វេទិកា​អ្នកស្ដាប់៖ វិបត្តិ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​ពេល​អាមេរិក​ដាក់​ទណ្ឌកម្ម​ទៅ​មន្ត្រី​​​របប​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2018-06-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​ជាប់​ឆ្នោត និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​ជាប់​ឆ្នោត និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
Photo: RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី១៣ ខែ​មិថុនា ជជែក​អំពី៖ «វិបត្តិ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​ពេល​អាមេរិក​ដាក់​ទណ្ឌកម្ម​ទៅ​មន្ត្រី​​​របប​លោក ហ៊ុន សែន»

វាគ្មិន​កិត្តិយស៖ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អតីត​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម និងបណ្ឌិត មាស នី អ្នក​វិភាគ​នយោបាយ និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ភវ​វ័រ្មន

ពី បាវិត ស្វាយ​រៀង​

សូមអស់លោកដែលបានបង្កើតគណបក្សតូចៗជាច្រើននាពេលនេះមេត្តាពិចារណា ថាតើការចូលរួមបោះឆ្នោត របស់អស់លោកនឹង ធ្វើឲ្យមានលិទ្ធិប្រជាធិបតេយ្យឡើងវិញបានដោយរបៀបណា? ថាតើគណបក្សរបស់អស់លោកអាចជាជម្រើស ឲ្យប្រជាពលរដ្ឋ កសាងលិទ្ធិប្រជាធិបតេយ្យឡើងវិញយ៉ាងដូចម្ដេច? បើការបង្រួបបង្រួមជាតិខ្មែរ និងការកសាងលិទ្ធិប្រជាធិបតេយ្យជាង២៥ឆ្នាំមកនេះ ត្រូវបាន របបបក្សប្រជាជនលោកហ៊ុនសែន សម្លាប់ចោលទាំងស្រុងតែក្នុងរយៈពេលមិនដល់១ឆ្នាំផងនោះ។ សូមអស់លោកពិចារណា យល់ឲ្យច្បាស់ថាឯកភាពជាតិពិតប្រាដក គឺការរួបរូមគ្នាកសាងលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ! របបលោកហ៊ុនសែនមិនមែនប្រឆាំងតែនឹងគណបក្សសង្រ្គោះជាតិទេ គឺប្រឆាំងនឹងឆន្ទះឯកភាពជាតិ លិទ្ធិប្រជាធិបតេយ្យ នៃប្រជាជាតិខ្មែរទាំងមូល!

Jun 17, 2018 07:52 PM

គេហទំព័រ​ទាំងមូល