ភ្ញាក់​ឡើង​កំពូល​ស្វាមី

ដោយ អ៊ុង ថាវរី
2016.07.13
ភរិយា​របស់​លោក កែម ឡី ២០១៦ ៨៥៥ ភរិយា​របស់​លោក កែម ឡី យំ​ឱប​សព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

១. ភ្ញាក់​ឡើងៗ កំពូល​ស្វាមី កុំ​គេង​ធ្វើ​អី ឮ​ស្រី​ហៅ​ទេ?
បង​អើយ​កូន​យើង ស្រែក​ហៅ​មាស​មេ    ហេតុ​អី​ប្រុស​ស្នេហ៍ លង់លក់​ស្ងាត់​ឈឹង។

២. មិន​មែន​តែ​អូន និង​កូន​ហៅ​ទេ    កូន​ខ្មែរ​យើង គេ ដង្ហោយ​ទ្រហឹង
បង​អើយ​ភ្ញាក់​ឡើង កុំ​នៅ​ធ្វើ​ទ្រឹង    សូម​កែវ​ព្រលឹង ភ្ញាក់​ឡើង​រៀមរ៉ា។

៣. ក្រោក​ឡើងៗ ស្វាមី​ខ្ញុំ​អើយ    កុំ​ធ្វើ​ព្រងើយ កូន​ស្រែក​ហៅ​ប៉ា
ក្រោក​ឡើង​សាសង ជាមួយ​គ្រួសារ        ចង់​ឮ​វោហារ វែកញែក​រឿង​ពិត។

៤. បង​អើយ​ក្រោក​ឡើង ខ្មែរ​យំ​អង្វរ    ទូទាំង​នគរ និង​ក្រៅ​ស្រុក​ទៀត
បេះ​ដូង​កូន​ខ្មែរ តានតឹង​ចង្អៀត        បង​ប្អូន​មិត្ត​ញាតិ ហៅ​ឈ្មោះ "កែម ឡី"។

៥. កូន​ខ្មែរ​យំ​ខឹង ចង់​ដឹង​ការពិត...         រក​ជន​ឧក្រិដ្ឋ ចិត្ត​អន្យតិរ្ថិយ
ដែល​នៅ​ពី​ក្រោយ ការ​បាញ់​ប្រល័យ    ឲ្យ​យល់​សេចក្ដី ថា​តើ​នរណា?

៦.សូម​យុទ្ធនាការ "មួយរយ​រាត្រី"        នៅ​តែ​មាន​ន័យ សម្រាប់​ខេមរា
បង​អើយ​សូម​បង ទៅ​សោយ​សុខា        កេរ្តិ៍​ឈ្មោះ​ផង​ណា ខេមរា​ចង​ចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។