១. ស្រុកខ្មែរមិនមែនក្រ មនុស្សកុះករចូលហាងស្រា ស្លាកផ្សាយច្រើនត្រៀបត្រា ដោយរចនាយ៉ាងល្អល្អះ។
២. ស្រុកខ្មែរមិនមែនក្រ ស្រា ខ្មៅ ស មានមិនខ្វះ ងាយរកទិញខ្លាំងណាស់ បានឃើញច្បាស់ផ្ទាល់នឹងភ្នែក។
៣. រកបានគ្រប់កន្លែង ទិញខ្លួនឯងពោរពាសពេក ស្លាកផ្សាយច្រើនអនេក ងាយរកពេកស្រាស្រុកខ្មែរ។
៤. មានច្រើនទាំងគ្រឿងក្លែម អស់ងាយថែមមិនខ្វះទេ សំបូរទាំងក្រុងស្រែ រាល់ថ្ងៃខែផឹកមិនអស់។
៥. ស្រាបៀនិងស្រាថ្នាំ លក់ប្រចាំគ្រប់កៀនកោះ យកប្រាក់ពីស្រីប្រុស ទាល់តែអស់ពីហោប៉ៅ។
៦. លក់អមដោយស្រីស្រស់ ចាក់ទាំងអស់ចម្រុះទៅ ស្រា ស ក្រហម ខ្មៅ លុះដោយនូវជាតិស្រវឹង។
៧. គ្រោះថ្នាក់មានបន្ត ផឹកស្រាល្អគឺយ៉ាងហ្នឹង ឲ្យធីប (tip) ធូរមិនតឹង ច្រើនដល់ម្ល៉ឹងក៏ផឹកអស់៕