ប័ណ្ណសារព័ត៌មាន
2017-09-30
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បញ្ជាក់ថា ការផ្លាស់ប្ដូរឈ្មោះបក្សនៅពេលនេះ ប្រយោជន៍ដើម្បីរក្សាបក្សឲ្យនៅស្ថិតស្ថេរ តទៅទៀត ក្នុងពេលសម្ពាធនយោបាយ កាន់តែក្រឡុកខ្លាំង។
2017-09-30
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លើកឡើងថា ពលរដ្ឋជាច្រើននឹងមិនបានទៅបោះឆ្នោតនៅឆ្នាំ ២០១៨ខាងមុខ។ ការលើកឡើងនេះ ក្រោយពេលពួកគេសង្កេតឃើញថា ចំនួនពលរដ្ឋដែលបាននាំគ្នាមកចុះឈ្មោះបោះឆ្នោតនៅពេលបច្ចុប្បន្ន គឺមានចំនួនតិចតួច ហើយនឹងបណ្ដាលឱ្យពួកគេបាត់បង់សិទ្ធិបោះឆ្នោត ប្រសិនបើពួកគេមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ។
2017-09-30
អ្នកវិភាគនយោបាយ យល់ឃើញថា ភាពរង្គោះរង្គើរបស់បក្សប្រឆាំងនៅពេលនេះ វាពុំមែនជាការគាប់ជួនទេ ពោលនេះជាយុទ្ធសាស្ត្រ របស់គូភាគីដើម្បីកម្ទេចបក្សប្រឆាំង នៅមុនការបោះឆ្នោតមកដល់។
2017-09-30
ពលរដ្ឋមួយចំនួនរស់នៅឃុំអង្គតាសួ ស្រុកស្វាយជ្រុំ ខែត្រស្វាយរៀង ភ័យព្រួយរឿងអាជ្ញាធរមូលដ្ឋាន ដើរសួរនាំពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណា នឹងបង្ខំឲ្យពលរដ្ឋស្បថថា នឹងត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ប្រសិនបានទទួលអំណោយពីបក្សកាន់អំណាច។
2017-09-29
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបញ្ចេញប្រតិកម្មចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបដិសេធការស្នើសុំសួរសុខទុក្ខលោក កឹម សុខា នៅថ្ងៃច័ន្ទទី២ ខែតុលា ខាងមុខ។ អ្នកច្បាប់ពន្យល់ថា គ្មានច្បាប់ណាមួយចែងមិនឲ្យសហការី ឬក្រុមគ្រួសារទៅសួរសុខទុកអ្នកជាប់ឃុំឃាំងនោះទេ
2017-09-29
មន្ត្រីគណបក្សប្រឆាំង ខេត្តកំពង់ចាម ស្នើឱ្យអាជ្ញាធរជួយស្វែងរកជនអនាមិកដែលប៉ុនប៉ងបំផ្លាញបដាសុំឱ្យដោះលែង លោក កឹម សុខា នៅមុខស្នាក់ការគណបក្សរបស់ខ្លួននៅខេត្តកំពង់ចាម។
2017-09-29
ឱភូមិកោះដាច់ កោះឧកញ៉ាតី ឆោមស្រស់ពិសី ប៉ាក់ច្នៃក្រមា ត្បាញហូលផាមួង ស្អាតដូចអប្សរា បងអ្នកទស្សនា ចិន្ដាស្រមៃ។
2017-09-29
ខានជួបមួយថ្ងៃ ថ្លៃគង់បែកចិត្ត ភ្លៀងមិនអាណិត ចិត្តសែនអួលអាក់ ភ្លៀងយប់ភ្លៀងថ្ងៃ លិចប្រាកដជាក់ អស់ឱចិត្តស្ម័គ្រ ឆ្លាក់នៅទីណា?
2017-09-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកឲ្យអាមេរិកជាសាធារណៈថា មិនដែលអើពើនឹងការស្នើសុំរបស់លោកឲ្យជួយសម្អាត និងប្រមូលយកគ្រាប់គីមីកប់ក្នុងដីនៅខេត្តស្វាយរៀង បើទោះជាលោកត្រូវរង់ចាំរហូតដល់ថ្ងៃស្លាប់ក៏ដោយ។ ការអះអាងនេះ ត្រូវបានស្ថានទូតអាមេរិកបដិសេធថា មិនមែនជាការពិត។
2017-09-29
ក្រុមមេធាវី លោក កឹម សុខា បានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយដើម្បី ប្ដឹងសាទុក្ខទៅតុលាការកំពូល ជំទាស់នឹងការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលបានបន្តការឃុំខ្លួនលោក កឹម សុខា។
2017-09-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ កញ្ញា បន្តធ្វើជំនួញវោហារសាស្ត្រប្រឆាំងអាមេរិក តាមរយៈការលើកឡើងពីករណីគ្រាប់បែកគីមីកប់ក្នុងដីចំនួន ២ គ្រាប់ ដែលត្រូវបានរកឃើញនៅវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០១៧នេះ។
2017-09-28
ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងអ្នកវិភាគវិញមើលឃើញផ្ទុយពីនេះ ពោលគឺរដ្ឋាភិបាលមិនបានអនុវត្តស្របតាមរដ្ឋធម្មនុញ្ញនោះទេ ដោយពួកគេអះអាងថា រដ្ឋាភិបាល បានបំផ្លាញរដ្ឋធម្មនុញ្ញទៅវិញទេក្នុងការដឹកនាំរបស់ខ្លួន។
2017-09-28
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់ហិរញ្ញប្បទានចំនួន៥០លានដុល្លារបន្ថែម ដើម្បីជួយបង្កើនផលិតភាពកសិកម្ម និងលើកកម្ពស់លទ្ធភាពទទួលបានទីផ្សាររបស់កសិកម្មខ្នាតតូច ក្នុងឃុំចំនួន២៧១ ជុំវិញបឹងទន្លេសាប ដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។
2017-09-28
ពលរដ្ឋរស់នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខែត្រស្វាយរៀងចាត់ទុកការបោះតម្រុយព្រំដែនលេខ ១៩៨ និង ១៩៩ កាលពីពេលថ្មីៗនេះថា ចូលដីខ្មែររាប់រយហិកតារ ដែលភាគច្រើនជាដីស្រែពលរដ្ឋនៅតំបន់នោះ។ អ្នកភូមិមួយចំនួនដែលបាត់បង់ដីស្រែ ហាក់ខ្លាចរអាក្នុងការប្ដឹងករណីនេះទៅអាជ្ញាធររដ្ឋាភិបាលឲ្យជួយដោះស្រាយ ព្រោះបារម្ភខ្លាចអាជ្ញាធរចោទថា ជាមនុស្សរបស់គណបក្សប្រឆាំង។
2017-09-28
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ព្រួយបារម្ភជាថ្មី អំពីប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្តនេះមានចំនួនតិចតួច ខណៈការចុះឈ្មោះបានដំណើរការមកជិតមួយខែទៅហើយ។