វេទិកាអ្នកស្ដាប់៖ តើស្មារតី និងឆន្ទៈមោះមុតរបស់បណ្ឌិត កែម ឡី បានចាក់គ្រឹះបែបណា នៅក្នុងសង្គមកម្ពុជា?
2024.07.09
ឃាតកម្មបាញ់សម្លាប់ បណ្ឌិត កែម ឡី មានរយៈពេល ៨ឆ្នាំហើយ។ បណ្ឌិត កែម ឡី ត្រូវបានមហាជនស្គាល់ថា ជាអ្នកវិភាគនយោបាយ និងជាអ្នកហ៊ានរិះគន់ និយាយការពិត ឥតខ្លាចអ្វីឡើយ។
រយៈពេល ៨ឆ្នាំមកនេះ ទោះបីជារដ្ឋាភិបាលព្យាយាមរឹតត្បិតសិទ្ធិសេរីភាព និងបង្ក្រាបអ្នករិះគន់ អ្នកនិយាយការពិតយ៉ាងណាក៏ដោយ ក៏ស្មារតីរបស់បណ្ឌិត កែម ឡី បានរីកដុះដាលជាបន្តបន្ទាប់។
ជាក់ស្ដែងដូចជាក្រុមយុវជនចលនាមាតាធម្មជាតិជាដើម ទោះបីជាការបំពេញការងាររបស់ពួកគេ ប្រឈមនឹងសេចក្ដីស្លាប់ ការជាប់គុកច្រវាក់យ៉ាងណាក៏ដោយ ក៏ពួកគាត់មិនរាថយដែរ។
តើស្មារតី និងឆន្ទៈមោះមុតរបស់បណ្ឌិត កែម ឡី បានចាក់គ្រឹះបែបណា នៅក្នុងសង្គមកម្ពុជា? តើមូលហេតុអ្វីបានជាក្រុមយុវជនមួយចំនួន ជ្រើសរើសបន្តបេសកកម្មពីបណ្ឌិត កែម ឡី ដោយមិនខ្លាចជាប់គុកច្រវាក់បែបនេះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកវត្តភ្នំសេរី ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងកញ្ញា លាង សុវណ្ណា សកម្មជនចលនាមាតាធម្មជាតិ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤៕