វីដេអូ

កិច្ច​ពិភាក្សា​លើ​ការ​ក្ដោបក្ដាប់​ជំនួញ​របស់​ត្រកូល «ហ៊ុន» នៅ​កម្ពុជា​

2016-07-12

មុន​ពេល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១០ កក្កដា បណ្ឌិត កែម ឡី កាល ពី​យប់​ថ្ងៃ​សុក្រ​ទី​៨ កក្កដា បាន​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្អាប់​វិទ្យុអាស៊ីសេរី ។ ប្រធាន​បទ​នៃ​ការ​ពិភាក្សា​គឺ​ផ្លោត​លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ហ្គោបឹល វិតណែស (Global Witness) ដែល​រក​ឃើញ​ថា គ្រួសារ​ត្រកូល «ហ៊ុន» របស់ នាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន ២៧​នាក់ បាន​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ស្ទើរ​គ្រប់​ផ្នែក​នៅ​កម្ពុជា និង​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រមាណ ១១៤ ។ បណ្ឌិត កែម ឡី លើក​ឡើង​នៅ​ក្នុង​វេទិកា​ថា នៅ​ពេល​មាន​សែ​ស្រឡាយ​មេដឹកនាំ​នៃ​រដ្ឋ មួយ​ក្អោប​ក្ដាប់​មុខ​ជំនួញ ខណៈ​ដែល​ស្ថាប័ន​រដ្ឋ​នោះ​ទន់​ខ្សោយ តុលាការ​មិន​ឯករាជ្យ ឬ​សភា​គ្មាន​ប្រសិទ្ធភាព​ មិន​មាន​ការ​បែងចែក​អំណាច​ច្បាស់លាស់ វា​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង គ្មាន​តម្លាភាព មាន​អំពើ​ពុករលួយ និង​មាន​ការ​រំលោភ​អំណាច​ដើម្បី​ប្រយោជន៍​ឯកជន ។

ពាក្យ​គន្លឹះ
ហ្គោបឹល វិតណេស global witness របាយការណ៍ ឃាតកម្ម បណ្ឌិត កែម ឡី អាស៊ីសេរី rfa

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តើត្រូវធ្វើយ៉ាងណាដើម្បីបានឯកសារក្លបលវីតនេសមកមើលបង

Aug 25, 2016 07:21 AM

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល