ប័ណ្ណសារព័ត៌មាន
2010-04-30
កាលពីរាត្រីថ្ងៃពុធ ទី២៨ ខែមេសា ក្បួនដង្ហែលំអានអរិយធម៌ដ៏ធំមួយចម្រុះជាតិសាសន៍ ក្នុងពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធឡើងក្នុងបរិវេណប្រាសាទបាយ័ន ក្នុងខែត្រសៀមរាប។
2010-04-30
អាជ្ញាធរខេត្តកំពង់ចាមបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ មេសា ថា ផ្ទះប្រមាណជាង ៦០ខ្នងបានខូចខាតដោយសារខ្យល់ព្យុះកំណាចបំផ្លាញ និងមនុស្ស ៤នាក់រងរបួសស្រាល។
2010-04-30
នាទីវេទិកាអ្នកស្ដាប់វិទ្យុឤស៊ីសេរី បានធ្វើកិច្ចពិភាក្សា ជុំវិញប្រធានបទ “សេវាព័ត៌មានទីផ្សារកសិកម្មកម្ពុជា” នៅយប់ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០១០។
2010-04-30
បុរសម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណច្បាស់ថាជាខ្មែរឬថៃ ត្រូវបានទាហានថៃបាញ់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃ២៩ មេសា នៅខេត្តចាន់បុរី ប្រទេសថៃ ដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រពីព្រំដែនខ្មែរ ជាប់ស្រុកកំរៀង ខេត្តបាត់ដំបង។
2010-04-30
ក្រុមប្រទេសចំនួន ១៣ ដែលមកចូលរួមដង្ហែក្បួនលំអានអរិយធម៌ចម្រុះជាតិសាសន៍ក្នុងពិធីបុណ្យវិសាខបូជានៅក្នុងបរិវេណប្រាសាទបាយ័ន បានធ្វើការសម្ដែងទស្សនីយភាពសិល្បៈនៃពុទ្ធប្រវត្តិជូនមហាជនរាប់ម៉ឺននាក់ទស្សនា នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ជាបន្តទៀត។
2010-04-30
អ្នកជំនាញការងារកាសែត និងអ្នកកាសែតមួយចំនួនបានថ្លែងនៅថ្ងៃ២៩ មេសា ថា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន ថ្ងៃទី៣ ឧសភាខាងមុខ អ្នកកាសែតកម្ពុជានឹងរៀបចំការជួបជុំអ្នកកាសែតមួយ ដើម្បីវាយតម្លៃការងារកាសែតក្នុងឆ្នាំកន្លងមក និងលើកឡើងពីការលំបាកនានាដែលអ្នកកាសែតនៅកម្ពុជាជួបប្រទះ។
2010-04-30
អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៧ កន្លងទៅនេះ ថា សេរីភាពសារព័ត៌មានក្នុងពិភពលោកបានធ្លាក់ចុះស្ទើរគ្រប់តំបន់ក្នុងពិភពលោកនៅឆ្នាំ២០០៩។
2010-04-30
ដំណោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) បានឈានដល់ចំណុចទាល់ច្រកជាលើកទី២ នៅព្រឹកថ្ងៃទី២៩ មេសា នៅឯទីវាលមួយមុខទីស្នាក់ការសាលាស្រុក។
2010-04-30
អ្នកភូមិថ្មដប់ ឃុំសំបួរ ជិត១០០នាក់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ មេសានេះ បានលើកគ្នាទៅសាលាស្រុកមង្គលបុរី ដើម្បីស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជលផលខេត្តបន្ទាយមានជ័យអនុញ្ញាតឲ្យពួកគាត់អាចភ្ជួររាស់ដីបង្កបង្កើនផលនៅលើដីទំហំ ២២៣ហិកតារដែលពួកគាត់ធ្លាប់បានអាស្រ័យផលជាច្រើនឆ្នាំមកហើយនោះ។
2010-04-29
បំណងដាក់បញ្ចាំងខ្សែវីដេអូ រឿង "តើនរណាជាអ្នកសម្លាប់ ជា វិជ្ជា" ដែលជាគម្រោងរបស់សហភាពសហជីពកម្ពុជា នៅចំថ្ងៃអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ត្រូវសាលារាជធានីភ្នំពេញហាមមិនឱ្យបញ្ចាំងទេ។
2010-04-29
ថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃមួយដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកបាននាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺវិសាខបូជា។
2010-04-29
ប្រទេសកម្ពុជា និងចិន នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ឲ្យកាន់តែរឹងមាំថែមទៀត ហើយកម្ពុជានៅតែប្រកាន់យកនយោបាយចិនតែមួយ។
2010-04-29
លោក វណ្ណ ណាត អតីតជនរងគ្រោះជាប់ក្នុងមន្ទីរសួរចម្លើយ គុកទួលស្លែង ឬ ស-២១ ដែលនៅរស់រានមានជីវិតក្រោយពីរបបខ្មែរក្រហមដួលរលំ ឥឡូវនេះកំពុងមានជំងឺ ហើយបានចូលព្យាបាលជាបន្ទាន់នៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត ក្នុងក្រុងភ្នំពេញ។
2010-04-29
ផ្ទះស្តុកសាំង១ខ្នងនៅខណ្ឌសែនសុខត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃអង្គារ ទី២៧ មេសានេះ ហើយនៅថ្ងៃពុធ អ្នកស្រុកដែលនៅក្បែរកន្លែងឆេះនោះបានអំពាវនាវឲ្យអាជ្ញាធរវាយបំបាក់ជញ្ជាំងសំណល់ឆេះ ដែលហៀបនឹងរលំមកលើផ្ទះពួកគាត់។
2010-04-29
អាជ្ញាធរស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឲ្យដឹងថា តូបលក់ឥវ៉ាន់ក្នុងផ្សារក្រាំងចេក ជាង១០០តូប និងផ្ទះប្រជាជន ១២ខ្នង ត្រូវអគ្គីភ័យឆាបឆេះកាលពីយប់ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០១០។