ប្រសិទ្ធភាព និង​មូលហេតុ​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​យោធា

ដោយ មាន ឫទ្ធិ
2019.05.10
គឹម សុខ និង​ មាស នី (ឆ្វេង) លោក គឹម សុខ អ្នក​វិភាគ​នយោបាយ និង​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម។
RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៩ ពិភាក្សា​ជុំវិញ​ប្រធាន​បទ៖ «ប្រសិទ្ធភាព និង​មូលហេតុ​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​យោធា»

ក្នុងអាណត្តិទី៦ នេះ លោក ហ៊ុន សែន បាន​ប្រកាស​ចង់​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា ដោយ​ការ​បក​ផ្កាយ​ខ្លះ ចេញ​ពី​ស្មា​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន ស្រប​ពេល​លោក​បាន​ដំឡើង​តំណែង​កូនប្រុស​ច្បង​របស់​លោក​ម្នាក់​ជិត​ដល់​តំណែង​កំពូល​ក្នុង​វិស័យ​យោធា។ លោក ហ៊ុន សែន បង្ហាញ​បំណង​ចង់​ទម្លាក់​ឋានន្តរសក្ដិ​មន្ត្រី​យោធា​ជាន់​ខ្ពស់ កម្រិត​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ ឲ្យ​មក​នៅ​សល់​ត្រឹម​តែ​ពីរ​នាក់​វិញ​នា​ពេល​អនាគត គឺ​មួយ​រូប​សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​មួយ​រូប​ទៀត ជា​អគ្គ​មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ដើម្បី​បញ្ចៀស​អតិផរណា​ឋានន្តរសក្ដិ​មន្ត្រី​យោធា។ លោក​បាន​បង្ហាញ​ចេតនា​នេះ គាប់​ជួន​ពេល​ដែល​លោក​ទៅ​ចូលរួម​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើក​ទី​ពីរ​របស់​ចិន នៅ​រដ្ឋធានី​ប៉េកាំង កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ។

ទោះ​បី​ជា​យ៉ាង​ណា ភ្លាមៗ ក្រោយ​ការ​បង្ហាញ​ចេតនា​នេះ ក្រសួង​ការពារ​ជាតិ បាន​ចេញ​មក​អះអាង​ថា នឹង​មិន​មាន​ការ​កាត់ ឬ​ទម្លាក់​សក្ដិ​មន្ត្រី​យោធា ជាន់​ខ្ពស់​ណា​នោះ​ឡើយ ដោយ​ស្នើ​កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ថា រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ឋានន្តរសក្ដិ​មន្ត្រី​យោធា​នេះ ដែល​ត្រូវ​ធ្វើ​ឡើង​ជា​ជំហានៗ និង​ជា​យុទ្ធសាស្ត្រ​យូរ​អង្វែង ក្នុង​អ្វី​មួយ ដែល​ក្រសួង​អះអាង​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ដឹក​នាំ និង​ការ​បញ្ជា ព្រម​ទាំង​ការ​កសាង​កងទ័ព​ដែល​មាន​គុណភាព ស្រប​តាម​ការ​វិវឌ្ឍ​នៃ​សភាពការណ៍​ជាតិ និង​អន្តរជាតិ។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ នៅ​ពី​ក្រោយ​ការ​ជំរុញ​លោក ហ៊ុន សែន ឲ្យ​ចង់​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា​របៀប​នេះ ហើយ​ថា តើ​កំណែ​ទម្រង់​នេះ​នឹង​មាន​ប្រសិទ្ធភាព​ឬ​ទេ?

សូម​ស្ដាប់​សំឡេង​​នៃ​កិច្ច​ពិភាក្សា​ដែល​មាន​ វាគ្មិន​កិត្តិយស​៖ ​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ។

អ្នក​សម្របសម្រួល៖ ​លោក មាន ឫទ្ធិ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។