វេទិកា​អ្នក​ស្ដាប់​៖​ តើ​រឿង​អាស្រូវ​ជុំវិញ​របរ​រកស៊ី​លាង​លុយ​កខ្វក់ និងឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online) ពាក់ព័ន្ធ​ត្រកូល ហ៊ុន ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា​បែប​ណា​ខ្លះ?

ដោយ ជុន ច័ន្ទបុត្រ
2024.07.19
វេទិកា​អ្នក​ស្ដាប់​៖​ តើ​រឿង​អាស្រូវ​ជុំវិញ​របរ​រកស៊ី​លាង​លុយ​កខ្វក់ និងឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online) ពាក់ព័ន្ធ​ត្រកូល ហ៊ុន ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា​បែប​ណា​ខ្លះ? (ឆ្វេង) ​​លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម។
RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃសុក្រ ទី១៩ កក្កដា​ ​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ រឿង​អាស្រូវ​ជុំវិញ​របរ​រកស៊ី​លាង​លុយ​កខ្វក់ និងឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online) ពាក់ព័ន្ធ​ត្រកូល ហ៊ុន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​បែប​ណា​ខ្លះ?

លោក ហ៊ុន តូ ក្មួយ​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​មាន​រឿង​អាស្រូវ​ជា​ច្រើន​រាប់​សឹង​មិន​អស់​នោះ ឥឡូវ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ករណី​ថ្មី​មួយ​ទៀត គឺ​លោក​អាច​ជាប់​ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​ឯកជន​មួយ ដែល​រកស៊ី​លាង​លុយ​កខ្វក់​ខ្នាត​អន្តរជាតិ និង​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online)

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchai ឈ្មោះ អេលីបទីក (Elliptic) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) ថ្មីៗ នេះ បាន​លាត​ត្រដាង​ថា លោក ហ៊ុន តូ ដែល​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​ជា​នាយក​មួយ​រូប នៃ​ក្រុមហ៊ុន ហួយវ័នផេ (Huione Pay) ដែល​រកស៊ី លាង​លុយ​និង​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ហោច​ជាង ១១ពាន់​លាន​ដុល្លារ​អាមេរិក។

តើ​សកម្មភាព​របស់​លោក ហ៊ុន តូនេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​បែប​ណា​ខ្លះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក អាឡិច ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​លោក សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។