បោះឆ្នោត«ក្លែងក្លាយ»​២០១៨​

2018-07-09
អ៊ីម៉ែល
Share
បោះពុម្ព
រូបត្លុកនយោបាយ៖ លោក ហ៊ុន សែន គ្មាន​គូរ​ប្រជែង​!
រូបត្លុកនយោបាយ៖ លោក ហ៊ុន សែន គ្មាន​គូរ​ប្រជែង​!
Photo: RFA

ទោះ​បីជា​មាន​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦ ឆ្នាំ​២០១៨​នេះ​ ជាការ​បោះ​ឆ្នោតក្លែងក្លាយក៏​ដោយ ក៏​របប​លោក​ហ៊ុន សែន នៅ​តែជំនះ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ដោយ​មិន​ងាករេ។

vote

​ដោយ​សារអ​វត្ត​មាន​គណ​បក្ស​​ប្រឆាំង​ធំ​ជាង​គេ​ដែល​ជាគូ​ប្រកួត​ពិត​ប្រាកដ​របស់​លោក​ហ៊ុន សែន គេអាច​សន្និដ្ឋាន​ទុកជា​មុន​បាន​ទៅ​ហើយ​ថា គណ​បក្ស​​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ដឹក​នាំ​ដោយ​បុរស​ខ្លាំងខាងប្រើអំពើហិង្សា លោក ហ៊ុន សែន ជា​យូរ​មក​ហើយ​នោះ នឹង​ប្រកាស​ពី​ជ័យ​ជំនះ​របស់​ខ្លួន​ជា​មិន​ខាន បើ​ទោះ​បីជា​អត្រា​នៃ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​អាច​នឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ព្រោះ​មាន​ការ​អំពាវនាវ​ពី​បក្ស​ប្រឆាំង​ឲ្យ​ពលរដ្ឋ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ក៏​ដោយ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​គ្រប់​គ្រង​​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ប្រុង​ប្រយ័ត្ន​​ដើម្បី​​ធានាថា គណ​បក្ស​​របស់​លោក​អាច​បន្ត​កាន់​អំណាច​ត​ទៅ​ទៀត​បាន។  តាំង​ពី​មុន​ការ​ចាប់​ផ្ដើម​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​មកម្លេះ លោក​ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប​សំឡេង​ប្រឆាំង ដោយ​រំលាយ​គណ​បក្ស​​សង្គ្រោះ​​ជាតិ ឃុំ​ខ្លួន​មេ​ដឹក​នាំ​និង​សកម្មជន​គណ​បក្ស​​នេះ ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​​ប្រឆាំង​១១៨រូប រយៈ​ពេល​៥ឆ្នាំ បង្ក្រាប​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ឯករាជ្យ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ី​វិល។ ករណី​ទាំង​នោះ​ធ្វើ​ឡើង​ក្រោម​លេស​ទប់ស្កាត់​«បដិវដ្ដន៍​ពណ៌» ដែល​គណ​បក្ស​​កាន់​អំណាច​ចោទ​ថា ជា​ផែនការ​របស់​បក្ស​ប្រឆាំង​ក្នុង​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល។

vote2

ប្រទេស​កម្ពុជា​​ប្រកាន់​យក​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ រដ្ឋ​ធម្មនុញ្ញ​​ដែល​ជា​​ច្បាប់​កំពូល​របស់​ជាតិ​​​មិន​មានចែង​ដាក់​កំហិត​ដល់​​ពលរដ្ឋ​ថា ​​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​​នោះ​ទេ។ ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ជា​ប្រ​ព័ន្ធ​សមាមាត្រ​ មាន​ន័យ​ថា​ ពលរដ្ឋ​បោះ​ឆ្នោត​រើស​​​​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ មិន​មែន​បោះ​ឆ្នោត​រើស​បេក្ខជន​​នោះ​ទេ។

​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦​នេះ គណ​បក្ស​​តូចៗ​ចំនួន​១៩​នឹង​«ប្រកួត» ជា​មួយ​គណ​បក្ស​​កាន់​អំណាច។ គណ​បក្ស​​ទាំង​២០​នោះ រួម​មាន៖

១. គណ​បក្ស​​ខ្មែរ​រួប​រួម​ជាតិ ដឹក​នាំ​ដោយ​លោក ញឹក ប៊ុនឆៃ
២. គណ​បក្ស​មាតុ​ភូមិ​យើង ដឹក​នាំ​ដោយ​លោក ច័ន្ទ ប៊ុនហន
៣. គណ​បក្ស​ពន្លឺ​ថ្មី ដឹក​នាំ​ដោយ​លោក នួន សុខាវី
៤. គណ​បក្ស​សញ្ជាតិ​កម្ពុជា ដឹក​នាំ​ដោយ​លោក សេង សុខេង
៥. គណ​បក្ស​​ខ្មែរ​ក្រោក ដឹក​នាំ​ដោយ​លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង
៦. គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ  ដឹក​នាំ​ដោយ​លោក ម៉ម សុណង់ដូ
៧. គណ​បក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន ដឹក​នាំ​ដោយ​លោក យ៉េង វីរៈ
៨. គណ​បក្ស​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដឹក​នាំ​ដោយ​អ្នក​ស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា
៩. គណ​បក្ស​រស្មីខេមរា ដឹក​នាំ​ដោយ​លោក ស៊ិន សុភាព
១០. គណ​បក្ស​សម្ព័ន្ធ​​ដើម្បី​​ប្រជាធិបតេយ្យ ដឹក​នាំ​ដោយ​លោក ខឹម វាសនា
១១. គណ​បក្ស​​ខ្មែរ​សាធារណរដ្ឋ ដឹក​នាំ​ដោយ​លោក​លន់ ឫទ្ធិ
១២. គណ​បក្ស​​ខ្មែរ​ឈប់ក្រ ដឹក​នាំ​ដោយ​លោក ក្រវ៉ាញ ដារ៉ន
១៣. គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ដឹក​នាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្ដមរណឫទ្ធិ
១៤. គណ​បក្ស​​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដឹក​នាំ​ដោយ​លោក ហួន រាជ ចំរើន
១៥. គណ​បក្ស​​យុវជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ពេជ្រ ស្រស់​
១៦. គណ​បក្ស​ធម្មាធិបតេយ្យ ដឹក​នាំ​ដោយ​អ្នក​ស្រី ពោធិតី សាវតី
១៧. គណ​បក្ស​ឆន្ទៈ​ខ្មែរ ដឹក​នាំ​ដោយ​លោក គង់ មុនីកា
១៨. គណ​បក្ស​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ដឹក​នាំ​ដោយ​លោក ប្លាំង ស៊ី​ន
១៩. គណ​បក្ស​​ខ្មែរ​តែ​មួយ ដឹក​នាំ​ដោយ​លោក កែម រិទ្ធីសិត
២០. គណ​បក្ស​​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ៊ុន សែន​

កាលបរិច្ឆេទ​សំខាន់ៗ​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​
•    ​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៨៖ ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​
•    ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ៖ ថ្ងៃ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត និង​បិទ​ផ្សាយ​លទ្ធផល​នៅ​ការិយាល័យ​បោះ​ឆ្នោត​
•    ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ៖ ថ្ងៃ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត និង​បិទ​ផ្សាយ​លទ្ធផល​នៅ​ការិយាល័យ​បោះ​ឆ្នោត​
•    ​ថ្ងៃ​ទី១៥ ខែ​សីហា ដល់​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ៖ ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវ​ការ បែង​ចែក​អាសនៈ និង​កំណត់​បេក្ខជន​ជាប់​ឆ្នោត​

 

vote3

​មុន​ពេល​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ដែល​ជា​គណ​បក្ស​​ប្រឆាំង​ធំ​ជាង​គេ​ត្រូវ​បាន​រំលាយ មាន​គណ​បក្ស​​ចំនួន​ពីរ​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី៥ ពីឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨។ គណ​បក្ស​​ចំនួន​ពីរ​នោះ គឺ​គណ​បក្ស​​ប្រជាជន​កម្ពុជា​ដែល​កាន់​កាប់៦៨អាសនៈ និង​គណ​បក្ស​​សង្គ្រោះ​​ជាតិ ដែល​កាន់​កាប់៥៥អាសនៈ។ ប៉ុន្តែ​ក្រោយ​ពី​ត្រូវ​បាន​តុលា​ការ​កំពូល​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​លោក​ហ៊ុន សែន​រំលាយ​នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧​រួច​មក អាសនៈ​ចំនួន​៥៥​របស់​គណ​បក្ស​​ប្រឆាំង​ត្រូវ​បាន​របប​លោក​ហ៊ុន សែន​យក​ទៅ​បែង​ចែក​អោយ​គណ​បក្ស​​មិន​ជាប់​ឆ្នោត​មួយ​ចំនួន​តាម​រយៈ​ការអនុម័ត​ច្បាប់​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​មួយ​ដោយ​សភា​គ្រប់​គ្រង​​ដោយ​លោក​ហ៊ុន សែន។ គណ​បក្ស​​ទាំង​នោះ​រួម​មាន៖ គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​៤១អាសនៈ គណ​បក្ស​សញ្ជាតិ​កម្ពុជា ២អាសនៈ និង​គណ​បក្ស​​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១អាសនៈ។ គណ​បក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ទទួល​បាន​៦អាសនៈ និង​គណ​បក្ស​​ខ្មែរ​ឈប់ក្រ ទទួល​បាន​៥អាសនៈ តែ​បក្ស​ទាំង​ពីរ​នេះ​បដិសេធ​មិន​ទទួល​យក។ ដូច្នេះ​១១អាសនៈ​ដែល​នៅ​សល់​នោះ​បាន​ទៅ​លើ​គណ​បក្ស​​ប្រជាជន​កម្ពុជា៕

 

ចំនួន​អាសនៈ​តាម​មណ្ឌល​នីមួយៗ​​


ល.រ

ឈ្មោះ​មណ្ឌល​

ចំនួន​អាសនៈ

ខេត្តបន្ទាយ​មាន​ជ័យ​

៦​​

ខេត្តបាត់​ដំបង

ខេត្តកំពង់​ចាម​

១០​

ខេត្តកំពង់ឆ្នាំង

ខេត្ត​កំពង់​ស្ពឺ

ខេត្តកំពង់ធំ

ខេត្ត​កំពត​

ខេត្តកណ្ដាល

១១

ខេត្ត​កោះ​កុង

១​

១០

ខេត្ត​ក្រចេះ

៣​ ​

១១

ខេត្ត​មណ្ឌល​គិរី ​

១​

១២

រាជធានីភ្នំពេញ

១២

១៣

ខេត្តព្រះវិហារ

១៤

ខេត្ត​ព្រៃវែង

​ ១១​

១៥

ខេត្ត​ពោធិ៍​សាត់​

១៦

ខេត្ត​រតនគិរី

១៧

ខេត្តសៀមរាប

១៨

ខេត្តព្រះវិហារ

១៩

ខេត្ត​ស្ទឹងត្រែង​

២០

ខេត្តស្វាយរៀង

២១

ខេត្តតាកែវ

២២

ខេត្តកែប

២៣

ខេត្ត​ប៉ៃ​លិន​

២៤

ខេត្ត​ឧត្ដរមានជ័យ​

២៥

ខេត្តត្បូងឃ្មុំ

អាសនៈ​សរុបក្នុងរដ្ឋសភា

១២៥​

គេហទំព័រ​ទាំងមូល