ប័ណ្ណសារព័ត៌មាន
2011-01-31
សវនាការសាធារណៈរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមចំពោះសំណើសុំដោះលែងជនជាប់ចោទអតីតមេដឹកនាំខ្មែរក្រហមឱ្យនៅក្រៅឃុំ ដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមករានេះ មិនទាន់បានសម្រេចយ៉ាងណានៅឡើយទេ បើទោះមានការជជែកដេញដោលគ្នាខាងផ្លូវច្បាប់ក្ដី។
2011-01-31
ប្រជាកសិកររាប់រយគ្រួសារនៅឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ថ្លែងថា ស្រូវប្រាំងរបស់ពួកគាត់រាប់រយហិកតារកំពុងរងការខូចខាតដោយសារគ្មានទឹកស្រោចស្រព។
2011-01-31
ប៉ូលិសអន្តោប្រវេសន៍នៃច្រកទ្វារព្រំដែនជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គេបានចាប់ខ្លួនទាហានប៉ារ៉ាថៃ ដែលប្រចាំការនៅស្រុកភូស៊ីង ខេត្តស៊ីសាកេត ២នាក់ បន្ទាប់ពីអ្នកទាំង ២នាក់នោះបានចូលមកលេងក្នុងទឹកដីខ្មែរ ដើម្បីទិញថ្នាំញៀនយកទៅប្រើប្រាស់។
2011-01-31
ពលរដ្ឋនៅស្រុកស្អាត ខេត្តកណ្ដាល បានចោទប្រកាន់ប៉ូលិសថា បានបាញ់សម្លាប់អ្នកនេសាទខុសច្បាប់ម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់។
2011-01-31
យុវជនខ្មែរម្នាក់ឈ្មោះ ឆេង សុភ័ក្រ្ត កំពុងរៀននៅសហរដ្ឋអាមេរិក នឹងទទួលបរិញ្ញាបត្រថ្នាក់ឧត្តមសិក្សាខាងទស្សនវិជ្ជាពីមហាវិទ្យាល័យ មីដលប៊រី (Middlebury College) នៅខែឧសភា ឆ្នាំ២០១១ ខាងមុខនេះ។ នេះជាសមិទ្ធផលមួយរបស់គាត់ បន្ទាប់ពីបានពុះពារប្រកួតប្រជែងយកជ័យជម្នះពីការប្រឡងយកអាហារូបករណ៍ក្នុងចំណោមសិស្សរាប់រយនាក់នៅកម្ពុជា កាលពីប្រាំឆ្នាំមុននេះ។
2011-01-31
គណបក្សប្រឆាំងនៅកម្ពុជា កំពុងព្យាយាមចងសម្ព័ន្ធភាពរវាងគ្នា ដើម្បីក្លាយជាកម្លាំងរួមមួយប្រជែងអំណាចជាមួយគណបក្សកាន់អំណាចសព្វថ្ងៃ ប៉ុន្តែមិនបានជោគជ័យទេ ដោយសារតែភាពមិនចុះសម្រុងគ្នា។
2011-01-31
ក្រសួងសុខាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធទូទាំង ២៤ ខេត្ត-ក្រុង ដើម្បីចាត់វិធានការលើកន្លែងលក់ឱសថ និងសេវាសុខាភិបាលខុសច្បាប់នៅកម្ពុជា ឲ្យបានជាស្ថាពរនៅដំណាច់ឆ្នាំ២០១១នេះ។
2011-01-30
បច្ចុប្បន្ននេះគេឃើញប្រភេទបន្លែម៉្យាងដែលគេហៅថា អូក្រា ឬ ដៃនាង មានលក់នៅក្នុងទីផ្សារមួយចំនួន។ ពូជបន្លែនេះ ទើបតែនឹងនាំចូលមកក្នុងប្រទេសកម្ពុជា ហើយកសិករក៏មិនទាន់និយមនាំគ្នាដាំដុះជាអាជីវកម្មនៅឡើយទេ។
2011-01-30
ទាហានខ្មែរបានរាយការណ៍ថា យន្តហោះយកការណ៍របស់ថៃ បានហោះចូលទឹកដីខ្មែរពីលើតំបន់ប្រាសាទព្រះវិហារផង កាលពីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា។
2011-01-30
អាជ្ញាធរវៀតណាម ដែលបានបង្ក្រាប និងចាប់ខ្លួនសកម្មជនខ្មែរកម្ពុជាក្រោម រួមមានព្រះសង្ឃ ទឹម សាខន ជាដើម កាលពីឆ្នាំ២០០៧ កន្លងមក មកដល់ពេលនេះ នៅមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ។
2011-01-30
សំណុំរឿងដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនផានអ៊ីម៉ិក នៅស្រុកពញាឮ ខេត្តកណ្ដោល ដែលបានស្ងប់ស្ងាត់មួយរយៈកន្លងមក ឥឡូវបានកម្រើកជាថ្មីទៀតហើយ។
2011-01-30
ប្រភពពីមន្ត្រីយោធាខ្មែរបានឲ្យដឹងកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា កងទ័ពថៃបានលើកទ័ព អមដោយទង់ជាតិរបស់ខ្លួន ក្នុងបំណងយកទង់ជាតិមកបោះនៅមុខវត្តកែវសិក្ខាគិរីស្វារៈ។
2011-01-29
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ដីជាច្រើននៅតំបន់ជនជាតិដើម ភាគតិចនៅខេត្តរតនគិរី ទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សម្រាប់វិនិយោគលើវិស័យកសិកម្ម។
2011-01-29
ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តធនធ្ងន់បានថ្លែងឲ្យដឹងនៅ ថ្ងៃទី២៩ មករា ថារថយន្តពួកគាត់ប្រមាណ ៤១គ្រឿង ត្រូវបានអាជ្ញាធរខណ្ឌមានជ័យចាប់ឃាត់ទុកនៅក្នុងបរិវេណវត្តនិរោធ រាជធានីភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ ពុំបានប្រាប់មូលហេតុអំពីការចាប់ឃាត់ទុកច្បាស់លាស់។
2011-01-29
ប្រភពពីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសជប៉ុនបានគ្រោងនឹងផ្ដល់ជំនួយទឹកប្រាក់ចំនួន ប្រហែល ១១លាន ៧សែនដុល្លារ នៅពេលខាងមុខនេះ សម្រាប់ដំណើរការនៃសាលាក្ដីខ្មែរក្រហម នៅឆ្នាំ២០១១។