សម្រង់ព័ត៌មានសម្រាប់សប្ដាហ៍នេះរួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មទៅនឹងមេដឹកនាំគណបក្ស សម រង្ស៊ី ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់កំពង់ចម្លងអ្នកលឿង អះអាងថា មានអំពើពុករលួយនៅទីនោះ រួមនឹងព័ត៌មានមួយចំនួនទៀត។
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន សមាគមអាដហុក ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសភូមា (មីយ៉ាន់ម៉ា) រួមនឹងព័ត៌មានដទៃទៀត។
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន សង្គមស៊ីវិលទាមទារឲ្យមានការចាប់ជនសង្ស័យបាញ់កម្មករនៅបាវិត មកផ្ដន្ទាទោសតាមច្បាប់ តុលាការអន្តរជាតិគ្រោងនឹងបើកសវនាការលើបណ្ដឹងកម្ពុជា ទាក់ទងនឹងប្រាសាទព្រះវិហារ រួមទាំងព័ត៌មានផ្សេងៗទៀត។
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតួនាទីអភិបាលក្រុងបាវិត ឥណ្ឌូនេស៊ីត្រៀមបញ្ជូនអ្នកសង្កេតការណ៍មកត្រួតពិនិត្យបទឈប់បាញ់នៅព្រំដែនខ្មែរ-ថៃ សំណង់ទ្វារទឹកបុរាណ១ត្រូវបានគេរកឃើញនៅខេត្តសៀមរាប រួមនឹងព័ត៌មានដទៃមួយចំនួនទៀត។
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួន លោក ឈូក បណ្ឌិត ពីបទសង្ស័យថា បានបាញ់កម្មករឲ្យរបួសនៅឡើយទេ ប្រេស៊ីលគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមនឹងព័ត៌មានដទៃទៀត។
សម្រង់ព័ត៌មានសំខាន់សម្រាប់សប្ដាហ៍នេះរួមមាន សាលាក្ដីខ្មែរក្រហមសហការជាមួយសារព័ត៌មាន ផ្សព្វផ្សាយពីការសុំអភ័យទោសរបស់ ឌុច តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ចាន់ ចេង វិលមកកម្ពុជាវិញ បន្ទាប់ពីភៀសខ្លួនបាន២ខែ រួមនឹងព័ត៌មានដទៃទៀត។