វីដេអូ

គ.ជ.ប ស្នើ​​​​សារព័ត៌​មាន​កុំ​​យក​​គ.ជ.ប ពាក់ព័ន្ធនឹង​​​នយោបាយ

2017-09-15

មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានស្នើឱ្យអ្នកសារព័ត៌មានកុំភ្ជាប់រឿងនយោបាយទៅនឹងការងាររបស់ គ.ជ.ប។ គ.ជ.ប បាន លើកឡើង​បែបបនេះ​នៅ​ក្នុង​សិក្ខាសាលាមួយ ដើម្បីឱ្យអ្នកសារព័ត៌មានស្វែងយល់ឱ្យបានច្បាស់អំពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត២០១៧ និងដើម្បីឱ្យអ្នកសារព័ត៌មានប្រើប្រាស់តួនាទីរបស់ខ្លួន ឱ្យបានអាព្យាក្រឹត្ត ស្របតាមច្បាប់បោះឆ្នោត និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត។