ការ​ស្វែង​យល់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ព្រម​ទាំង​ផល​ប៉ះពាល់​មក​លើ​កម្ពុជា បើ​ប្រព័ន្ធ​នេះ ត្រូវ​បាន​លុប​ចោល

ដោយ មាន ឫទ្ធិ
2018-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ  (ឆ្វេង) និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺ​ជា​ទី​ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ផលិត​ផល​ក្នុង​ស្រុក ដែល​កម្ពុជា​ផលិត ក្នុង​នោះ​មាន​ដូច​ជា សំលៀក​បំពាក់ ស្បែក​ជើង ផលិត​ផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ម្ហូប​អាហារ និង​ផលិត​ផល​កសិកម្ម​ជា​ដើម។ ទាំង​សហរដ្ឋ​អាមេរិក និង​ទាំង​សហភាព​អឺរ៉ុប សុទ្ធ​តែ​បាន​ផ្តល់​ឲ្យ​ដល់​កម្ពុជា នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​មិន​គិត​ពន្ធ គឺ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តាំង​ពី​ឆ្នាំ​១៩៩៧ សម្រាប់​អាមេរិក និង​កម្មវិធី​អ្វីៗ ទាំង​អស់​លើក​លែង​តែ​អាវុធ (Everything But Arms, EBA) តាំង​ពី​ឆ្នាំ​២០១២ សម្រាប់​សហភាព​អឺរ៉ុប។ ក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ការ​មិន​យក​ពន្ធ​សរុប​តម្លៃ ៤០០​លាន​ដុល្លារ ពី​សហរដ្ឋ​អាមេរិក និង​ជិត ៧០០​លាន​ដុល្លារ ពី​សហភាព​អឺរ៉ុប។ ឥឡូវ​ក្រុម​ប្រទេស​បស្ចឹម​លោក​ទាំង​នេះ បាន​ព្រមាន​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ ក្រោយ​ពេល​ដែល​របប​លោក ហ៊ុន សែន បាន​សម្រេច​គាស់​រម្លើង និង​រម្លាយ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា។

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​សុក្រ ទី​២៧ ខែ​មេសា ពិភាក្សា​អំពី៖ «ការ​ស្វែង​យល់​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ព្រម​ទាំង​ផល​ប៉ះពាល់​មក​លើ​កម្ពុជា ប្រសិន​បើ​ប្រព័ន្ធ​នេះ ត្រូវ​បាន​លុប​ចោល»

វាគ្មិន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​រួម​មាន​បណ្ឌិត ឡៅ ម៉ុងហៃ និង​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល