​វេទិកា​អ្នក​ស្ដាប់៖ តើ​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី ចាត់​ទុក​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​ថា ជា​លទ្ធផល​ជោគជ័យ​?

ដោយ ទីន ហ្សាការីយ៉ា
2024.02.27
​វេទិកា​អ្នក​ស្ដាប់៖ តើ​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី ចាត់​ទុក​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​ថា ជា​លទ្ធផល​ជោគជ័យ​? លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ និង​បណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និង​ជា​អ្នកវិភាគនយោបាយ។
Photo: RFA

លោក សម រង្ស៊ី បាន​អះអាង​ថា លោក ហ៊ុន សែន ដែល​នឹង​ទៅ​ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធសភា​ឆាប់ៗ នេះ ចង់​កម្ទេច​សំឡេង​ប្រឆាំង​ឲ្យ​អស់​ពី​កម្ពុជា។ ក៏​ប៉ុន្តែ លោក​ ហ៊ុន សែន មិន​ទទួល​បាន​ជោគជ័យ​លើ​ការ​អនុវត្ត​ផែនការ​នេះ​ឡើយ។

ជាក់ស្ដែង​លោក សម រង្ស៊ី បានលើកពីលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ កុម្ភៈនេះ មក​ធ្វើ​ជា​ឧទាហរណ៍​ស្រាប់។ ទោះ​ជា​កៅអី​ព្រឹទ្ធសភា គណបក្ស​ប្រឆាំង​មិន​ទទួល​បាន​ដូច​ការ​គ្រោង​ទុក​ក្ដី ក៏​លោក សម រង្ស៊ី ចាត់​ទុក​លទ្ធផល​នេះ​ថា ជា​ជោគជ័យ​ដែរ។

តើ​មូលហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី ចាត់​ទុក​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន ៣កៅអី​នេះ ថា ជា​លទ្ធផល​ជោគជ័យ​ទៅ​វិញ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ និង​បណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និង​ជា​អ្នកវិភាគនយោបាយ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ដែល​បាន​ជជែក​ពិភាក្សា​អំពី​បញ្ហា​នេះ កាល​ពី​យប់​ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។