វីដេអូ

ឥទ្ធិពល​នៃ​ទឹក​ប្រាក់​វិនិយោគ​​​​​​៨០០​​លាន​ដុលា្លរ​ក្នុង​​​​គម្រោងទំនប់​វារីអគ្គិសនី

2016-08-04

គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​របស់​ចិន​ នៅ​តែ​បន្ត​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស​ជាមួយ​សហគមន៍​រង​ផល​ប៉ះពាល់ ទោះ​បី​ជា​ការ​សាងសង់​ជិត​ចប់​រួច​រាល់ គ្រោង​នឹង​ដំណើរ​នៅ​ឆ្នាំ​២០១៧ខាង​មុខ​ក៏​ដោយ។ ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​បាន​លើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​ដែល​គំរាម​កំហែង​ជីវភាព​រស់​នៅ និង​បរិស្ថាន ក្រោយ​ពី​គម្រោង​វិនិយោគ​ខ្នាត​ធំ​មួយ​នេះ​ផ្ដើម​មាន​វត្តមាន​ក្នុង​សហគមន៍​របស់​ពួកគេ។