ប័ណ្ណសារព័ត៌មាន
ផ្ទះចំនួន៣៤ខ្នង នៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ត្រូវភ្លើងឆាបឆេះទាំងស្រុង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ បណ្ដាលឲ្យមនុស្សពីរនាក់រងរបួស និងម្នាក់សន្លប់។
មន្ត្រីក្រុមប្រឹក្សាតាមឃុំ-សង្កាត់មួយចំនួន ក្នុងខេត្តស្វាយរៀង បានអះអាងថា មន្ត្រីរតនាគារខេត្តបានកិបកេងថវិកាអភិវឌ្ឍន៍មូលដ្ឋាន។
អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ បានកោះមន្ត្រីនគរបាលជិត៣០០នាក់ មកពីអង្គភាពចម្រុះ ដើម្បីប្រជុំផ្ដោតលើការពង្រឹងវិធានការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ក្រុមជនជាតិដើមភាគតិចនៅខេត្តរតនគិរី កាន់តែច្រើនបាននាំគ្នាបំពេញឯកសារផ្លូវច្បាប់ ដើម្បីសុំទៅស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលទទួលស្គាល់ផ្លូវការបង្កើតសហគមន៍ជនជាតិដើមភាគតិច ក្នុងគោលបំណងសំខាន់ គឺចុះបញ្ជីកម្មសិទ្ធិដីធ្លីពួកគាត់ជាលក្ខណៈសមូហភាពសហគមន៍។
កញ្ញា ហេង លឹមហ៊ាង អាយុ២៣ឆ្នាំ កំពុងរៀនយកបទពិសោធន៍ និងស្វែងយល់អំពីដំណោះស្រាយក្រៅប្រព័ន្ធតុលាការ នៅក្រុមហ៊ុនផ្នែកច្បាប់មួយឈ្មោះថា Solution LLC ក្នុងរដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប សម្ដែងក្ដីកង្វល់ពីការហិនហោចធនធានមច្ឆាជាតិ នៅគ្រាដែលបទល្មើសនេសាទកំពុងមានសន្ទុះកើនឡើងនៅក្នុងរដូវទឹកឡើងនេះ ប៉ុន្តែមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ពុំបានចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះទេ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ស្នើទៅរដ្ឋាភិបាល និងម្ចាស់ជំនួយ ឬដៃគូអភិវឌ្ឍន៍ អោយបង្កលក្ខណៈងាយស្រួលទាំងផ្នែកសកម្មភាព និងការគាំទ្រថវិកាដល់ពួកគេ ដើម្បីអោយពួកគេបានចូលរួមពេញលេញក្នុងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។
នៅថ្ងៃទី៣០ សីហា នេះ សាលាក្ដីខ្មែរក្រហមបានបើកសវនាការស្ដាប់អ្នកជំនាញខាងវិកលវិទ្យា និងចិត្តសាស្ត្រ ដែលរាយការណ៍ពីស្ថានភាពកាយសម្បទា និងបញ្ញាស្មារតីរបស់ជនជាប់ចោទ អៀង ធីរិទ្ធ។
តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក រ៉ន ខឺក (Ron Kirk) បានមកដល់ប្រទេសកម្ពុជា ហើយ ដើម្បីធ្វើកិច្ចប្រជុំផ្នែកធុរកិច្ចកំពូលជាមួយក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃបណ្ដាប្រទេសអាស៊ាន។
តុលាការខេត្តកណ្ដាល ចេញដីកាកោះឲ្យលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ចូលបំភ្លឺជុំវិញបណ្ដឹងរបស់ថៅកែរោងចក្រ តៃណាន ឬ តៃយៀន (Tai Yan) ប្ដឹងចោទពីបទញុះញង់ឲ្យកម្មករធ្វើកូដកម្មខុសច្បាប់។
កង្វះសាលាឃុំសម្រាប់បំពេញការងារ នៅឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវក្រុមប្រឹក្សាឃុំនោះត្អូញត្អែរថា មានការលំបាកក្នុងការបម្រើប្រជាពលរដ្ឋ និងបើកការប្រជុំក្នុងឃុំ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងពលការិនីម្នាក់ឈ្មោះ ហេង ហាក់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ បានទទូចសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការសើរើសំណុំរឿងពាក្យបណ្ដឹងអំពីបទព្រហ្មទណ្ឌប្រឆាំងម្ចាស់ក្រុមហ៊ុនធី.អែន.ភី (T&P) ឈ្មោះ សម ពិសី យកមកធ្វើការជម្រះក្តីឲ្យបានឆាប់ ដើម្បីផ្ដន្ទាទោស និងសងជំងឺចិត្ត ៨ពាន់ដុល្លារអាមេរិក។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ កំពុងធ្វើការស្រាវជ្រាវរកជនមិនស្គាល់មុខដែលបានបំផ្ទុះគ្រាប់បែកច្នៃ ក្នុងបំណងផ្ដាច់ស្ពានអូរគគីរ ក្បែរស្ពានពេជ្រនិល លើកំណាត់ផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ហួសអាសនៈយាយម៉ៅ ជាង ៥គីឡូម៉ែត្រ ស្ថិតនៅជាប់ព្រំប្រទល់រវាងខេត្តទាំងពីរ។
នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ នារាជធានីភ្នំពេញ ក្រុមបណ្ដាញសហគមន៍កសិករដែលបណ្ដុំទៅដោយសមាគមចំនួន១៥ ធ្វើការលើវិស័យកសិកម្ម បានប្រតិកម្មប្រឆាំងទៅនឹងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម។
អង្គការឃ្លាំមើលបរិស្ថានក្នុងស្រុកមួយ បានឲ្យដឹងថា បញ្ហាបរិស្ថាននៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំនេះ កំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ដោយសារគម្រោងសម្បទានរ៉ែក្រោមដី និងការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ។
ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តច្បាប់ស្ដីអំពីសញ្ជាតិ ចាប់តាំងពីពេលអតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ប្រកាសឲ្យប្រើនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៩៦ បន្ទាប់រដ្ឋសភាបានអនុម័តនៅថ្ងៃ២០ ខែសីហា ឆ្នាំ១៩៩៦។
តំណាងអង្គការមិនមែនរដ្ឋាភិបាលជិត១០០ស្ថាប័ន បានជួបពិភាក្សាគ្នានៅថ្ងៃទី២៩ ខែសីហា ដែលជាថ្ងៃទី១ នៃកិច្ចពិភាក្សារយៈពេលពីរថ្ងៃ នៃវេទិកាថ្នាក់ជាតិរវាងសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងរដ្ឋាភិបាល ស្ដីពីការលើកកម្ពស់អភិបាលកិច្ច និងភាពជាដៃគូ សម្រាប់ប្រសិទ្ធភាពនៃការអភិវឌ្ឍ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្ដីខ្មែរក្រហម បានទទួលជំនួយថវិកាចំនួន ១,៤លានដុល្លារអូស្ត្រាលី ដែលស្មើនឹងប្រមាណ ១,៤៦លានដុល្លារអាមេរិក ពីរដ្ឋាភិបាលអូស្ត្រាលី។
បុរសខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅលើទូកនេសាទថៃ ទៅដល់ប្រទេសឥណ្ឌូនេស៊ី (Indonesia) ចំនួន ៥នាក់ ត្រូវបានគេជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ សីហា។
ក្រុមគ្រួសារសិស្សដែលរៀននៅសាលាឯកជនឈ្មោះ សុខសាន្តច្រកឫស្សី ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចោទថា គ្រូគង្វាលគ្រិស្តសាសនាបានអប់រំសិស្សមិនឲ្យមកផ្ទះ។
ប៉ូលិសខណ្ឌពោធិ៍សែនជ័យ កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យដែលគេជឿថា បានសម្លាប់កូនបង្កើតរបស់ខ្លួនឯង ទៅកាន់តុលាការ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បញ្ចេញប្រតិកម្មតបនឹងរបាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលចោទការដឹកនាំរដ្ឋាភិបាលថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
តំណាងសហគមន៍ការពារព្រៃឈើឡាវកា ក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឲ្យដឹងថា មន្ត្រីបរិស្ថានចំនួន៤នាក់មានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពលួចកាប់ឈើធ្វើអាជីវកម្ម នៅក្នុងតំបន់ជម្រកសត្វព្រៃភ្នំព្រេច ដែលបានប្រគល់មកសហគមន៍អភិរក្ស។
នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា មួយក្រុម ចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ រយៈពេលពីរថ្ងៃ នៅទីក្រុងតេហេរ៉ង់ (Teheran) សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
ប្រទេសកម្ពុជាបានត្រៀមខ្លួននាំចេញអង្ករប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ ទៅកាន់ទីផ្សារនៃប្រទេសឥណ្ឌូនេស៊ី។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅប្រទេសកម្ពុជា បានកោះប្រជុំជាបន្ទាន់មួយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ដើម្បីត្រៀមចាត់វិធានការចាំបាច់នានា ដើម្បីសង្គ្រោះប្រជាពលរដ្ឋ និងដំណាំស្រូវដែលខូចខាតដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ នៅឆ្នាំ២០១២ នេះ។
កសិករនិងអាជីវករដែលចេះផលិតចំណីសត្វដោយខ្លួនឯង គឺមិនចាំបាច់ទិញចំណីឧស្សាហកម្មមកចិញ្ចឹមសត្វឡើយ។
សមាគមអាដហុក (Adhoc) នៅខេត្តព្រះវិហារ បានអំពាវនាវឲ្យចៅក្រមសាលាដំបូងខេត្តព្រះវិហារ បង្កើនល្បឿនកាត់ទោសជនប្រើអំពើហិង្សារំលោភសិទ្ធិមនុស្ស ដើម្បីជាគំរូកុំឲ្យមានការរីករាលដាលការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលគ្មានអំណាចបន្តទៅទៀត។
មេភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានបំណងលាឈប់ពីតំណែង ដោយសារតែលោកពុំអាចការពារដីធ្លីរបស់លោក និងរបស់អ្នកភូមិបាន។