កំណាព្យ៖ ព្រះអារហន់

យី ឆេងអ៊ួ
2017-10-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្រុក​យើង​សំបូរ​ព្រះ ច្បាស់​ជា​សប្បាយ លុយ​នឹង​អត់​ចាយ

បាយ​នឹង​អត់​ឆី នឹក​ឡើង​បាត់​ឃ្លាន ព្រោះ​សិរ្យអាមេត្រីយ៍

អារហន់លកលៃ ប្រល័យ​សាសនា។

អារហន់​នេះ​នៃ អារហន់​អត់​ត្រា អារហន់​ឋាន​ណា ក៏​ដូច​មិន​ច្បាស់

តាំង​ខ្លួន​ឡើង​ធំ ឫក​បែប​ខែង​ណាស់ ព្រះ​បែរ​ប្រែ​ផ្លាស់ អ្នកខ្លះ​ឆោត​ជឿ។

ព្រះ​អី​បើ​ធ្វើ ឫក​រាង​បែប​អឿ អ្នក​ស្លុង​តាម​ជឿ អឿ​ព្រះ​ផោម​ស្អុយ

ចិត្ត​ហ៊ាន​ខ្លាំង​ណាស់ ហ៊ាន​មក​ប្រថុយ ដូច​អ្នក​បែក​ស្លុយ សម្អុយ​ជាតិខ្មែរ។

ព្រះ​អត់​ចេះ​ហោះ ស្អុយឈ្មោះ​មិន​កែ អារហន់​ចង់​កេរ្តិ៍ ផ្ទេរ​ស្អុយ​ឲ្យ​សាយ

ព្រះ​មាន​ក្រពះ នៅផ្ទះ​ពម​បាយ ព្រះ​នេះ​ព្រះ​ក្លាយ កាយ​មិន​ក្រអូប។

ឱ​ព្រះ​អវចី ល្មម​ទៅ​នៅ​តូប ល្មម​ខាន​មក​ស្រូប ខ្យល់​ឋាន​កណ្តាល

បើ​ពូកែ​មែន ខ្លួន​ល្មម​ដេក​ហាល នៅ​ឋាន​កណ្តាល ទ្រ​ព្រះអាទិត្យ។

កំណាព្យ​នេះ និពន្ធ​ដោយ យី ឆេងអ៊ួ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល