ប័ណ្ណសារព័ត៌មាន
2011-05-31
មានការប៉ះទង្គិចពាក្យសម្ដីគ្នារវាងមន្ត្រីអាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីរៀបចំវេទិកាសាធារណៈនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១។
2011-05-31
តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី៣០ ឧសភា បានបើកសវនាការលើបណ្ដឹងរបស់កម្ពុជា ទាមទារឲ្យតុលាការចេញវិធានការបន្ទាន់មួយ ដើម្បីការពារកុំឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពខ្មែរ និងថៃ នៅតំបន់ក្បែរប្រាសាទព្រះវិហារ។
2011-05-31
មន្ត្រីជាន់ខ្ពស់ជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងមន្ត្រីសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ បានជួបប្រជុំគ្នាដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីបង្ក្រាបគ្រឿងញៀនឲ្យដល់ឫសគល់។
2011-05-31
មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងផ្នែកអភិវឌ្ឍន៍ប្រមាណ២០ បានចូលជួបលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចជាលើកទី៥នេះ។
2011-05-31
អង្គការ-សមាគមមិនមែនរដ្ឋាភិបាល និងសហជីពកម្ពុជា ១៤៩ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៣០ ឧសភា ថ្កោលទោសគណៈកម្មការការពាររាជាណាចក្រថៃ ដែលសេចក្ដីថ្លែងការណ៍បានហៅថា ជាក្រុមជ្រុលនិយម ញុះញង់កងទ័ពថៃ ឲ្យឈ្លានពានប្រទេសជិតខាង ពិសេសប្រទេសកម្ពុជា។
2011-05-31
នៅគ្រាដែលទំនិញទីផ្សារចេះតែឡើងថ្លៃមិនឈប់ឈរ របាយការណ៍ពីសមាគមគ្រូបង្រៀនបានអះអាងថា មានក្មេងៗកូនអ្នកស្រែចម្ការជាច្រើននាក់ បានបង្ខំចិត្តលះបង់ការសិក្សាដើម្បីសម្រាលជីវភាពឪពុកម្ដាយរបស់ខ្លួន។
2011-05-31
តុលាការខេត្តកំពង់ឆ្នាំង កោះហៅអ្នកកាសែត ៤រូប ឲ្យចូលខ្លួនមកបំភ្លឺចំពោះករណីបណ្ដឹងចោទប្រកាន់របស់អ្នកដឹកឈើដែលបានចោទថា អ្នកកាសែតបានជំរិតទារប្រាក់ពីពួកគាត់។
2011-05-30
បើទោះជាការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃក្នុងរឿងទំនាស់ព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងថ្មដូន បានស្ងប់ស្ងាត់ទៅវិញតាំងពីថ្ងៃទី៣ ខែឧសភាក្ដី រហូតមកដល់ពេលនេះ ក៏ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលរស់នៅជិតៗ តំបន់ធ្លាប់ប្រយុទ្ធគ្នាទាំងនោះ នៅតែមានការភ័យខ្លាច នៅពេលដែលគេឃើញទាហានថៃនៅតាមតំបន់ព្រំដែននោះធ្វើសកម្មភាពខុសធម្មតាម្ដងៗ។
2011-05-30
ប្រជាពលរដ្ឋនៃសហគមន៍ព្រៃឡង់ និងអង្គការសង្គមស៊ីវិលមួយចំនួននឹងរៀបចំវេទិកាសាធារណៈនៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ ដើម្បីបន្តការតស៊ូមតិ ដោយការអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ ចំពោះសកម្មភាពកាប់ទន្ទ្រាន និងធ្វើឲ្យហិនហោចព្រៃឈើក្នុងសហគមន៍របស់ពួកគាត់។
2011-05-30
ពលរដ្ឋពីរឃុំក្នុងស្រុកមេមត់ ខេត្តកំពង់ចាម បាននាំគ្នាតវ៉ាប្រឆាំងទៅនឹងគម្រោងការរបស់អាជ្ញាធរ ដែលចង់លក់ត្រពាំងប្រវត្តិសាស្ត្រមួយកន្លែង ទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍធ្វើអាជីវកម្មផ្សេងៗ។
2011-05-30
ស្រូវមានតួនាទីសំខាន់ក្នុងការជំរុញឲ្យកម្ពុជា អាចនាំអង្ករចេញទៅបរទេស។
2011-05-30
រដ្ឋាភិបាលកម្ពុជាបានចាត់ទុកអង្ករថា ជាវត្ថុមានតម្លៃដូចមាស ឬហៅថា «មាសស» គឺជាផលិតផលក្នុងស្រុកមួយមានសក្ដានុពលអាចនាំចេញលក់លើទីផ្សារអន្តរជាតិបាន ដូចផលិតផលសំខាន់ៗ ផ្សេងទៀត ដូចជា វិស័យវាយនភណ្ឌ និងទេសចរណ៍ជាដើម ដែលអាចរកប្រាក់ចំណូលចូលថវិកាជាតិបន្ថែម។
2011-05-30
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន បច្ចុប្បន្នភាពនៃបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ អង្គការសហប្រជាជាតិបដិសេធថាមិនបានជ្រៀតជ្រែកក្នុងកិច្ចការសាលាក្ដីខ្មែរក្រហម រួមទាំងព័ត៌មានដទៃទៀត។
2011-05-30
ដោយមើលឃើញសារៈសំខាន់នៃព្រៃឈើកាន់តែខ្លាំង ហើយព្រៃឈើកំពុងតែរងការកាប់បំផ្លាញ ក្រោមគម្រោងការអភិវឌ្ឍន៍នានា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ចាប់ផ្ដើមផែនការរក្សាព្រៃឈើ ដើម្បីជាទីពឹងរបស់ប្រជាពលរដ្ឋសហគមន៍ព្រៃឈើ។
2011-05-30
នៅឯតំបន់ដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបរទេសមួយបានចាប់ផ្ដើមឈូសឆាយហ៊ុមព័ទ្ធយកដីជាថ្មីទៀត បើទោះបីជាមានការរារាំងពីអ្នកភូមិរស់នៅតំបន់ក្បែរនោះអះអាងថា ក្រុមហ៊ុនបានឈូសឆាយរំលោភលើដីធ្លីអ្នកភូមិកំពុងប្រើប្រាស់ក៏ដោយ។