វេទិកា​អ្នក​ស្ដាប់​៖ «ស្ថានភាពរំលោភសិទ្ធិកម្មករធ្វើការតាមផ្ទះ»

ដោយ ម៉ៅ សុធានី
2018-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី១៥ ខែ​មិថុនា ជជែក​អំពី៖ «ស្ថានភាព​រំលោភ​សិទ្ធិកម្មករ​ធ្វើការ​តាម​ផ្ទះ»។

វាគ្មិនកិត្តិយស៖ អ្នកស្រី វុន សម្ផស្ស ប្រធាន​បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​លោក ឃុន ថារ៉ូ ជា​អ្នក​សម្របសម្រួល​អង្គការ​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL)

កិច្ច​ពិភាក្សា​នេះ គឺ​ជា​ប្រធានបទ​ទាក់ទង​នឹង​ករណី​ក្នុង​ពេល​ថ្មីៗ មួយ ដែល​ម្ចាស់​ផ្ទះ ឈ្មោះ ម៉េង រ័ត្នពិសី (អាយុ ៣៣ឆ្នាំ) វាយ ធ្វើ​ទារុណកម្ម និង​បង្អត់​អាហារ​ក្មេង​ស្រី​ម្នាក់​អាយុ ១៦ឆ្នាំ ដែល​បម្រើ​ការងារ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។ ក្រោយ​ករណី​នេះ​កើតឡើង និង​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​មក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ចេញ​ប្រកាស​មួយ នៅ​ថ្ងៃ​ទី២៩ ខែឧសភា ស្ដីពី​លក្ខខណ្ឌ​ការងារ ១៥​ចំណុច សម្រាប់​កម្មករ និង​អ្នក​ធ្វើ​ការងារ​ក្នុង​ផ្ទះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល