ប័ណ្ណសារព័ត៌មាន
2013-07-31
ព្រះសង្ឃនៅក្នុងវត្តស្ទឹងមានជ័យ និងពុទ្ធបរិស័ទនៅក្បែរនោះជិត ២០០នាក់ នាំគ្នាភ្ញាក់ផ្អើលពេលទទួលដំណឹងថា អាជ្ញាធរចាប់ព្រះសង្ឃនៅល្ងាចថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៣។ មន្ត្រីអាជ្ញាធរ ដែលយាមការពារនៅក្នុងវត្តនោះ បញ្ជាក់ថា វត្តមានរបស់កងរាជអាវុធហត្ថសន្ធឹកសន្ធាប់នេះ គឺក្នុងគោលបំណងការពារសុវត្ថិភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមកពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសនៅស្ទឹងមានជ័យ ទេ។
2013-07-31
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃពុធ ទី៣១ ខែកក្កដា ប្រធានបទ៖ «ប្រតិកម្មរបស់គណបក្សប្រជាជនកម្ពុជា ជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន»។
2013-07-31
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃពុធ ទី៣១ ខែកក្កដា ប្រធានបទ៖ «ប្រតិកម្មរបស់គណបក្សប្រជាជនកម្ពុជា ជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន»។
2013-07-31
ក្រោយការប្រកាសលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សសង្គ្រោះជាតិ បានបដិសេធមិនទទួលយកលទ្ធផលនោះ និងបានស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយដើម្បីដោះស្រាយបញ្ហាទាំងឡាយ។
2013-07-31
ប្រជាពលរដ្ឋ ឬម្ចាស់ឆ្នោតដែលបាត់បង់សិទ្ធិបោះឆ្នោត បានប្រមូលផ្តុំគ្នាដាក់ពាក្យបណ្ដឹងពីភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតសភាអាណត្តិទី៥ ជូនគណបក្សសង្គ្រោះជាតិ ដើម្បីជួយរកដំណោះស្រាយ។ បញ្ហានេះ មេបក្សសង្គ្រោះជាតិ សន្យាថានឹងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យខាងតែបាន។
2013-07-31
មួយថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី ប្រកាសថានឹងមានមហាបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅ លោក សម រង្ស៊ី ភ្លាមៗនៅថ្ងៃទី៣១ ខែកក្កដា ស្នើសុំឲ្យ លោក សម រង្ស៊ី អនុវត្តនៅលក្ខខណ្ឌពីរចំណុច ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
2013-07-31
ស្របពេលដែលលទ្ធផលបោះឆ្នោតនីតិកាលទី៥ នៅមានភាពចម្រូងចម្រាសនៅឡើយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយរបាយការណ៍បន្ទាន់មួយ ស្ដីពីការបន្លំសន្លឹកឆ្នោតដែលមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតកាលពីថ្ងៃ២៨ កក្កដា ដែលរៀបចំឡើងដោយគណបក្សប្រជាជន សហការជាមួយក្រសួងមហាផ្ទៃ។
2013-07-31
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ប្រកាសថាខ្លួនឈ្នះឆ្នោត និងបន្ទាប់ពីគណបក្សប្រឆាំងបានប្រកាសឆ្លើយតបវិញភ្លាមថា ពួកគេមិនអាចទទួលយកលទ្ធផលបោះឆ្នោតបានទេ។ ពលរដ្ឋខ្មែរមួយចំនួននៅព្រួយបារម្ភថា នឹងអាចមានភាពវឹកវរកើតឡើងក្នុងសង្គមកម្ពុជា នៅពេលខាងមុខ។ ពលរដ្ឋខ្មែរទាំងនោះខ្លាចបក្សប្រឆាំងដឹកនាំពលរដ្ឋចុះថ្នល់ធ្វើបាតុកម្មទាមទារអោយមានការបោះឆ្នោតឡើងវិញ ឬអោយមានការពិនិត្យមើលភាពមិនប្រក្រតីដែលកើតឡើងក្នុងពេលបោះឆ្នោតជាដើម។
2013-07-31
កីឡាករតែងទាមទារយុត្តិធម៌ក្នុងការប្រកួត ហើយយុត្តិធម៌នេះពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្រិតនៃអព្យាក្រឹត្យភាពរបស់អាជ្ញាកណ្ដាល។ ដោយសារតែអាជ្ញាកណ្ដាលក្នុងការបោះឆ្នោតនៅកម្ពុជា ត្រូវបានទស្សនិកជនជាច្រើនមើលឃើញថាលម្អៀង វប្បធម៌ឡាំប៉ាតែងតែកើតមានក្រោយពេលសម្រេចលទ្ធផល។
2013-07-31
ប្រជាពលរដ្ឋ ៣នាក់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះមីនប្រឆាំងរថក្រោះ ដែលកប់ត្រួតគ្នាជាច្រើនគ្រាប់សេសសល់ក្រោមដី កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា កន្លងទៅ។
2013-07-31
ប្រជាពលរដ្ឋភ័យខ្លាចនឹងស្ថានភាពនយោបាយមិនច្បាស់លាស់នាពេលបច្ចុប្បន្ន ពួកគេបានដកប្រាក់សន្សំរបស់ខ្លួនពីស្ថាប័នសន្សំប្រាក់មួយចំនួនមកទុកនៅឯផ្ទះវិញ។ ប៉ុន្តែ សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារ បានអះអាងនៅថ្ងៃទី៣០ កក្កដា ថា សកម្មភាពដកប្រាក់របស់ប្រជាពលរដ្ឋទាំងនោះមិនប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ឡើយ។ អ្នកវិភាគសង្គមបានអះអាងថា សង្គ្រាមមិនអាចកើតមានឡើយចំពោះស្ថានភាពនយោបាយនៅកម្ពុជា។
2013-07-31
លទ្ធផលបឋមបណ្ដោះអាសន្ននៃការបោះឆ្នោតបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខគណបក្សសង្គ្រោះជាតិ។
2013-07-31
គណបក្សប្រជាជនកម្ពុជា បានសម្រេចចិត្តបញ្ចូលឈ្មោះយុវជនធ្វើជាបេក្ខជនតំណាងរាស្ត្រនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ ហើយយុវជនទាំងនោះ គេសង្កេតឃើញថា សុទ្ធតែជាកូនមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ លទ្ធផលនៃការបោះឆ្នោតបឋម ដែល គ.ជ.ប បានប្រកាស គឺយុវជនដែលឈរជាបេក្ខជនតំណាងរាស្ត្រថ្មីមកពីគណបក្សប្រជាជនកម្ពុជា មិនបានជាប់អាសនៈនៅក្នុងមណ្ឌលដែលពួកគាត់បានឈរឈ្មោះនោះទេ។
2013-07-30
នៅយប់ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៣ វិទ្យុអាស៊ីសេរី មានកិច្ចសម្ភាសន៍ផ្ទាល់ជាមួយប្រធានគណបក្សសង្គ្រោះជាតិ ស្ដីអំពីផែនការដោះស្រាយវិបត្តិក្រោយការបោះឆ្នោត។
2013-07-30
នៅយប់ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៣ វិទ្យុអាស៊ីសេរី មានកិច្ចសម្ភាសន៍ផ្ទាល់ជាមួយប្រធានគណបក្សសង្គ្រោះជាតិ ស្ដីអំពីផែនការដោះស្រាយវិបត្តិក្រោយការបោះឆ្នោត។