ប័ណ្ណសារព័ត៌មាន
2024-12-03
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី៣ ខែធ្នូ នឹងពិភាក្សាលើប្រធានបទ៖ ហេតុផលនៅពីក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំចិន។ ភ្លាមៗ ក្រោយរុះរើគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកូនដោយដាក់លោក ប្រាក់ សុខុន ឱ្យមកកាន់តំណែងចាស់ជារដ្ឋមន្ត្រីការបរទេសវិញ លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភាបានប្រញាប់ប្រញាល់ធ្វើទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសចិន ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
2024-09-13
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ពិភាក្សាលំអិត អំពីបញ្ហាក្រសួងរតនាគារជាតិអាមេរិកដាក់ទណ្ឌកម្ម លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក។
2024-09-10
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១០ ខែកញ្ញា បានជជែកអំពីសកម្មភាពធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់យុវជនខ្មែរ នៅក្រៅប្រទេសថា តើមានគណបក្សប្រឆាំងនៅពីក្រោយខ្នង ឬជាមនសិការជាតិនិយមកំពុងតែផុលផុសឡើង?
2024-09-06
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី៦ កញ្ញា ជជែកពិភាក្សាលើប្រធានបទ៖ តើប្រាក់ចណូលបានពីការជីកមាសរាប់រយរាប់ពាន់គីឡូក្រាមនៅខេត្តមណ្ឌលគិរី រដ្ឋាភិបាលយកទៅធ្វើអ្វី បានជាចាំបាច់ត្រូវប្រមូលលុយពីពលរដ្ឋ យកទៅអភិវឌ្ឍន៍ខេត្តនេះវិញ? យុទ្ធនាការប្រមូលលុយរបស់លោក ហ៊ុន ម៉ាណែត ថា យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន មានស្ពានថ្នល់ជាដើមនោះ កំពុងនាំឱ្យមានការវែកញែកជាច្រើន នៅតាមតូបកាហ្វេ និងតាមបណ្ដាញសង្គម។
2024-09-03
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី៣ ខែកញ្ញា ជជែកពិភាក្សាលើប្រធានបទ៖ តើការរៃអង្គាសលុយពីពលរដ្ឋ អាចដោះស្រាយកង្វល់រ៉ាំរ៉ៃរឿងព្រំដែនជាមួយវៀតណាមបានដែរឬទេ? ប្រឈមមុខនឹងសម្រែកផ្ទុះការតវ៉ាដ៏រីករាលដាលពីសំណាក់ក្រុមប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសជុំវិញរឿងរ៉ាវកិច្ចសហប្រតិបត្តិការ CLV-DTA ជាមួយវៀតណាម និងឡាវ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែប្រកាន់ជំហរមិនព្រមដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការរួមគ្នាដ៏ចម្រូងចម្រាសនេះនៅឡើយទេ។
2024-08-16
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ បានជជែកពិភាក្សាលើប្រធានបទ៖ ផលវិបាក នៃការរំលោភគោលការណ៍តុល្យភាពអំណាច។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានចេញមុខអារកាត់ និងបង្គាប់បញ្ជាក្រសួងស្ថាប័នរដ្ឋជាច្រើនលើកច្រើនសា ជំនួសឱ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី។ ទង្វើនេះ ប្រាសចាកពីរដ្ឋធម្មនុញ្ញ ដែលចែងអំពីគោលការណ៍តុល្យភាពអំណាច ឬការបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងតុលាការ។
2024-08-13
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១៣ ខែសីហា ពិភាក្សាលើប្រធានបទ៖ តើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចរង្គោះរង្គើដែរឬទេ បើនៅតែជម្នះមិនព្រមដកកម្ពុជាចេញពី CLV?
2024-08-06
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី៦ ខែសីហា បានកិច្ចពិភាក្សាលើប្រធានបទ៖ តើការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ក្នុងលក្ខខណ្ឌអ្វីខ្លះ ដែលនឹងអាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី? វាគ្មិន៖ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ និងបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម។
2024-07-19
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី១៩ កក្កដា ជជែកពិភាក្សាលើប្រធានបទ៖ រឿងអាស្រូវជុំវិញរបររកស៊ីលាងលុយកខ្វក់ និងឆបោកតាមប្រព័ន្ធអនឡាញ (Online) ពាក់ព័ន្ធត្រកូល ហ៊ុន នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាបែបណាខ្លះ?
2024-07-16
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១៦ កក្កដា ជជែកពិភាក្សាលើប្រធានបទ៖ តើប្រជាពលរដ្ឋគ្រប់រូប គួរធ្វើបែបណា ដើម្បីតបស្នងដល់អ្នក ដែលហ៊ានលះបង់ជីវិត និងសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិ និងបរិស្ថាន?
2024-07-09
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី៩ កក្កដា ជជែកពិភាក្សាលើប្រធានបទ៖ តើស្មារតី និងឆន្ទៈមោះមុតរបស់បណ្ឌិត កែម ឡី បានចាក់គ្រឹះបែបណា នៅក្នុងសង្គមកម្ពុជា? ក្រោយពីឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី រយៈពេល ៨ឆ្នាំ។ បណ្ឌិត កែម ឡី ត្រូវបានមហាជនស្គាល់ថា ជាអ្នកវិភាគនយោបាយ និងជាអ្នកហ៊ានរិះគន់ និយាយការពិត ឥតខ្លាចអ្វីឡើយ។
2024-07-05
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី៥ កក្កដា ជជែកពិភាក្សាលើប្រធានបទ៖ តើការបង្ក្រាបដោយហិង្សាលើក្រុមយុវជននៃចលនាមាតាធម្មជាតិ នឹងធ្វើឲ្យយុវជនដទៃទៀតបាក់ស្បាត ឬយ៉ាងណា? វាគ្មិន៖ លោក ហេង គឹមហុង នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងលោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូ ដើម្បីបរិស្ថាន និងការអភិវឌ្ឍ។
2024-06-25
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី២៥ មិថុនានេះ នឹងជជែកពិភាក្សាលើប្រធានបទ៖ តើសមាជិកគណបក្សប្រឆាំងរត់ទៅចុះចូលជាមួយ លោក ហ៊ុន សែន នេះ ជាការបង្រួបបង្រួមជាតិ ឬជាការបំផ្លាញជីវិតនយោបាយរបស់អ្នកទាំងនោះវិញ?
2024-06-14
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ទី១៤ ខែមិថុនា បានជជែកពិភាក្សាលើប្រធានបទ៖ តើនយោបាយលោក ហ៊ុន សែន ដែលកម្ចាត់សំឡេងប្រឆាំង ខុសច្បាប់បែបណា?