ប័ណ្ណសារព័ត៌មាន
2024-10-04
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី៤ ខែតុលានេះ នឹងពិភាក្សាលើប្រធានបទ ទាក់ទងនឹងការចាប់ខ្លួនអ្នកកាសែតឯករាជ្យម្នាក់ ឈ្មោះ ម៉ិច ដារ៉ា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន នៅតែបន្តធ្វើទុក្ខបុកម្នេញដល់អ្នក ដែលហ៊ានរិះគន់ និងអ្នកបញ្ចេញមតិឥតស្រាកស្រាន្ត។ ជនរងគ្រោះនៃរដ្ឋអំណាចត្រកូល ហ៊ុន ចុងក្រោយបំផុតមកទល់ពេលនេះ គឺជាអ្នកកាសែតឯករាជ្យម្នាក់ ឈ្មោះ ម៉ិច ដារ៉ា។
2024-06-11
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១១ ខែមិថុនា បានជជែកពិភាក្សាលើភាពប្រញាប់ប្រញាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញមុខប្រកាសបើកការដ្ឋានជីកព្រែកហ្វូណនឱ្យចំថ្ងៃខួបកំណើតឪពុក គឺនៅថ្ងៃទី៥ ខែសីហា ថា តើការប្រញាប់បើកការដ្ឋានព្រែកជីកហ្វូណន អាចបញ្ចៀសកម្ពុជាពីជម្លោះដណ្ដើមទឹកឆ្លងដែន និងភូមិសាស្ត្រនយោបាយក្នុងតំបន់មេគង្គដែរ ឬទេ?
2024-05-31
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ទី៣១ ខែឧសភា នឹងពិភាក្សាលើប្រធានបទ៖ តើកម្ពុជាស្ថិតក្នុងក្រសែភ្នែករដ្ឋមន្ត្រីការពារជាតិអាមេរិកបែបណា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាលើកទី២ នេះ? វាគ្មិន៖ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងលោក ឯម សុវណ្ណារ៉ា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ។
2024-05-28
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី២៨ ខែឧសភា បានពិភាក្សាលើប្រធានបទ៖ បើកម្ពុជាសាងសង់ព្រែកហ្វូណនបានសម្រេចមែន តើកម្ពុជាអាចដកដង្ហើមសេដ្ឋកិច្ចដោយខ្លួនឯងបានដែរ ឬទេ?
2024-05-21
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ បាជជែកពិភាក្សាលើប្រធានបទ៖ តើផែនការរបស់ត្រកូល ហ៊ុន ក្នុងការកម្ទេចអ្នកដែលមិនយល់ស្របតាមខ្លួន នឹងទទួលបានជោគជ័យដែរ ឬទេ?
2024-05-17
មិនខុសពីឪពុកលោកទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅពេលធ្វើទស្សនកិច្ចនៅក្រៅប្រទេសម្ដងៗ តែងតែមានពលរដ្ឋខ្មែររស់នៅក្នុងប្រទេសនោះ ធ្វើបាតុកម្មប្រឆាំង។ ឥឡូវនេះ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក៏នឹងមានពលករនៅប្រទេសកូរ៉េចាំទទួលស្វាគមន៍ធ្វើបាតុកម្មប្រឆាំងនឹងវត្តមាន លោក ហ៊ុន ម៉ាណែត ដែរ។
2024-05-14
ការប្រមូលយកក្រុមឧក្រិដ្ឋជនធំៗ ដូចជា អ្នកដៃដល់រំលោភសិទ្ធិមនុស្ស ជួញដូរមនុស្ស លាងលុយកខ្វក់ បំផ្លាញធនធានធម្មជាតិ និងអ្នកពាក់ព័ន្ធនឹងអំពើឃាតកម្ម ឱ្យបន្តនៅជុំវិញមេដឹកនាំក្នុងពេលបច្ចុប្បន្ននេះ គឺមិនខុសពីពាក្យចាស់ថា ជិះលើខ្នងខ្លានឹងពិបាកចុះពីខ្នងខ្លា។
2024-05-03
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី៣ ឧសភា ពិភាក្សាលើប្រធានបទទាក់ទងនឹងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយពេលអវត្តមានស្ថាប័នសារព័ត៌មានឯករាជ្យ។ នៅចុងអាណត្តិទី៦ នៃរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងឆ្នាំ២០២៣ កន្លងទៅ សារព័ត៌មានឯករាជ្យ រងការវាយកម្ទេចយ៉ាងដំណំ ក្នុងដំណាក់កាល ដែលលោក ហ៊ុន សែន កំពុងត្រួសត្រាយផ្លូវឲ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នេះ ជំនួសលោក។ នៅពេលនោះ រដ្ឋាភិបាល លោក ហ៊ុន សែន បាន សម្រេច បិទស្ថាប័នសារព័ត៌មានឯករាជ្យចុងក្រោយ ដូចជា វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជាដើម។
2024-04-26
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី២៦ ខែមេសានេះ នឹងជជែកពិភាក្សាលើប្រធានបទ៖ តើលោក ហ៊ុន សែន បានលុយពីណា យកមកចំណាយលើអ្នកចម្រៀងច្រើនសន្ធឹកសន្ធាប់? អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចំណាយលុយជាច្រើនទៅលើក្រុមមនុស្ស មួយចំនួនឥតរើសមុខ ឲ្យតែលោកមើលឃើញថា អ្នកទាំងនោះអាចបម្រើមហិច្ឆតានយោបាយរបស់លោកបាន។
2024-04-23
អ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក គឹម សុខ បានសរសេរលិខិតចំហ អំពាវនាវដល់អតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត ឱ្យងាកមកបង្រួបបង្រួម និងផ្សះផ្សាជាតិឡើងវិញ។
2024-04-19
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី១៩ ខែមេសា ពិភាក្សាលើប្រធានបទ ទាក់ទងនឹងភាពតានតឹងជុំវិញគម្រោងព្រែកជីកហ្វូណន ទាំងផ្នត់គំនិត និងវិបត្តិថវិកា។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យមហាមិត្តដែកថែបចិន ជួយសម្រេចឲ្យបាននូវគម្រោងដ៏ធំមួយនេះ ស្របពេលមហាមិត្តជាប់ព្រំដែនគ្នា គឺវៀតណាម បានបញ្ចេញប្រតិកម្មដ៏កម្រមួយប្រឆាំងនឹងគម្រោងនេះ។
2024-04-09
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី៩ ខែមេសា បានជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងការប្ដូរវេនជាញឹកញយរបស់មេដឹកនាំខ្មែរក្នុងឆ្នាំ២០២៤ នេះ។
2024-04-05
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី៥ ខែមេសា ជជែកពិភាក្សាលើប្រធានបទ៖ តើលោក ហ៊ុន សែន មានទំនុកចិត្តបែបណា ក្នុងការបន្តគ្រប់គ្រងអំណាចក្រោយក្លាយជាប្រធានព្រឹទ្ធសភា?