សព​បណ្ឌិត កែម ឡី មួយ​ឆ្នាំ​ហើយ

ដោយ អ៊ុង ថាវរី
2017.06.30
រូប​សំណាក កែម ឡី ៨៥៥ រូប​សំណាក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដាក់​តម្កល់​នៅ​ក្នុង​រោងបុណ្យ​ខួប ១០០​ថ្ងៃ នា​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

ពេល​ទង់​ជាតិ​បក់ វក់វី​វេហា ទីនោះ​កត់​ត្រា មហាបុរស

មាន​ឈ្មោះ​កែម ឡី ឈ្មោះ​ក្ដៅ​ថ្មី​ស្រស់ ដែល​ខ្មាំង​វា​ចោះ វា​បាញ់​ប្រហារ។

ខ្មាំង​ជា​សត្រូវ ជាតិ​ខ្មែរ​គ្រប់​កាយ វា​ចង់​រំលាយ​ខ្មែរ​ពី​លោកា

កែម ឡី ស្គាល់​ពិត ស្ដី​ប្រាប់​ខេមរា ចងក្រង​សិក្សា​១០០​រាត្រី។

កែម ឡី តែង​លើក យក​រឿង​សង្គម ដែល​រាស្ត្រ​ទុក្ខ​ធំ ព្រោះ​បាត់​ផ្ទះ​ដី

បាត់​ស្រែ​ចម្ការ លើ​ព្រំដែន​ថ្មី បង្គោល​ដូរ​ដី ខ្មែរ​រួម​តូច​ពិត។

ព្រំដែន​សមុទ្រ ឃើញ​ហើយ​លោក​ថា សេដ្ឋកិច្ច​ចាត់ការ គ្រួសារ​ទុច្ចរិត

ជា​ឆ្អឹង​ជាប់​ក នៃ​ជន​ឧក្រិដ្ឋ កែម ឡី តែង​គិត រឿង​ជាតិ​គ្រោះថ្នាក់។

លោក​លា​ចាក​ទៅ បាត់​មួយ​ឆ្នាំ​ហើយ ខ្មែរ​នៅ​មិន​ស្បើយ នឹក​ហើយ​អួល​អាក់

ហើយ​ជឿ​ប្រាកដ ថ្ងៃ​មួយ​មាន​ជាក់ ឃាតក​អស់​លក្ខណ៍ ធ្លាក់​ក្នុង​ដៃ​ច្បាប់៕

*កំណាព្យ​នេះជាស្នាដៃនិពន្ធដោយ អ៊ុង ថាវរី ដែល​ជាប្រិយមិត្តអ្នកស្ដាប់របស់អាស៊ីសេរិ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។