មេធាវី​ដើរ​ចេញ​មិន​ស្ដាប់​សវនាការ​ខណៈ​អវត្តមាន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា

ដោយ អាស៊ីសេរី
2017.09.26
មេធាវី​លោក កឹម សុខា ២០១៧ ៦២២ ក្រុម​មេធាវី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Saut Sokprathna

ក្រុម​មេធាវី​ការពារ​ក្ដី​មេ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដើរ​ចេញ​ពី​បន្ទប់​សវនាការ ខណៈ​កូន​ក្ដី​របស់​ខ្លួន​មិន​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​បញ្ជូន​មក​សវនាការ​នៅ​សាលាឧទ្ធរណ៍ ជុំវិញ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

ក្រុម​មេធាវី​លោក កឹម សុខា ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ កញ្ញា ថា ជា​គោលការណ៍​ច្បាប់​ដែល​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ លោក កឹម សុខា ត្រូវ​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ ព្រោះ​លោក កឹម សុខា គឺ​ជា​គូ​ភាគី​តែ​មួយ​គត់​ត្រូវ​ដេញដោល​នៅ​មុខ​សវនាការ។ ពួកគេ​បន្ត​ថា ក្នុង​នាម​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​កូន​ក្ដី មិន​អាច​រំលោភ​សិទ្ធិ​កូន​ក្ដី​ខ្លួន​បាន​ឡើយ ដែល​ជា​ការ​ខុស​នីតិវិធី។

បន្ថែម​ពី​នេះ​ពួកគេ​ឆ្លើយ​តប​នឹង​ការ​សម្រេច​ថា ការ​នាំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​រាជធានី​ភ្នំពេញ ដោយ​សារ​បារម្ភ​ពី​អសន្តិសុខ​នោះ ពួកគេ​ចោទ​ជា​សំណួរ​វិញ​ថា ចុះ​ពេល​ទៅ​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា អាច​ធ្វើ​បាន? ហើយ​ហេតុ​អ្វី​ពេល​នេះ​ធ្វើ​មិន​បាន? ហើយ​លោក កឹម សុខា មាន​អសន្តិសុខ​ពី​អង្កាល់?

ទោះបីជា​តុលាការ​អនុវត្ត​នីតិវិធី​បែប​ណា ក៏​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ជា​ការ​បំពាន​ច្បាប់​តាំងតែ​ពី​ដំបូង​មក​ម្ល៉េះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
ខ្មែរ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។