វេទិកាអ្នកស្ដាប់៖ តើការបង្ក្រាបដោយហិង្សាលើក្រុមយុវជននៃចលនាមាតាធម្មជាតិ នឹងធ្វើឲ្យយុវជនដទៃទៀតបាក់ស្បាត ឬយ៉ាងណា?
2024.07.05
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី៥ កក្កដា ឆ្នាំ២០២៤ ជជែកពិភាក្សាលើប្រធានបទ៖ តើការបង្ក្រាបដោយហិង្សាលើក្រុមយុវជននៃចលនាមាតាធម្មជាតិ នឹងធ្វើឲ្យយុវជនដទៃទៀតបាក់ស្បាត ឬយ៉ាងណា?
ក្រុមយុវជន និងអង្គការសង្គមស៊ីវិលឯករាជ្យ ចង់ឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ចំពោះការធ្វើទុក្ខបុកម្នេញទៅលើក្រុមយុវជន ដែលធ្វើការជួយសង្គម និងការពារបរិស្ថាន ព្រៃឈើ ដែល ជាធនធានដ៏សំខាន់របស់ជាតិ ហើយងាកមករួមគ្នាស្វែងរកជនល្មើស ឬអ្នកបំផ្លាញធនធានធម្មជាតិពិតប្រាកដ យកមកផ្ដន្ទាទោស។
ការទាមទារបែបនេះ ក្រោយពីក្រុមយុវជន នៃចលនាមាតាធម្មជាតិ ទទួលរងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ការបង្ក្រាបដោយហិង្សា រហូតចាប់ដាក់គុកទាំងអយុត្តិធម៌។
តើការបង្ក្រាបដោយហិង្សាទៅលើក្រុមយុវជន នាដំណាក់កាលចុងក្រោយនេះ នឹងធ្វើឲ្យយុវជនដទៃទៀតរាងចាល ឬក៏កាន់តែធ្វើឲ្យពួកគេឈឺចាប់ និងជំរុញឲ្យពួកគេបន្តធ្វើសកម្មភាពកាន់តែខ្លាំងបន្តទៀត?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក សេក បណ្ឌិត ជាមួយលោក ហេង គឹមហុង នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងលោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូ ដើម្បីបរិស្ថាន និងការអភិវឌ្ឍ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤៕