វេទិកា​អ្នកស្ដាប់​៖ តើ​ប្រព័ន្ធ​សែស្រឡាយ​បក្ខពួក​និយម ប៉ះពាល់​បែប​ណា​ដល់​យុវជន?

ដោយ ទីន ហ្សាការីយ៉ា
2024.03.15
វេទិកា​អ្នកស្ដាប់​៖ តើ​ប្រព័ន្ធ​សែស្រឡាយ​បក្ខពួក​និយម ប៉ះពាល់​បែប​ណា​ដល់​យុវជន? (ឆ្វេង) លោក វ៉ន ចាន់ឡូត អ្នកសិក្សា​ផ្នែកច្បាប់ និង​កញ្ញា រៀម ស្រីពេជ្ររតនា និស្សិតផ្នែកច្បាប់
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់​ទុក​យុវជន​ថា ជា​តួអង្គ​ស្នូល​នៃ​ការ​ការពារ​សមិទ្ធផល​ជាតិ ដែល​កសាង​ដោយ​អ្នកដឹកនាំ​ជំនាន់​មុន និង​ត្រូវ​កសាង​សមិទ្ធផល​ថ្មីៗ បន្ថែម​ទៀត​សម្រាប់​ជាតិ។ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី លើក​ឡើង​ថា អ្នក​ដឹកនាំ​សព្វថ្ងៃ​មិន​បាន​ផ្ដល់​ឱកាស​គ្រប់គ្រាន់​ដល់​យុវជន​នោះ​ទេ។ លោក​ថា គេ​កំពុង​បង្កើត​ប្រព័ន្ធ​មួយ​ឱ្យ​យុវជន​ដើរ​តាម​សែស្រឡាយ និង​បក្ខពួក ជា​ជាង​សមត្ថភាព​ពិត​ប្រាកដ។

ចុះ​ចំណែក​យុវជន​វិញ តើ​ពួកគេ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​រឿង​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក យ៉ង ចាន់តារា ជាមួយ​លោក វ៉ន ចាន់ឡូត អ្នកសិក្សា​ផ្នែកច្បាប់ និង​កញ្ញា រៀម ស្រីពេជ្ររតនា និស្សិតផ្នែកច្បាប់ ដែល​បាន​ជជែក​ពិភាក្សា​អំពី​បញ្ហា​នេះ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។