វីដេអូ

យុទ្ធនាការ​បើក​ចំហ​ព័ត៌មាន​ពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម

2015-11-29

នេះ​គឺ​ជា​ការ​ជិះ​កង់​របស់​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ១០០​នាក់ មក​ពី​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ អារ ឌី ភី (YRDP) ។ ការ​ជិះ​កង់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បើក​ចំហ​ព័ត៌មាន​អំពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម ឬ​ការ​ទាញ​យក​ផល​ពី​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ដែល​ក្រុម​យុវជន​ទាមទារ​ក្រោម​ប្រធានបទ «តម្លាភាព​ក្នុង​ការ​បើក​ចំហ​ព័ត៌មាន​នាំ​មក​នូវ​ការអភិវឌ្ឍន៍» ។