ភ្លៀង​ផ្ដាច់​និស្ស័យ

ដោយ យី ឆេងអ៊ួ
2017.09.29

ខាន​ជួប​មួយថ្ងៃ ថ្លៃ​គង់​បែកចិត្ត ភ្លៀង​មិន​អាណិត ចិត្ត​សែន​អួលអាក់ ភ្លៀង​យប់​ភ្លៀង​ថ្ងៃ លិច​ប្រាកដ​ជាក់ អស់​ឱ​ចិត្ត​ស្ម័គ្រ ឆ្លាក់​នៅ​ទី​ណា?

ទឹក​លិច​បែកចិត្ត រៀម​សែន​សោកា ម្ដេច​ភ្លៀង​ប្រហារ នា​រដូវ​ភ្ជុំ កាល​ទឹក​មិន​លិច បង​និង​ស្រី​មុំ យើង​បាន​ជួបជុំ បណ្ដើរ​រាល់ថ្ងៃ។

ទឹក​នៅ​ទីក្រុង ម្ដេច​មក​ប្រល័យ ស្នេហ៍​ឲ្យ​អស់ន័យ ត្រឹម​ថ្ងៃ​លិច​ទឹក បង​ហែល​មិន​រួច លិច​យប់​លិច​ព្រឹក អារម្មណ៍​បង​នឹក តែ​កែវ​ជីវ៉ា។

បើ​លិច​ជ្រៅ​ម្ល៉ឹង បង​ពឹង​អ្នកណា ផ្លូវ​ដូច​ជលសារ ចិន្ដា​អួល​ណែន ហែល​រាប់​គីឡូ ដូច​ទៅ​កោះ​ប៉ែន ជនបទ​ច្រណែន ទីក្រុង​ជលសារ។

កំណាព្យ​នេះ​និពន្ធ​ដោយ យី ឆេងអ៊ួ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។