វីដេអូ
ទិដ្ឋភាពនៃការដង្ហែសាកសពលោកបណ្ឌិត កែម ឡី យកទៅតម្កល់នៅវត្តចាស់
2016-07-10
លោក កែម ឡី ត្រូវគេខ្មាន់កាំភ្លើងសម្លាប់នៅ Star Mart ស្តុបបូកគោ ខណ្ឌចំការមន នៅម៉ោងប្រមាណជិត ៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ សាកសពរបស់លោក កែម ឡី ត្រូវបានក្រុមគ្រួសារ និងពលរដ្ឋដង្ហែទៅដល់វត្តចាស់ ឋិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែកក្កដា។ សាកសពរបស់លោក កែម ឡី នឹងត្រូវក្រុមគ្រួសារតម្កល់រយៈពេល ១០ថ្ងៃ ដើម្បីឲ្យពលរដ្ឋចូលរួមគោរពវិញ្ញាណក្ខន្ធ។