វេទិកា​អ្នកស្ដាប់៖ តើ​គួរ​ដោះស្រាយ​យ៉ាងណា​ ករណី​ចាញ់​បោក​ក្រុម​ហ៊ុន​ដាក់​ទុន​វិនិយោគ?

ដោយ ជុន ច័ន្ទបុត្រ
2024.03.26
វេទិកា​អ្នកស្ដាប់៖ តើ​គួរ​ដោះស្រាយ​យ៉ាងណា​ ករណី​ចាញ់​បោក​ក្រុម​ហ៊ុន​ដាក់​ទុន​វិនិយោគ?
Photo: RFA

វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី២៦ ខែមីនា​ បាន​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​គួរ​ដោះស្រាយ​យ៉ាងណា​ករណី​ចាញ់​បោក​ក្រុម​ហ៊ុន​ដាក់​ទុន​វិនិយោគ?

ទាក់ទង​នឹង​រឿងរ៉ាវ​ចាញ់​បោក​ក្រុមហ៊ុន​បណ្ដាក់​ទុន​វិនិយោគ CIC នេះ យើង​នឹង​ជជែក​ពិភាក្សា​លំអិត​នៅ​ក្នុង​នាទី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អង្គារ ទី២៦ ខែ​មីនា​ស្អែក​នេះ។

លោកអ្នក​នាង​បាន​ដឹង​ព័ត៌មាន​បន្ថែម​ទៀត ពី​ការ​ទទួល​ខុសត្រូវ​របស់​ភាគី​ពាក់ព័ន្ធ ដែល​ត្រូវ​ធ្វើ​ទាក់ទង​នឹង​រឿង​នេះ ក្នុង​នោះ​រួមមាន៖

-តើ​ភាគី​ក្រុមហ៊ុន ត្រូវ​ទទួល​ខុសត្រូវ​បែប​ណា?

-តើ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​យ៉ាងណា?

-ចំណែក​ជន​រងគ្រោះ​ពី​ការបោកប្រាស់​អស់​ប្រាក់​កាស​វិញ​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ដែរ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក វ៉ន ច័ន្ទឡូត  អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន និង​លោក កន សាវាង្ស ដែល​បាន​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។