កំណាព្យ៖ អំនួត​ក្អែក​ហ៊ីង

ដោយ យី ឆេងអ៊ួ
2017-11-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ហ៊ីង​ខំ​ប្រឹង​ស្រែក ក្អែក​ប្រឹង​បំភ្លៃ ថា​ខ្លួន​នុះ​នៃ ត្រឹមត្រូវ​ឥត​ខ្ចោះ ឯ​អ្នក​ដទៃ សុទ្ធ​ខុស​ទាំង​អស់ សុទ្ធ​គ្មាន​កេរ្តិ៍​ឈ្មោះ ល្អ​ដូច​ខ្លួន​ឡើយ។

ហ៊ីង​បន្ទរ​ថា គឺ​ខ្លួន​នេះ​ហើយ គ្មាន​អ្នក​ណា​ឡើយ រាង​សង្ហា​ដូច ខ្លូន​តូច​ច្រឡឹង មិន​ធំ​មិន​តូច សម្លេង​ស្រៀវស្រួច ខូច​មិន​ប្រព្រឹត្ត។

ក្អែក​ក៏​បំភ្លៃ អស់​ហេតុការណ៍​ពិត ថា​ខ្លួន​ប្រព្រឹត្ត តែ​ល្អ​ត្រឹមត្រូវ មាន​គេ​ស្រលាញ់ មិន​ធ្លាប់​អាស្រូវ ខ្លួន​ស​មិន​ខ្មៅ មិន​ខ្លៅ​ប្រាជ្ញ​ខ្ពស់។

ក្អែក​បន្ត​ថា ខ្លួន​មាន​កិត្តិយស ត្រកូល​ខ្ពង់ខ្ពស់ នៅ​ក្នុង​សកល គេ​ថា​ក្អែក​ខុស គឺ​ក្អែក​មិន​ខ្វល់ សំខាន់​គឺ​សល់ តែ​ប្រាក់​ដុល្លារ។

ហ៊ីង​ស្រែក​បន្ត ក្អែក ហ៊ីង​អស្ចារ្យ នៅ​ក្នុង​លោកា នរណា​មិន​ស្មើ អំនួត​ក្អែក ហ៊ីង ចាស់​មិន​សរសើរ ថ្ងៃ​មួយ​គង់​ទើរ លើ​ផល​ប្រព្រឹត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល