួយចំនួន ថាធ្វើការបែបការិយាធិបតេយ្យ និងអសមត្ថភាពនៅក្នុងការគ្រប់គ្រងស្ថាប័ននីមួយៗ។
ពលរដ្ឋ និងក្រុមគ្រួសារសិស្សនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ចោទនាយិការងវិទ្យាល័យពាមជីលាំង ថាបញ្ចុះបញ្ចូលសិស្សឲ្យបង់លុយជាថ្នូរនឹងការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។
អាជ្ញាធរខេត្តប៉ៃលិន កំពុងតាមចាប់ខ្លួនមនុស្សជាច្រើននាក់ ដែលគេសង្ស័យថាជាមេខ្លោងឆបោកពលរដ្ឋ ទៅចាប់ដីរបស់រដ្ឋ និងជំរិតយកប្រាក់។
នៅថ្ងៃទី៣០ ខែកក្កដា អង្គការក្រៅរដ្ឋាភិបាលបីនៅបរទេស បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចោទប្រកាន់ជាថ្មីទៀតថា មន្ត្រីអាជ្ញាធរមូលដ្ឋាន នៅខេត្តរតនគិរី នៅតែព្យាយាមរារាំង និងធ្វើឲ្យរំខានមិនឲ្យអង្គការនេះបើកវេទិកាសាធារណៈមួយបន្ថែមទៀត នៅស្រុកលំផាត់។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដែលទើបបង្កើតដោយគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួមគ្នា បានផ្សព្វផ្សាយពីគោលដៅរួមរបស់ចលនានេះទៅដល់សកម្មជនគណបក្សរបស់ខ្លួននៅថ្នាក់ជាតិជាលើកដំបូង នៅថ្ងៃទី៣០ ខែកក្កដា។
នៅគ្រាកាលបរិច្ឆេទនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជិត ចូលមកដល់នាដើមសប្ដាហ៍ខាងមុខ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើឲ្យលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡង និងអំពើពុករលួយឲ្យមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋ ៥០នាក់ តំណាងឲ្យអ្នកបឹងកក់ ៦៤គ្រួសារ ដែលអាជ្ញាធរបដិសេធមិនផ្ដល់ប័ណ្ណកម្មសិទ្ធិដីស្របច្បាប់ឲ្យនោះ នាំគ្នាយកឯកសារមួយចំនួនបញ្ជាក់ថា ពួកគេជាពលរដ្ឋរស់នៅស្របច្បាប់នៅភូមិបឹងកក់តាំងពីដើមមក ដាក់ជូនសាលារាជធានីភ្នំពេញ និងស្ថានទូតនៃបណ្ដាប្រទេសមួយចំនួន។
រដ្ឋាភិបាលកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកជំនាញកសិកម្ម កំពុងតែតាមដានស្ថានការណ៍គ្រោះរាំងស្ងួត យ៉ាងយកចិត្តទុកដាក់នៅខេត្តមួយចំនួន
ដែលកំពុងតែខ្សត់ទឹកភ្លៀង ធ្វើឲ្យដំណាំស្រូវ និងដំណាំដំឡូងមីច្រើនពាន់ហិកតារក្រៀមស្វិត និងខូចខាត។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋបានអះអាងថា សកម្មភាពកាប់បំផ្លាញជម្រកសត្វព្រៃ នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីទន្ទ្រានយកដីធ្វើចម្ការ និងលក់បន្ត មានភាពអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរខេត្តមិនទាន់មានវិធានការទប់ស្កាត់ទេ។
ក្រុមឧក្រិដ្ឋជន មកដល់ពេលនេះនៅតែបន្តប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីនាំគ្រឿងញៀនឆ្លងកាត់ និងចែកចាយនៅក្នុងស្រុក ដែលនៅតែបង្កជាក្តីកង្វល់ដល់អាជ្ញាធរមានសមត្ថកិច្ច។
អាជ្ញាធរខេត្ត មន្ត្រីធនធានទឹក និងមន្ត្រីយោធាក្នុងខេត្តបាត់ដំបង ត្រូវបានក្រុមអ្នកភូមិចោទប្រកាន់ថា កំពុងឃុបឃិតគ្នាជាមួយឈ្មួញ ជីកស្រះ ដោយលើកទំនប់ធ្វើអាងព័ទ្ធលើផ្ទៃដីលិចទឹកជាច្រើនហិកតារ ក្នុងដែនបឹងទន្លេសាបចំលើតំបន់បី ឋិតនៅខាងកើតភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានព្យាយាមបញ្ចុះបញ្ចូលប្រទេសមួយចំនួន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីឲ្យជួយធ្វើយ៉ាងណាឲ្យបានចូលជាសមាជិកក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃអង្គការសហប្រជាជាតិ (អ.ស.ប.) ប៉ុន្តែមិនបានសម្រេចដូចបំណងឡើយ។
មេធាវីលោក ម៉ម សូណង់ដូ ដាក់លិខិតទៅតុលាការដើម្បីសុំធានាលោក ម៉ម សូណង់ដូ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី៣០ កក្កដា នេះ។ រីឯក្រុមកម្មករក៏ធានាប្រមូលស្នាមមេដៃនៅតាមរោងចក្រ ដើម្បីដាក់ទៅរដ្ឋាភិបាលកម្ពុជា ឲ្យជួយដោះលែងលោក ម៉ម សូណង់ដូ ចេញពីពន្ធនាគារដែរ។
មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា ការផ្សងសំណាងឆ្នោតទៅរស់នៅសហរដ្ឋអាមេរិក ( DV-2013) បានបញ្ចប់កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១១។ ការផ្សងសំណាងនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី៤ ខែតុលា មក។
អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ប្រមាណ ៧០០ នាក់ មកជួបជុំគ្នានៅស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២៩ ឆ្នាំ ២០១២។
អ្នកភូមិជិត ៤០០ គ្រួសារ ស្វែងរកអន្តរាគមន៍ ចំពោះចំណាត់ការរបស់សាលារាជធានីភ្នំពេញក្នុងការដកហូតពីប្រជាពលរដ្ឋដោយគ្មានសំណង ដើម្បីពង្រីកព្រះលានយន្តហោះអន្តរជាតិភ្នំពេញ។
នៅថ្ងៃទី២៩ កក្កដា តុលាការសាលាឧទ្ធរណ៍ កោះហៅអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី គឺអ្នកស្រី មូរ សុខហួរ សាកសួរជុំវិញបណ្ដឹងស្នើសុំផ្ដល់នីតិសម្បទាជាអ្នកតំណាងរាស្ត្រឡើងវិញ។
បញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ ជាមួយក្រុមហ៊ុន ស៊ូកាគូ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនទាន់មានដំណោះស្រាយសមរម្យនៅឡើយទេ មកទល់ពេលនេះ។