ប័ណ្ណសារព័ត៌មាន
2018-12-28
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី២៨ ធ្នូ ជជែកអំពី «ជំហររបស់លោក សម រង្ស៊ី ដែលគ្រោងវិលទៅប្រទេសកម្ពុជាវិញ និងការឆ្លើយតបចំពោះសារព្រមានចាប់ខ្លួន របស់លោក ហ៊ុន សែន»។ វាគ្មិនកិត្តិយស៖ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ កម្មវិធីនេះសម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ
2018-12-21
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ជជែកអំពី៖ "តើការគ្រោងធ្វើបុណ្យ ៣យប់ ៣ថ្ងៃ ជាប់គ្នារបស់លោក ហ៊ុន សែន មានគោលបំណងអ្វីខ្លះ? ហើយថាតើគោលនយោបាយរបស់លោក ហ៊ុន សែន ពិតធ្វើឲ្យកម្ពុជាស្ថិតក្នុងស្ថានភាពឈ្នះៗ មែន ឬយ៉ាងណា?”
2018-12-12
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១១ ធ្នូ ជជែកអំពី៖ «ស្ថានភាពរឹតត្បិតសិទ្ធិសេរីភាព និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា»។
2018-12-05
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី៥ ធ្នូ ជជែកអំពី ជំហរបក្សប្រឆាំងខណៈបក្សកាន់អំណាចកំពុងកែប្រែច្បាប់អនុញ្ញាតឲ្យមន្ត្រីខ្លួនធ្វើនយោបាយវិញ។
2018-12-01
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៣០ វិច្ឆិកា ពិភាក្សា អំពី៖ «ចំណាត់ការរបស់អាជ្ញាធររបបលោក ហ៊ុន សែន ក្នុងការផ្លាស់ទីនិគមជនវៀតណាមរស់នៅតាមផ្ទះបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ឲ្យមករស់នៅលើទីទួលគោកវិញដើម្បីការពារបរិស្ថានទន្លេ»។
2018-11-27
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២៧ វិច្ឆិកា ជជែកអំពី៖ សិទ្ធិសេរីភាព និងសារៈសំខាន់របស់អង្គការក្រៅរដ្ឋាភិបាល។ វាគ្មិនកិត្តិយស៖ លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងបណ្ឌិត មាស នី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម។ សម្របសម្រួលដោយ លោក ទីន ហ្សាការីយ៉ា
2018-11-13
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៣ វិច្ឆិកា ជជែកអំពី៖ "ហេតុអ្វីជាមនុស្សភាគច្រើនផ្ដោតលើលោក សម រង្ស៊ី ជាជាងការផ្ដោតលើដើមចមនៃការចាប់ខ្លួនលោក កឹម សុខា?” ។
2018-11-10
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩ វិច្ឆិកា ជជែកអំពី៖ អនុសាសន៍របស់តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដើម្បីលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
2018-11-06
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី៦ វិច្ឆិកា ជជែកអំពី «តើអ្នកណាទទួលខុសត្រូវបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប»។
2018-11-02
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២ វិច្ឆិកា ជជែកស្ដីពី៖ «និទ្ទណ្ឌភាពចំពោះករណីឃាតកម្មលើអ្នកសារព័ត៌មាន»។
2018-10-30
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៨ ពិភាក្សាអំពីប្រធានបទ៖ "អត្រាអត់ការងារធ្វើ តថភាពជាក់ស្ដែងនៅក្នុងវិស័យការងារ និងដំណោះស្រាយ"។ វាគ្មិន៖ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងលិ យឹម ស៊ីណន តំណាងពលករខ្មែរនៅន្រទេសកូរ៉េខាងត្បូង។
2018-10-26
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២៦ តុលា ជជែកអំពី៖ បុគ្គលិកលក្ខណៈមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។
2018-10-14
កិច្ចពិភាក្សារបស់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី១៤ តុលា ស្ដីពីថាតើអាជ្ញាធរនឹងចាត់វិធានការបែបណាករណីបែកធ្លាយខ្សែអាត់សំឡេងដែលសង្ស័យថា ជារបស់លោក ហេង សួរ គំរាមធ្វើបាបក្រុមប្រឆាំងនៅក្រៅប្រទេស។
2018-10-12
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនាយប់ថ្ងៃទី១២ តុលា ពិភាក្សាអំពី៖ «ភាពមិនប្រក្រតីនៃការនាំចូលមាស ១៥ពាន់លានដុល្លារពីសិង្ហបុរី»។
2018-10-09
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩ ខែតុលា ជជែកអំពី៖ «ផលវិជ្ជមាន និងអវិជ្ជមានក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងការផ្សាសភ្ជាប់បុណ្យភ្ជុំបិណ្ឌក្នុងពុទ្ធសាសនា មកក្នុងសង្គមជាតិបច្ចុបន្ននេះ»។ វាគ្មិន៖ ព្រះតេជព្រះគុណ ហុក សុវណ្ណ ព្រះចៅអធិការវត្តខ្មែរនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ។