វេទិកា​អ្នក​ស្ដាប់៖ តើ​ហេតុអ្វី​បាន​ជា​អាជ្ញាធរ​វៀតណាម​បន្ត​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ពន្ធនាគារ​?

ដោយ ជុន ច័ន្ទបុត្រ
2024.03.22
វេទិកា​អ្នក​ស្ដាប់៖ តើ​ហេតុអ្វី​បាន​ជា​អាជ្ញាធរ​វៀតណាម​បន្ត​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ពន្ធនាគារ​?
RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃសុក្រ ទី២២ ខែមីនា ជជែក​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម លើ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម។

វាគ្មិន៖ ជាមួយ​ព្រះតេជ្រះគុណ សឺន យ៉ឹងរតនា និង​លោក សឺន ជុំជួន
អ្នកសម្របសម្រួល៖ ​លោក ជុន ច័ន្ទបុត្រ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​តុលាការ​វៀតណាម​ភ្លាមៗ ដែល​បាន​កាត់ទោស​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម ២នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៣ឆ្នាំ កន្លះ ទៅ ៤ឆ្នាំ កាល​ពី​ថ្ងៃ​ទី២០ មីនា។

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃសុក្រ​ ទី២២ ខែមីនា បាន​ជជែក​បន្ថែម​លើ​រឿង​នេះ ថា «តើ​ហេតុអ្វី​បាន​ជា​អាជ្ញាធរ​វៀតណាម​បន្ត​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់?» «តើ​ខ្មែរ​ក្រោម​នៅ​ជុំវិញ​ពិភពលោក​នឹង​ធ្វើ​យុទ្ធនាការ​អ្វី​ខ្លះ ដើម្បី​តប​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​នេះ

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​ព្រះតេជ្រះគុណ សឺន យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​លោក សឺន ជុំជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅ​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​សុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤។



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។