វេទិកា​អ្នក​ស្ដាប់៖ តើ​គណបក្ស​ភ្លើង​ទៀន​ប្រឈម​ការ​លំបាក​បែប​ណា ក្នុង​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន?

ដោយ ទីន ហ្សាការីយ៉ា
2024.03.19
វេទិកា​អ្នក​ស្ដាប់៖ តើ​គណបក្ស​ភ្លើង​ទៀន​ប្រឈម​ការ​លំបាក​បែប​ណា ក្នុង​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន? (ឆ្វេង) លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន និង​លោក កន សាវាង្ស មន្ត្រីសម្របសម្រួល​ផ្នែក​អង្កេត នែ​អង្គការ ខុមហ្វ្រែល (COMFREL)
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន និង​លោក កន សាវាង្ស

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​អង្គារ​ទី១៩ មីនា​នេះ នឹង​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​គណបក្ស​ភ្លើង​ទៀន​ប្រឈម​ការ​លំបាក​បែប​ណា ក្នុង​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន?

ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា រាជធានី សុ្រកខណ្ឌ ខែត្រក្រុង នឹង​មក​ដល់​នា​ពេល​ខាង​មុខ​ឆាប់ៗ នេះ។ ក៏ប៉ុន្តែ គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង កំពុង​តែ​ជួប​ការ​លំបាក ក្នុង​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​បញ្ហា​ផ្សេងៗ មួយ​ចំនួន​ទៀត។

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន អះអាង​ថា អាជ្ញាធរ ហាក់​បី​ដូច​ជា​រៀបចំ​បង្ក​ការ​លំបាក​ជា​ប្រព័ន្ធ ដល់​គណបក្ស​ភ្លើង​ទៀន ដែល​មិន​អាច​ឲ្យ​គណបក្ស​នេះ​ផ្លាស់ប្ដូរ​សមាជិក​របស់​ខ្លួន​បាន។ ប្រការ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ខាង​មុខ​នេះ។

តើ​គណបក្ស​ភ្លើង​ទៀន ប្រឈម​នឹង​ការ​លំបាក​បែប​ណា ក្នុង​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន និង​លោក កន សាវាង្ស មន្ត្រីសម្របសម្រួល​ផ្នែក​អង្កេត នែ​អង្គការ ខុមហ្វ្រែល (COMFREL) ដែល​បាន​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។